ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ ព្រះចៅអធិការវត្តធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ព្រះអង្គបានសាងព្រះផ្នួសជាង ៤៣ វស្សា។ ព្រះអង្គតែងយកអស់ពីព្រះទ័យគិតគូរការងារសាសនានិងសង្គម មិនត្រឹមតែជួយគ្រួសារក្រីក្រជាច្រើនឆ្លងកាត់ការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ ចំពោះព្រះអង្គផ្ទាល់ក៏មិនបង្អង់រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថ ហូជីមិញផងដែរ។

ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ។
កើតនិងធំដឹងក្ដីនៅភូមិគងមានបុណ្យឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ក្នុងគ្រួសារមួយដែលមានប្រពៃណីគោរពពុទ្ធសាសនា។ ឆ្នាំ ១៩៨២ យុវជនថាច់ប៉ាយ បានឪពុកម្ដាយបញ្ជូនទៅកាន់វត្តធំបួសរៀនតាមទំនៀមទម្លាប់ខ្មែរ។ ដោយចរិតឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ យកព្រះទ័យគិតគូរការងារវត្តអារាម ការងារអប់រំ ទើបឆ្នាំ ១៩៨៩ ព្រះតេជព្រះគុណ ថាច់ប៉ាយ ត្រូវបានព្រះសង្ឃ គណៈកម្មការវត្តនិងពុទ្ធបរិស័ទ តែងតាំងជាព្រះចៅអធិការវត្តធំរហូតមកទល់សព្វថ្ងៃ។

ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ ចង្អុលបង្ហាញជួរដើមគគីរដែលព្រះអង្គដាំ។
ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ បានចលនាពុទ្ធបរិស័ទកសាងរបងវត្ត សាលាសាមគ្គី ព្រះវិហារ សាលារៀនសម្រាប់ព្រះសង្ឃ បង្គោលភ្លើងអគ្គិសនីជុំវិញ មណ្ឌលវត្តជាដើម។ រៀងរាល់ឆ្នាំក្នុងរដូវវិស្សមកាល វត្តធំបានបើករៀនអក្សរខ្មែរចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ មានសិស្សានុសិស្សចូលរៀនជាង ៤០០ នាក់ អាស្រ័យដោយព្រះឧបជ្ឈាយ៍ ថាច់ប៉ាយ និងព្រះសង្ឃក្នុងវត្តបង្ហាត់បង្រៀន។ ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ មានថេរដីកា៖ “ការរួមចំណែកជូនសង្គម គឺភារកិច្ចរបស់ប្រជាជនគ្រប់រូប ចំពោះអាត្មាភាពក៏ដូច្នោះដែរ។ ការបង្រៀនអក្សរខ្មែរ មួយផ្នែកគឺជួយឱ្យប្អូនៗថែរក្សាវប្បធម៌ជនជាតិ មួយផ្នែកទៀតជួយឱ្យប្អូនៗទៅរៀនក្នុងសាលារដ្ឋកាន់តែមានភាពងាយស្រួល”។ ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ តែងកៀរគរដឹកនាំព្រះសង្ឃដាំដើមឈើក្នុងវត្ត មានដូច៖ ដើមគគីរ ឈើទាលជាដើម ដើម្បីជាលម្អទិដ្ឋភាពក្នុងវត្តផង និងបង្កអាកាសធាតុត្រជាក់សម្រាប់ជនបទផង។ ពិសេស មានជួរដើមគគីរដែលដាំតាមដងផ្លូវនៅភូមិសំពោងសក់ធំ ដោយបានរដ្ឋអំណាចភូមិភាគប្រើប្រាស់ជារូបភាពតំណាងនៃជនបទឃុំង៉ូវឡាកទៀតផង។
លោកថាច់រតនា ប្រធានភូមិសំពោងសក់ធំ ឱ្យដឹង៖ “ព្រះឧបជ្ឈាយ៍ថាច់ប៉ាយ តែងយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះការរៀនសូត្ររបស់កូនចៅជនរួមជាតិខ្មែរ។ ព្រះអង្គបានរួមចំណែកជាមួយនឹងរដ្ឋអំណាចភូមិភាគក្នុងការចលនាមាមីងពុទ្ធបរិស័ទខ្មែររស់នៅអនុវត្តល្អតាមច្បាប់ គិតគូរអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ជាពិសេស ព្រះឧបជ្ឈាយ៍រួមនឹងគណៈកម្មការវត្តបានបរិច្ចាគដី ៤.០០០ម២ ដើម្បីកសាងផ្លូវកៅស៊ូនៅភូមិសំពោងសក់ធំ និងដាំដើមគគីរជាជួរតាមបណ្ដោយផ្លូវកៅស៊ូ បង្កើតបានបរិស្ថានបៃតង។ល។ ចំពោះគំរូរបស់ព្រះឧបជ្ឈាយ៍ ថាច់ប៉ាយ ទទួលបានការស្ងើចសរសើរពីគ្រប់ថ្នាក់ គ្រប់ផ្នែក។ ព្រះអង្គក៏បានប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ ជូនលិខិតសរសើរចំពោះស្នាដៃលេចធ្លោក្នុងការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ព្រមទាំងរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”៕
សើុងម៉ាល័យ - ថាច់ធី