ក្រុមគណៈប្រតិភូកាសែតកឹងធើ ដឹកនាំដោយសមមិត្ត ង្វៀងថាញត្វឹង និពន្ធនាយករងកាសែតកឹងធើ បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំកាសែតជនជាតិខ្មែរ ២ រូប ដែលជាអតីតនិពន្ធនាយករងកាសែតកឹងធើ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ។
.gif)

គណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី សមមិត្ត ថាច់ភក្ដី
និងសមមិត្ត ថាច់ខេន អតីតនិពន្ធនាយករងកាសែតកឹងធើ។
នៅកន្លែងដែលអញ្ជើញទៅ សមមិត្ត ង្វៀងថាញត្វឹង បានសាកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំ។ ទន្ទឹមនឹងនោះ ផ្ដល់ព័ត៌មានសង្ខេបអំពីសមិទ្ធផលសម្រេចបានរបស់កាសែតកឹងធើ ដោយសង្ឃឹមថា អតីតថ្នាក់ដឹកនាំទាំងពីររូបបន្តរួមចំណែកយោបល់ដើម្បីកសាងកាសែតកឹងធើ ជាពិសេស គឺកាសែតកឹងធើភាសាខ្មែរឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ថាញឡុង - ថាច់ធី