ចាប់ពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ស្ថាប័នពន្ធដារបានផ្សព្វផ្សាយអនុវត្តការបង្វិលសងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ ចាប់ពីពេលទូទាត់ពន្ធលើប្រាក់ចំណូលឆ្នាំ២០២៤។

អ្នកបង់ពន្ធស្កេនលេខកូដ QR ដើម្បីឆែកមើលឯកសារណែនាំអំពីការបង្វិលសងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ។
យោងតាមស្ថិតិរបស់នាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៥ ចំនួនសំណុំឯកសារស្នើសុំការបង្វិលសងពន្ធលើប្រាក់ចំណូលដោយស្វ័យប្រវត្តិ ត្រូវបានស្ថាប័នពន្ធដារបញ្ជាក់ការបង្វិលសងពន្ធ ដោយស្វ័យប្រវត្តិគឺ ៤២.៨៨១ សំណុំឯកសារជាមួយនឹងចំនួនទឹកប្រាក់ ២២៩,៣ ពាន់លានដុង។ ប្រព័ន្ធមូលដ្ឋានទិន្នន័យដោយស្វ័យប្រវត្តិនៃផ្នែកពន្ធដារបានបង្កើតមុខងារបង្វិលសងពន្ធ ហើយផ្ញើតាមអេឡិចត្រូនិកទៅកាន់រតនាគាររដ្ឋ ដើម្បីបង្វិលសងពន្ធទៅអ្នកបង់ពន្ធ។
ដើម្បីអនុវត្តការបង្វិលសងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ ស្ថាប័នពន្ធដារបានលើកទឹកចិត្តបុគ្គលនិងអ្នកបង់ពន្ធដំឡើងកម្មវិធី eTax Mobile លើទូរស័ព្ទនិងឧបករណ៍ចល័ត ឆ្លាតវៃ។ ឆ្លងតាមរយៈនោះ ជួយឱ្យបុគ្គលអាចអនុវត្តលើកម្មវិធី និងបានបង្វិលសងពន្ធយ៉ាងឆាប់ ប្រិតសំចៃពេលវេលា និងមិនចាំបាច់ទៅកាន់ស្ថាប័ន ពន្ធដារ។
អ្នកបង់ពន្ធគ្រាន់តែអនុវត្តងាយៗជាមួយនឹងមុខងារ “លិខិតផ្តល់ចម្លើយទូទាត់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនដែលបានណែនាំ” ត្រូវបានចងក្រងចេញពីមូលដ្ឋានទិន្នន័យនៃអង្គការសងប្រាក់ចំណូល និងទិន្នន័យរាយបញ្ជីឆ្នាំរបស់បុគ្គល។ បន្ទាប់ពីអ្នកបង់ពន្ធ ពិនិត្យព័ត៌មានលើលិខិតផ្តល់ចម្លើយ បញ្ជាក់ច្បាស់លាស់ដើម្បីផ្ញើទៅកាន់ស្ថាប័នពន្ធដារ; គ្រប់ដំណាក់ការនៃការដោះស្រាយបង្វិលសងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួននៅស្ថាប័នពន្ធដារ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ និងបញ្ជូនព័ត៌មានទៅកាន់រតនាគាររដ្ឋ ដើម្បីសងដល់អ្នកបង់ពន្ធក្នុងរយៈពេលឆាប់បំផុត៕
ប្រភព៖ BaoCanthoOnline - ប្រែសម្រួល ៖ ថាច់ធី