04/11/2024 - 15:07

ជំរុញ​កម្លាំង​យុវ​ជន​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច 

ដោយ​ទង្វើ​ជាក់​ស្តែង សម្ព័ន្ធ​យុវ​ជន​ស្រុក សមា​គម​សហ​ព័ន្ធ​យុវ​ជន​ស្រុក​ទ្រី​តូង បាន​ឧបត្ថម្ភ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ ពិសេស​គឺ​យុវ​ជន​ខ្មែរ​បាន​បង្ខិត​ជា​មួយ​នឹង​ប្រ​ភព​ទុន​និង​ទម្រង់​សេដ្ឋ​កិច្ច​ផ្ដល់​ប្រ​សិទ្ធ​ភាព​ខ្ពស់។

យុវ​ជន​ខ្មែរ​មោះ​មុត​អភិវឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​ផ្ដល់​ប្រ​សិទ្ធ​ភាព​ខ្ពស់។

បង​ចៅ​គឹម​សេង បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​ដំ​ណាំ​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ និង​ដាក់​ពាក្យ​សុំ​បាន​ការ​ងារ​ត្រូវ​នឹង​មុខ​ជំ​នាញ​របស់​ខ្លួន ប៉ុន្តែ​គាត់​សម្រេច​ចិត្ត​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​បង្កើត​អា​ជីព ជា​មួយ​នឹង​ទម្រង់​កសិ​កម្ម​វិល​ជុំ៖ ចិញ្ចឹម​ត្រី​គួប​ផ្សំ​នឹង​ការ​ដាំ​បន្លែ​បែប​វារី​វប្ប​កម្ម។ ឧត្តម​ភាព​នៃ​ទម្រង់​នេះ គឺ​ដំ​ណាំ​បន្លែ​នឹង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​ទឹក​នៃ​ដំ​ណើរ​ការ​ចិញ្ចឹម​ត្រី ហេតុ​នោះ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ជី ឬ​សារ​ធាតុ​ចិញ្ចឹម។ ទន្ទឹម​នឹង​នោះ ទឹក​សំ​ណល់​ពី​ចិញ្ចឹម​ត្រី បន្ទាប់​ពី​ឆ្លង​កាត់​ប្រ​ព័ន្ធ​ដាំ​បន្លែ​បែប​វា​រី​វប្ប​កម្ម​នឹង​ត្រូវ​បាន​ច្រោះ​យក​សារ​ធាតុ​កាក​សំ​ណល់ រួច​ផ្គត់​ផ្គង់​ដល់​អាង​ចិញ្ចឹម​ត្រី​វិញ ហេតុ​នោះ​មិន​ចាំ​បាច់​ផ្លាស់​ទឹក​ជា​ប្រ​ចាំ​នោះ​ទេ។

បង​ចៅ​គឹម​សេង ឱ្យ​ដឹង​បន្ថែម បន្លែ​ដែល​ដាំ​នោះ​សំ​ខាន់​គឺ៖ ត្រ​កួន ស្ពៃ​ចង្កឹះ និង​ត្រ​ចៀកក្រាញ់​ជា​ដើម ដូច្នេះ បន្លែ​អាច​ប្រ​មូល​ផល​បាន​រៀង​រាល់​ថ្ងៃ។ បន្លែ​ត្រូវ​បាន​ផ្គត់​ផ្គង់​ដល់​អា​ជីវ​ករ នៅ​តាម​ផ្សារ​នៅ​ភូមិ​ភាគ។ បន្ទាប់​ពី​ប្រ​មូល​ផល ដំ​ណាំ​ថ្មី​ក៏​ត្រូវ​បាន​ដាំ​នៅ​តាម​ចន្លោះ​ដែល​នៅ​ទំ​នេរ ក្រោយ​រយៈ​ពេល​ជាង​១០​ថ្ងៃ គឺ​អាច​ប្រ​មូល​ផល​ជា​បន្ត។ ទន្ទឹម​នឹង​នោះ ក្នុង​អាង​ភាគ​ច្រើន​គឺ​ចិញ្ចឹម​ត្រី​អណ្តែង រយៈ​ពេល​ពី​២,៥-៣​ខែ​អាច​ប្រ​មូល​ផល​បាន ហើយ​ក្នុង​មួយ​លើកៗ​បាន​ប្រ​មាណ​៨០០​គីឡូ​ក្រាម​ក្នុង​មួយ​អាង។ “មធ្យម​ភាគ​ក្នុង​មួយ​ខែ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​១០​លាន​ដុង” -  បង​ចៅ​គឹម​សេង បាន​ឱ្យដឹង​ដូច្នេះ។

ដើម្បី​បង្ក​លក្ខណៈ​ដល់​បង​ចៅ​គឹម​សេង ពង្រីក​ទម្រង់​ផលិត​កម្ម សម្ព័ន្ធ​យុវ​ជន​ស្រុក​និងសមា​គម​សហ​ព័ន្ធ​យុវ​ជន​ស្រុក​ទ្រី​តូង បាន​ស្នើ​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​យុវ​ជន​ផ្ដើម​អា​ជីព​ខេត្ត ឧបត្ថម្ភ​បុល​ទុន​១១០​លាន​ដុង​ដើម្បី​វិនិយោគ និង​ទិញ​គ្រឿង​ម៉ា​ស៊ីន បំ​ពាក់​សម្ភារៈ​បរិក្ខារ។ ក្នុង​នោះ ប្រ​ភព​ទុន​ផ្តើម​អា​ជីព​របស់​សម្ព័ន្ធ​យុវ​ជន​ខេត្ត ឧបត្ថម្ភ​៨០​លាន​ដុង ដើម​ទុន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ឧបត្ថម្ភ​៣០​លាន​ដុង។ បង​ចៅ​គឹម​សេង ឱ្យ​ដឹង៖ “តាម​រយៈ​ដើម​ទុន​នេះ ខ្ញុំ​បាន​ពង្រីក​ទម្រង់​ផលិត​កម្ម​នៅ​ឃុំ​អូរ​ឡឹម បន្ត​វិនិ​យោគ​អាង​ស៊ីម៉ងត៍​២​បន្ថែម​ទៀត សម្រាប់​ចិញ្ចឹម​ប្រ​ភេទ​ត្រី​ពិសេសៗ ដូច៖ ត្រី​ផ្ទក់ ត្រី​កញ្ជ្រូក ត្រី​ខ្ជឹង។ល។ មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់។ ក្រៅ​ពី​លក់​ផ្ទាល់ ខ្ញុំ​នៅ​ទាំង​លក់​លើប​ណ្តាញ​សង្គម​តាម​រយៈ​ការ livestream ម្ល៉ោះ​ហើយ ធានា​បាន​ប្រ​ភព​ប្រាក់​ចំ​ណូល”។

ដើម្បី​ឱ្យ​យុវ​ជន​ដែល​រស់​នៅ​តំបន់​លំ​បាក​ខ្លាំង មាន​លក្ខណៈ​បង្កើត​អា​ជីព សមា​គម​សហ​ព័ន្ធ​យុវ​ជន​ស្រុក​ទ្រី​តូង បាន​ស្នើស​មា​គម​សហ​ព័ន្ធ​យុវ​ជន​ខេត្ត ចលនា​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​យុវ​ជន​វៀត​ណាម ឧបត្ថម្ភ​មេ​គោ​៣០​ក្បាល​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​ជា​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ និង​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន​៣០​នាក់ នៅ​ឃុំ​ឡេ​ទ្រី។ ក្រៅ​ពី​នោះ ដើម្បី​ការ​ចិញ្ចឹម​គោ​មាន​ភាព​ងាយ​ស្រួល យុវ​ជន​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​មេ​គោ នៅ​ទាំង​បាន​ហ្វឹក​ហ្វឺន “បច្ចេក​ទេស​ចិញ្ចឹម​មេ​គោ” ផ្ទេរ​បច្ចេក​ទេស​នៃ​ការជ្រើស​រើស​ពូជ សង់​រោង ប្រ​ភព​ចំណី​សត្វ ថែ​ទាំ​គោ មាន​ផ្ទៃ​ពោះ របៀប​បង្ការ​និង​ព្យា​បាល​ជំងឺ​ដែល​ច្រើន​កើត​មាន​នៅ​លើ​សត្វ​គោ​ជា​ដើម។

លោក​ស្រី ឡេធី​ក្វៀង​ត្រាង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​យុវ​ជន​ស្រុក​ទ្រី​តូង  ឱ្យ​ដឹង៖ នៅ​ពេល​ខាង​មុខ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក នឹង​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ក្នុង​ស្រុក​ទ្រី​តូង បន្ត​ផ្សព្វ​ផ្សាយ​តម្រង់​ទិស​និង​ឧបត្ថម្ភ​យុវ​ជន អភិវឌ្ឍន៍​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។ បន្ត​រក្សា​អភិវឌ្ឍ​និង​ពង្រីក​ទម្រង់ ក្រុម​សហ​ការ​យុវ​ជន​ដែល​កំពុង​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព។ ទន្ទឹម​នឹង​នោះ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​បាន​ទាន់​ពេល​ចំ​ពោះ​ទម្រង់​របៀប​ធ្វើ​ល្អៗ និង​សមូហ​ភាព បុគ្គល​គំរូ​ក្នុង​ចលនា​សាង​ខ្លួន បង្កើត​អា​ជីព​របស់​យុវ​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ទាំង​មូល៕

               យោង៖ កាសែត​អាង​យ៉ាង-វិមាន

ចែករំលែកអត្ថបទ