ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/03/2025 - 14:50

អាង​យ៉ាង៖​ យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ជន​រួម​ជាតិ​ភាគ​តិច 

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ផ្ដើម​ពី​ឆ្នាំ ២០១៩ មក​ដល់​បច្ចុប្បន្ន ខេត្ត​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច​ប្រ​មាណ​ជាង ៧.២៦០ នាក់។ ការ​ងារ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់​ជន​ជាតិ​ភាគ​តិច ត្រូវ​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​អនុ​វត្ត ពិ​សេស​បង្កើន​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បរិក្ខារ​បង្រៀន​និង​រៀន លើក​កម្ពស់​សមត្ថ​ភាព​កង​ជួរ​គ្រូ​បង្រៀន។ ទន្ទឹម​នឹង​នោះ ជា​សន្សឹមៗ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​មូល​ដ្ឋានសម្ភារៈ គ្រឿង​បរិក្ខារ​បណ្ដុះ​បណ្ដាល; បង្កើន​សមត្ថ​ភាព​បង្រៀន; រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​របស់​មូល​ដ្ឋាន ក្នុង​នោះ ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ជន​រួម​ជាតិ​ភាគ​តិច។

ត្បាញ​ចរ​បាប់​ខ្មែរ​នៅ​ឃុំ​វ៉ាន់​យ៉ាវ ទី​រួម​ខេត្ត​ទិញ​បៀង។

ឆ្លង​តាម​រយៈ​កម្ម​វិធី គម្រោង ផែន​ការ អាង​យ៉ាង​បាន​បណ្តុះ​បណ្តាល​ពល​ករ​ជា​ជន​ជាតិ​ភាគ​តិច​ដែល​មាន​មុខ​ជំ​នាញ ស្វែង​រក​បាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល កែ​លម្អ​ជីវ​ភាព រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​មូល​ដ្ឋាន។ ខេត្ត​មាន​សា​លា​មធ្យម​សិក្សា​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​មួយ​នៅ​ស្រុកទ្រី​តូង ឆ្នាំ​សិក្សា​២០២៣​-២០២៤ សា​លា​បាន​បើក​រៀន ៧០ បន្ទប់ ដោយ​មាន​សិស្ស​សរុប​១.៧៥៥​នាក់ (ជន​រួម​ជាតិ​ខ្មែរ​មាន​ប្រ​មាណ ១២%)។ ម៉្យាង​ទៀត ខេត្ត​មាន​ទម្រង់​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដែល​ផ្សារ​ភ្ជាប់​នឹង​តំ​បន់​ជន​ជាតិ​ភាគ​តិច​មួយ​ចំ​នួន ដូច៖ ទម្រង់​ត្បាញ​សំ​ពត់​ចរ​បាប់​ខ្មែរ​នៅ​ឃុំ​វ៉ាន់​យ៉ាវ ទី​រួម​ខេត្ត​ទិញ​បៀង; ទម្រង់​សិប្ប​កម្ម​កាត់​ដេរ​របស់​ជន​ជាតិ​ចាម។ល។ អា​ស្រ័យ​ហេតុ​នេះ ទន្ទឹម​នឹង​ការ​បង្កើត​បាន​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ថែម ទាំង​ពង្រីក​និង​អភិ​រក្ស​អត្ត​សញ្ញាណ​ជាតិ ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​ទៀត​ផង៕

  ថាញ​ឡុង-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ