តាមប្រសាសន៍លោក ឡេទ្រុងកៀង នាយកមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ ជីវភាពជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក គឺមានភាពល្អប្រសើរ តាមសម្ទុះអភិវឌ្ឍន៍រួមរបស់ក្រុង។ សមិទ្ធផលទាំងនេះ គឺអាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ក្នុងការគិតគូរជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិភាគតិច។

ក្រុងកឹងធើ ជូនអំណោយដល់គ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥។
យោងតាមនោះ គិតដោយឡែកតែក្នុងឆ្នាំ ២០២៤ ក្រុងកឹងធើ បានផ្សព្វផ្សាយព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពរាល់គោលនយោបាយជនជាតិ។ ផ្ដើមពីនោះ លើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិភាគតិច បំផុតគឺក្នុងវិស័យសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្ន ទីក្រុងមានគ្រួសារក្រីក្រជាជនជាតិភាគតិចនៅប្រមាណ ២៩ គ្រួសារប៉ុណ្ណោះ ស្រូបអត្រា ០,២០% (ក្នុងនោះ ជនជាតិខ្មែរមាន ២០ គ្រួសារ); គ្រួសារប្រកៀកបន្ទាត់ក្រីក្រថយចុះនៅ ៣៤៦ គ្រួសារ ស្រូបអត្រា ៣,៤៤% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប (ក្នុងនោះ ជនជាតិខ្មែរមាន ៣៣២ គ្រួសារ)។ អនុវត្តកម្មវិធីទិសដៅជាតិ ក្រុងបានឧបត្ថម្ភដីសង់លំនៅឋានដល់គ្រួសារក្រីក្រជាជនជាតិខ្មែរ ៤ គ្រួសារ; ឧបត្ថម្ភសាងសង់ផ្ទះថ្មីចំនួន ៣១ ខ្នង និងឧបត្ថម្ភដល់ជនជាតិខ្មែរ ៥៥៧ គ្រួសារបុលទុនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ ក្រុងបានរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនអំណោយជាង ១.៨០០ ចំណែកដល់គ្រួសារក្រលំបាក គ្រួសារគោលនយោបាយ។ល។ លោកចូវណាំ ជាអ្នកមានប្រជាប្រិយនៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ឱ្យដឹង៖ “ប្រសិនបើមិនបានរដ្ឋយកចិត្តទុកដាក់គិតគូរ ប្រហែលជាជីវភាពគ្រួសារខ្ញុំមិនបានរីកចម្រើនដូចសព្វថ្ងៃនេះទេ។ មិនត្រឹមតែគិតគូរសាងសង់ផ្ទះសម្បែងឱ្យគ្រួសារខ្ញុំប៉ុណ្ណោះទេ នៅទាំងគិតគូរឱ្យកូនៗខ្ញុំរៀនសូត្រនិងមានការងារធ្វើលំនឹងទៀតផង”។

ទីប្រជុំជនកើ-ដ ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមរម្យ។
បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិភាគតិចនៅក្រុងកឹងធើ បានកសាងសម្រេចរួចរាល់។ មានតាំងពីអគ្គិសនី ផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល រហូតដល់សំណង់បម្រើជីវភាពវប្បធម៌។ល។ លោកស្រី យឿងធីមាញ់ លេខាគណៈកម្មាធិការបក្សនិងជាប្រធានភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ ឱ្យដឹង៖ “ផ្លូវចូលភូមិត្រូវបានចាក់បេតុង ម្ល៉ោះហើយប្រជាជនងាយស្រួលក្នុងការធ្វើដំណើរទៅមកលក់ដូរកសិផល ក៏ងាយស្រួលសិស្សទៅកាន់សាលាមានសុវត្ថិភាព។ល។ ពិសេស គឺងាយស្រួលយាយតាពុទ្ធបរិស័ទទៅវត្តធ្វើទានរក្សាសីលជាដើម”។
តាមប្រសាសន៍លោកកៀង ផ្អែកលើមូលដ្ឋានសម្រេចបានរយៈពេលខាងមុខ ក្រុងកឹងធើបន្តជំរុញការងារផ្ដល់ព័ត៌មាន ផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជូនដល់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ អនុវត្តល្អនូវរបបគោលនយោបាយជនជាតិ ធានារាល់បញ្ហាពាក់ព័ន្ធដល់សុខាភិបាល អប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច អភិរក្សនិងពង្រីកវប្បធម៌ប្រវេណីក្នុងជនរួមជាតិភាគតិច; គិតគូរបានល្អជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិចក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាដើម៕
ហាថាញ - ថាច់ធី