មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/12/2024 - 15:43

អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ 

ព្រះឧបជ្ឈាយ៍ ចៅទី អគ្គមហាសង្ឃរាជាធីបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនា វៀតណាម ព្រះចៅអធិការវត្តស្វាយស ឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង ជាព្រះសមណៈដែលមានប្រជាប្រិយនៅភូមិស្រុក។ ព្រះអង្គបានពង្រីកតួនាទីជាស្ពានតភ្ជាប់កសាងធ្លុងមហា​សាមគ្គីជនជាតិ។

ព្រះឧបជ្ឈាយ៍ចៅទី មានគុណបំណាច់ដ៏ធំក្នុងការអភិរក្សគម្ពីរសាស្រ្តាស្លឹករឹត។

ឃុំណូយតូមានប្រជាជនប្រមាណ ២.២១០ គ្រួសារ ដោយមានមនុស្សប្រមាណ ៨.០០០ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង ៦៣,៤% ។ លើភូមិសាស្រ្តឃុំមានវត្តទក្ខិណនិកាយ ៣ វត្ត ឧត្តរនិកាយ ២ វត្ត។ ប៉ុន្មានឆ្នាំកន្លង ព្រះឧបជ្ឈាយ៍ចៅទី សកម្មផ្សព្វផ្សាយ ចលនាសាច់ញាតិនិងប្រជាជនក្នុងភូមិស្រុក កសាងផ្នត់រស់នៅវប្បធម៌នៅមណ្ឌលតាំងទីលំនៅ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រដោយចីរភាព។ អនុវត្តទម្រង់ “សហការរវាងរណសិរ្សឃុំជាមួយព្រះចៅអធិការវត្តទក្ខិណនិកាយខ្មែរ”  ព្រះអង្គរួមជាមួយព្រះសង្ឃនិងគណៈ​កម្មការវត្ត បានផ្សព្វផ្សាយច្បាប់ខាងជំនឿសាសនាដល់ព្រះសង្ឃ​ និងពុទ្ធបរិស័ទឱ្យបានយល់ច្បាស់។ ទន្ទឹមនឹងនោះ ចលនាមូលដ្ឋានសក្ការបូជាអនុវត្តល្អការចុះឈ្មោះសកម្មភាពក្នុងឆ្នាំ; ចលនាជនរួមជាតិខ្មែរខ្នះខ្នែងចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ គិតគូរប្រកបការងាររកទទួល​ទាន កសាងគ្រួសារសុភមង្គល; ឆ្ពោះទៅកសាងសហគមន៍ ជនជាតិរីកចម្រើន៘

ក្នុងឱកាសដែលពុទ្ធបរិស័ទទៅវត្តរៀងរាល់ថ្ងៃសីល ក្រៅពីទេសនាអប់រំ ព្រះឧបជ្ឈាយ៍ ចៅទី ថែមទាំងគួបផ្សំផ្សព្វផ្សាយលើកកម្ពស់ស្មារតីភ្ញាក់រលឹក បង្ការប្រឆាំងបទល្មើសនិងបាបគ្រោះសង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សកម្មចូលរួមចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” នៅភូមិស្រុកទៀតផង។ ទន្ទឹមនឹងនោះ ណែនាំពុទ្ធបរិស័ទបដិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ត្រឹមត្រូវតាមច្បាប់៘

ក្នុងឱកាសពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ (បុណ្យចូលឆ្នាំថ្មី សែនដូនតា អកអំបុក កឋិនទានជាដើម) ព្រះឧបជ្ឈាយ៍ ចៅទី រួមជាមួយគណៈកម្មការវត្តបង្កលក្ខណសម្បត្តិដើម្បីប្រជាជនកម្សាន្តសប្បាយតាមរយៈល្បែងប្រជាប្រិយផ្សេងៗ;  រៀបចំសកម្មភាពតាមលក្ខណៈប្រពៃណី។ ផ្តើមពីនោះ អប់រំយុវវ័យជំនាន់ក្រោយអំពីតម្លៃវប្បធម៌របស់ជនជាតិ; កាត់បន្ថយចូលរួមសកម្មភាពឥតប្រយោជន៍ដែលជះឥទ្ធិពលអាក្រក់ដល់មនុស្សទូទៅនិងសង្គម។

ពិសេស ចូលរួមចលនាកសាងជនបទថ្មី រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំណូយតូ ព្រះឧបជ្ឈាយ៍ ចៅទី សកម្មចលនាមាមីងពុទ្ធបរិស័ទខ្នះខ្នែងបើកពង្រីកផ្លូវគមនាគមន៍ជនបទ បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាជន។ “មុនពេលមានផែនការបើកពង្រីកកសាងផ្លូវ គណៈកម្មការភូមិនិងអ្នកមានប្រជាប្រិយ តែងដោះដូរ ពិភាក្សាជាមួយវត្ត; តាមរយៈប្រជាប្រិយរបស់ព្រះចៅអធិការវត្ត ដើម្បីឧបត្ថម្ភរដ្ឋអំណាចភូមិភាគចលនាមាមីងស្របគំនិតគាំទ្រ ជាកម្លាំងកាយ កម្លាំងទ្រព្យ” - ព្រះឧបជ្ឈាយ៍ចៅទី ចែករំលែកដូច្នេះ៕ 

               យោង៖ កាសែតអាងយ៉ាង-ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ