ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/11/2024 - 15:14

អាង​យ៉ាង​

បើក​វគ្គ​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ​នៅ​ស្រុក​ទ្រី​តូង 

មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​អាង​យ៉ាង ទើប​សហ​ការ​រៀប ចំ​បើក​វគ្គ​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ​បាន​២​ថ្នាក់ ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឆ្នាំ ២០២៤ នៅ​វត្ត​បវរ​ពោ​ធិញ្ញាណ​ស្រ​ឡូង (ឃុំ​លឿង​ភី) និង​វត្ត​ស្វាយ​ស (ឃុំ​ណូយ​តូ) ស្រុក​ទ្រី​តូង។

 ​នេះ​ជា​សកម្ម​ភាព​មួយ​ស្ថិត​ក្នុង​គម្រោង​ទី​៦៖ “អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​ទេស​ចរណ៍” ចំណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ។

ក្នុង​រយៈ​ពេល​សិក្សា​ចំនួន ៤៥ ថ្ងៃ យុវ​ជន​ខ្មែរ​ទាំង ២៨ នាក់​និងបាន​សិប្ប​ករ គ្រូ​បង្រៀន​មាន​បទ​ពិសោធន៍ យល់​ដឹង​ជ្រៅ​ជ្រះ​ខាង​ភ្លេង​ពិណ​ពាទ្យ បង្ហាត់​នូវ​ចំ​ណេះ​ដឹង​ខាង​ភ្លេង​ពិណ​ពាទ្យ របៀប​លេង​ឧបករណ៍ ភ្លេង​នី​មួយៗ និង​របៀប​ប្រ​គំ​ឧបករណ៍​ភ្លេង​ជា​មួយ​គ្នា ដើម្បី​បង្កើត​ជា​បទ​ភ្លេង​ដ៏​ទាក់​ទាញ​អា​រម្មណ៍។

ភ្លេង​ពិណ​ពាទ្យ ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​មាន​តម្លៃ​របស់​ជន​រួម​ជាតិ​ខ្មែរ រួម​មាន​ឧបករណ៍​ភ្លេង​ចំ​នួន ៥ និង​ធ្វើ​ពី​វត្ថុ​ធាតុ​៥ប្រ​ភេទ ដូច​ជា៖ ស្ពាន់ ដែក ឈើ ខ្យល់​និង​ស្បែក។ ប្រ​ភេទ​ឧបករណ៍​នីមួយៗ មាន​កំ​ណត់​សម្លេង​ច្បាស់​លាស់ ដើម្បី​ធា​នាលក្ខណៈ​នៃ​ការ​ប្រ​គំ​ស៊ី​ចង្វាក់​គ្នា បង្កើត​បាន​សូរ​សំ​ឡេង​ពី​ទាប​ដល់​ខ្ពស់​ពីរោះ​រងំ​លន្លង់​លន្លោច។

ការ​រៀប​ចំ​បើក​វគ្គ​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ​ដល់​យុវ​ជន​ខ្មែរ មាន​សារៈ​សំ​ខាន់​ក្នុង​ការ​អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ បម្រើ​អភិវឌ្ឍ​ទេស​ចរណ៍​នៅ​ស្រុក​ទ្រី​តូង; រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​ភ្លេង​និង​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត។

ភ្លេង​ពិណ​ពាទ្យ ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​មាន​តម្លៃ​របស់​ជន​រួម​ជាតិ​ខ្មែរ៕

                                           យោង៖ កា​សែត​អាង​យ៉ាង -វិ​មាន

ចែករំលែកអត្ថបទ