ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2025 - 15:27

ឧបត្ថម្ភ​គ្រឿង​យន្ត និង​ឧប​ករណ៍​កសិកម្ម​សម្រាប់​គ្រួ​សារ​ខ្មែរ 

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចូវ​ឡាំង ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ទើប​រៀប​ចំ​ឧបត្ថម្ភ​គ្រឿង​យន្ត និង​ឧប​ករណ៍​កសិ​កម្ម​បង្វែរ​មុខ​របរ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន ២០ គ្រួ​សារ ។ គ្រួ​សារ​នីមួយ​ៗ​ទទួល​បាន​ថវិ​កា​ជិត ១០ លាន​ដុង ដើម្បី​ទិញ​គ្រឿង​យន្ត និង​ឧប​ករណ៍​កសិ​កម្ម​បម្រើ​ការ​ផលិត ដូច​ជា៖ ម៉ា​ស៊ីន​ដេរ ម៉ា​ស៊ីន​ផុង ម៉ា​ស៊ីន​កាត់​ស្មៅ ម៉ា​ស៊ីន​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ ម៉ា​ស៊ីន​ព្រោះ​ស្រូវ ម៉ា​ស៊ីន​គាប​អំ​ពៅ ម៉ា​ស៊ីន​កិន​ច្រ​បាច់​ក្រូច ... ដោយ​សរុប​ថវិ​កា​ជិត ២០០ លាន​ដុង។ នេះ​ជា​សកម្ម​ភាព​ឋិត​ក្នុង​គម្រោង​ទី​១៖ ការ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ខាត​ដី​លំ​នៅ​ឋាន ផ្ទះ ដី​ផលិត​កម្ម និង​ទឹក​ប្រើ​ប្រាស់​ឋិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ ដើម្បី​អនុវត្ត​គម្រោង​នេះ ចាប់​ពី​ឆ្នាំ ២០២៣ មក​ទល់​នឹង​បច្ចុប្បន្ន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ឡាំង បាន​រៀប​ចំ​ចែក​គ្រឿង​យន្ត និង​ឧប​ករណ៍​កសិ​កម្ម​ចំ​នួន​៣ លើក​ដល់​គ្រួ​សារ​ចំ​នួន ៦៤ គ្រួ​សារ​ដោយ​ថវិកា​សរុប​ជិត ៦៤០ លាន​ដុង។

ពិធី​ប្រ​គល់​ឧប​ករណ៍ អង្គ​ភាព​ដែល​ផ្តល់​គ្រឿង​យន្ត និង​ឧប​ករណ៍​ជំ​នួយ បាន​ណែ​នាំ​បច្ចេក​ទេស និង​របៀប​ថែ​រក្សា​ប្រើ​ប្រាស់​គ្រឿង​យន្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។

ចូវ​ឡាំង​គឺ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​លំ​បាក​របស់​ស្រុក​ទ្រី​តូង ដោយ​មាន​ប្រ​ជា​ជន​ចំ​នួន ៦៣% ជា​ជន​រួម​ជាតិ​ខ្មែរ។ គិត​ដល់​ដំ​ណាច់​ឆ្នាំ ២០២៤ ទូ​ទាំង​ឃុំ មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ១២៣ គ្រួ​សារ ស្រូប​អត្រា ៣,៤៦% និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន ២៥៣ គ្រួ​សារ ស្រូប​អត្រា ៧,១២%៕

   យោង​តាម​កា​សែត​អាង​យ៉ាង  

ចែករំលែកអត្ថបទ