បញ្ជាការដ្ឋានយោធភូមិភាគ ខេត្តអាងយ៉ាង ទើបបង្ហាញមុខក្លឹបបំប៉នចំណេះដឹងជនជាតិ និងភាសាជនជាតិដល់កម្មាភិបាល និងទាហាននៅតំបន់ទីបញ្ជាការ។

ក្លឹបមាន៤ ក្រុម សិក្សាចាប់ពីម៉ោង ៧:៣០ ដល់ ១១:០០ ថ្ងៃសុក្ររៀងរាល់សប្តាហ៍។
តាមរយៈនោះ ក្លឹបបង្កើនបំណិនសន្ទនាជាភាសាខ្មែរកម្រិតមូលដ្ឋាន។ បំប៉នចំណេះដឹងអំពីប្រពៃណី ទំនៀមទម្លាប់ និងលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ រៀបចំសកម្មភាពដោះដូរវប្បធម៌ សិល្បៈ; រៀនបទចម្រៀង និងរបាំប្រពៃណីរបស់ជនរួមជាតិ។
ថ្លែងក្នុងពិធីបង្ហាញមុខក្លឹប វរសេនីយ៍ឯក ង្វៀងធឹកលិញ ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធភូមិភាគខេត្ត បានសំណូមពរដល់សមាជិកគ្រប់រូប រៀបចំចាត់ចែងការងារបានស្រួលបួល ចូលរួមសិក្សាឱ្យពេញលេញនូវរាល់ខ្លឹមសារ កម្មវិធីនិងធានាពេលវេលា។ យកចិត្តទុកដាក់ស្តាប់ការណែនាំនិងតម្រង់ទិសរបស់គ្រូបង្រៀន; គួបផ្សំនឹងការស្វែងរកឯកសារអានបន្ថែម និងរៀនកម្មវិធីលើបណ្តាញសង្គម។ បង្កើនទំនាក់ទំនង និងដោះដូរញឹកញាប់ជាមួយជនរួមជាតិខ្មែរ ដើម្បីពង្រីកនិងពង្រឹងចំណេះដឹងសន្ទនា និងសរសេរអក្សរខ្មែរឱ្យបានល្អត្រឹមត្រូវពីមួយថ្ងៃទៅមួយថ្ងៃ បម្រើល្អភារកិច្ចដែលបានប្រគល់ជូន៕
ប្រភពៈ កាសែតអាងយ៉ាង - មេងលី