មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/11/2024 - 15:07

សិប្ប​ករ​ឆ្នើម​សើុង​សុខ 

សិប្ប​ករ​ឆ្នើម​សើុង​សុខ នៅ​ទី​រួម​ស្រុក​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ មាន​ចំ​ណូល​ចិត្ត​ខាង​សិល្បៈ​សូន​រូប។ ដោយ​មាន​ទឹក​ដៃ​ប៉ិន​ប្រ​សប់ បង​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ថែរក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បង្កើត​ការ​ងារ​ធ្វើ​ដល់​ពល​ករ​ជន​បទ​ជា​ច្រើន​ទៀត​ផង។

សិល្ប​ករ​ឆ្នើម​សើុង​សុខ​​ នឹង​វណ្ណ​កម្ម​ជិត​សម្រេច។

បងសើុង​សុខ កើត​នៅ​ឆ្នាំ ១៩៧៥ ដូច​ជា​កូន​ខ្មែរ​ដ​ទៃ​ទៀត​ដែរ សើុង​សុខ បាន​ម្តាយ​ឪពុក​ម្តាយ​នាំ​ទៅ​វត្ត​កំពង់​និគ្រោធ​កំពង់​ជ្រៃ ស្ថិត​នៅ​ភូមិ​ពង់​ជ្រៃ ទី​រួម​ស្រុក​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ដើម្បី​បួស​រៀន​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​ខ្មែរ។  បង​សើុង​សុខ ឱ្យ​ដឹង៖ “ដោយ​សារ​ខ្ញុំ​មាន​ចំ​ណូល​ចិត្ត​ខាង​សិល្បៈ​សូន​រូប ម៉្លោះ​ហើយ ក្នុង​ដំ​ណាក់​កាល​បួស​រៀន ក្រៅ​ពី​សិក្សា​ធម៌​វិន័យ អក្សរ​សាស្រ្ត ខ្ញុំ​នៅ​ទាំង​រៀន​គូរ​គំ​នូរ​ដោយ​ខ្លួន​ឯង។ ខណៈ​ពេល​ដែល​ព្រះ​ឧបជ្ឈាយ៍ ថាច់​សួង ព្រះ​ចៅ​អធិ​ការ​វត្ត​កំ​ពង់​ជ្រៃ អញ្ជើញ​សិប្ប​ករ​ថាច់​ប៊ូន នៅ​ឃុំ​ដុង​ថាញ់ ស្រុក​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង មក​ដើម្បី​ឆ្លាក់​គល់​គគីរ ឈើ​ទាល​ដែល​មាន​ស្រាប់​ក្នុង​វត្ត​ទៅ​ជា​រូប​សត្វ​ផ្សេងៗ ដូច​ជា៖ សត្វ​តំ​ណាង​ឆ្នាំ ទាំង ១២ សត្វ​ឥន្ទ្រី ដំរី និង​រូប​សំ​ណាក​ផ្សេងៗ... ខ្ញុំ​ក៏​ចូល​ចិត្ត ហើយ​ប្ដេជ្ញា​ចិត្ត​រៀន​ជា​មួយ​គ្រូ​ប៊ូន”។

  សិល្ប​ករ​ឆ្នើម សើុង​សុខ​ កំពុង​ណែ​នាំ​ព្រះ​សង្ឃ​ឆ្លាក់​រូប​ឥន្ទ្រី​ពី​គល់​អម្ពិល​បា​រាំង។

ឆ្នាំ​២០០២ បងសើុង​សុខ លា​ចាក​សិក្ខា​បទ និង​ផ្តើម​រក​ស៊ី​ជា​មួយ​របរ​ដែល​គាត់​ស្រ​ឡាញ់​ចូល​ចិត្ត។ បងសើុង​សុខ ឱ្យ​ដឹង៖ “តាំង​ពី​មុន​រហូត​ដល់បច្ចុប្បន្ន ខ្ញុំ​ឆ្លាក់​វណ្ណ​កម្ម​ជា​ច្រើន​ប្រ​ភេទ ពិ​សេស វណ្ណ​កម្ម​ខ្នាត​តូច​និង​មធ្យម​ធ្វើ​អំ​ពី​គល់​ឈើ​តាម​ការ​បញ្ជា​ទិញ​របស់​អតិ​ថិជន ដូច​ជា៖ សត្វ​តំ​ណាង​ឆ្នាំ ទាំង ១២ សត្វ​ឥន្រ្ទី ដំរី និង​រូប​សំ​ណាក​ឯទៀត​ជា​ច្រើន... កន្លង​ហើយ ខ្ញុំ​រីក​រាយ​ដែល​ឆ្លាក់​សម្រេច​រួច​រាល់​នូវ​វណ្ណ​កម្ម “ញ៉ឹក​ឡុង​យ៉ាង” ពី​គល់​ឈើទាល​យក្ស​ដែល​មាន​អា​យុកាល​ជាង ៣០០ ឆ្នាំ ទំហំ ៦x៤ ម៉ែត្រ មាន​ទម្ងន់ ៨,៧ តោន​បាន​បង្កើតឯត​ទគ្គ​កម្ម​អា​ស៊ី។ នេះ​ជា​វណ្ណ​កម្ម​មួយ​ដ៏ពិ​បាក​ដែល​ខ្ញុំ​ឆ្លាក់​ចាប់​ពីខែ​ធ្នូ ឆ្នាំ​២០២០ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២២ ទើប​សម្រេច​រួច​រាល់ តាម​គំនិត​របស់​លោកសើុង​កេវ​ផុង ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ”។

សមណ​សិក្ខា​កាម​ថាច់​ចិន គង់​វត្ត​ភាវ ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ មាន​ថេរ​ដី​កា៖ “អាត្មា កំពុង​រៀន​ឆ្លាក់​នៅ​វត្ត​កំពង់​ជ្រៃ អា​ស្រ័យ​លោក​គ្រូសើុង​សុខ ជា​អ្នកបង្រៀន​រយៈ​ពេល​រៀន​មិន​បង់​ថ្លៃ​សិក្សា ថែម​ទាំង​ទទួល​បាន​ប្រាក់​កម្រៃ​ទៀត”។ “ការ​ឆ្លាក់​ឈើ​គឺ​ជា​អាជីព​ដែល​មាន​លក្ខណ​សិល្បៈ ទាម​ទារ​ត្រូវ​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​រួម​ជា​មួយ​នឹង​ការ​ប៉ិន​ប្រ​សប់​ហ្មត់​ចត់។ រយៈ​ពេល​រៀន​យូរ​ឬ​ឆាប់​អា​ស្រ័យ​លើ​ទេព​កោ​សល្យ​របស់​បុគ្គល​ម្នាក់ៗ ហើយ​រយៈ​ពេល​រៀន​ឆ្លាក់ គឺ​មាន​ការ​ពិបាក ត្រូវ​មាន​ភាព​អត់​ធ្មត់​និង​ព្យា​យាម​ខ្ពស់ អ្នក​ខ្លះ​រៀន​ត្រឹម​តែ ១-២ ឆ្នាំ អ្នក​ខ្លះ​រៀន ៣-៤ ឆ្នាំ​ទើប​ចេះ​របរ” - សិប្ប​ករឆ្នើម​សើុង​សុខ បាន​ឱ្យ​ដឹង​ដូច្នេះ។

ព្រះ​ឧបជ្ឈាយ៍ ថាច់​សួង ព្រះ​ចៅ​អធិការ​វត្ត​កំ​ពង់​ជ្រៃ មាន​ថេរ​ដី​កា៖ “លោក​សើុង​សុខ ជា​សិល្ប​ករ​ឆ្នើម​គំរូ តែង​ជួយ​មនុស្ស​ទាំង​ឡាយ។ ក្រោយ​ពី​រៀន​មុខ​របរ​ចប់ ហើយ​លា​ចាក​សិក្ខា​បទ គាត់​ផ្សារ​ភ្ជាប់​នឹង​វត្ត​អា​រាម​ និង​ក្លាយ​ជា​គ្រូ​បង្រៀន​របរ​ដល់​កូន​ចៅ​និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ទិស​ទី​ដែល​មាន​តម្រូវ​ការ​រៀន​របរ​ដោយ​ឥត​គិត​ថ្លៃ។ លោក​សើុង​សុខ មិន​ត្រឹម​តែ​រួម​ចំណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​ការ​ងារ​ធ្វើ​ដល់​យុវ​ជន​ជា​ច្រើន​នៅ​ភូមិ​ភាគ​ទៀត​ផង៕

                            រូប​និង​អត្ថ​បទ៖ ទី​ទុយ

ចែករំលែកអត្ថបទ