22/04/2025 - 08:29

រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ 

តាម​ថេរ​ដី​កា​របស់​ព្រះ​តេជ​ព្រះ​គុណ សើុង​ង៉ុក​ហ្វិញ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ម្ល៉ោះ​ហើយ កិច្ច​ការ​សាសនា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​រយៈ​ពេល​កន្លង បាន​សមា​គម​អនុវត្ត​ល្អ​ប្រ​សើរ។ សមា​គម​តែង​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​ដើម្បី​កៀរ​គរ​ពុទ្ធ​បរិ​ស័ទ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ។

 គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​ សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង អា​ណត្តិ​កាល ២០២៤​- ២០២៩​បង្ហាញ​មុខ។

បច្ចុប្បន្ន ខេត្ត​វិញ​ឡុង មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ ១៣ វត្ត ដោយ​មាន​ព្រះ​សង្ឃ​ប្រ​មាណ ២២០ អង្គ។ រយៈ​ពេល​កន្លង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង អនុវត្ត​បាន​ល្អ​នូវ​ការ​ឃោសនា អប់រំ ចលនា ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​សាមគ្គី អនុវត្ត​បាន​ល្អ​នូវ​គោល​មាគ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត ក៏​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​សុខុ​មាល​ភាព​សង្គម ដូច​ជា៖ ជូន​អំ​ណោយ​ដល់​អ្នក​ក្រ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​សង្វាត​រៀន​សូត្រ គិត​ជា​ទឹក​ប្រាក់​ជាង ៦,១ ពាន់​លាន​ដុង និង​ឧបត្ថម្ភ​មូល​និធិ​ដើម្បី​អ្នក​ក្រ ៥០ លាន​ដុង។ ក្រៅ​ពី​នោះ សមា​គម​នៅ​ទាំង​ចលនា​វត្ត​នានា បង្កើន​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​សីល​ធម៌​ហូ​ជី​មិញ; ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​សកម្ម​ចូល​រួម​ការ​ងារ​សប្បុរ​សធម៌​សង្គម កសាង​ចលនា​សង្គម​រៀន​សូត្រ​ដោយ​ទ្រង់​ទ្រាយ​យ៉ាង​សម្បូរ​បែប ដើម្បី​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ចំ​ពោះ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ។ ខិត​ខំ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​វត្ត​នានា​ក្នុង​ខេត្ត បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ជួយ​ឱ្យ​កូន​ចៅ​ខ្មែរ​និង​ព្រះ​សង្ឃ​ចេះ​អាន ចេះ​សរ​សេរ​ស្ទាត់​ជំ​នាញ​ទាំង​ពីរ​ភា​សា​ខ្មែរ​-វៀត។ ចាប់​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៤ ខេត្ត​វិញ​ឡុង បើក​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​បាន ២៥ បន្ទប់ ដោយ​មាន​សមណ​សិស្ស ៣៥១ អង្គ​និង​សិក្ខា​កាម ៣២៥ នាក់​ចូល​រៀន។

លោក​ថាច់​យឿង នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​វិញ​ឡុង ឱ្យ​ដឹង៖ “រៀង​រាល់​ឆ្នាំ វត្ត​ខ្មែរ​នានា​ក្នុង​ខេត្ត​សុទ្ធ​តែ​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​ប្អូនៗ​ដែល​ជា​កូន​ចៅ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល តាម​កម្ម​វិធី​សិក្សា​ចាប់​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៥ ។ ដោយ​មាន​សិស្ស​សរុប ៥.៣៩៥ នាក់ និង​មាន​អា​ចារ្យ​បង្រៀន ២១៥ នាក់ ចូល​បង្រៀន​ដោយ​ស្ម័គ្រ​ចិត្ត។ ដើម្បី​ធា​នា​គុណ​ភាព​បង្រៀន វត្ត​នី​មួយៗ​បាន​រៀប​ចំ​ប្រ​ឡង​បញ្ចប់​វគ្គ​សិក្សា​ជូន​ប្អូនៗ​សិស្សា​នុសិស្ស។ សមា​គម​បាន​រៀប​ចំ​បូក​សរុប​ចុង​ឆ្នាំ​សិក្សា​ដល់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ”។ លោក​ថាច់​វិញ នៅ​ភូមិ​ត្រា​ម៉ង ឃុំ​តឹង​មី ស្រុក​ត្រា​អូង ឱ្យ​ដឹង៖ “ដោយ​សារ​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ក្នុង​រដូវ​វិស្សម​កាល ទើប​កូន​ខ្ញុំ​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ។ នេះ​ក៏​ជា​លក្ខណៈ​ចាំ​បាច់​ដើម្បី​កូនៗ​រក​ការ​ងារ​ធ្វើ​មាន​ភាព​ងាយ​ស្រួល។ បច្ចុប្បន្ន កូន​ខ្ញុំ​ទាំង ៥ នាក់ សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​លំ​នឹង”៕

                                     ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ