បច្ចុប្បន្ន មកកាន់ភូមិស្រុករបស់ជនរួមជាតិខ្មែរ នឹងឃើញភាពផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត។ ផ្ទះឥដ្ឋសមរម្យជំនួសឱ្យផ្ទះស្លឹកពីមុន ប្អូនៗកុមារដៃកាន់សម្ពៀតសៀវភៅបណ្ដើរគ្នាទៅសាលា ហើយជីវភាពរបស់មាមីងខ្មែរក៏រីកចម្រើនឡើងគ្រប់វិស័យផងដែរ។
មុខមាត់ជនបទភូមិតានប់មានភាពសមរម្យប្លែកជាងមុន។
មកកាន់ផ្ទះពូឡឹមហឿង នៅភូមិតានប់ អនុសង្កាត់មីអា សង្កាត់ណូយវ៉យ (ទីរួមខេត្តទិញបៀង) យើងខ្ញុំបានពូទទួលយ៉ាងរាក់ទាក់។ ខណៈពេលសួរនាំអំពីភាពផ្លាស់ថ្មីនៃភូមិស្រុក ពូឡឹមហឿង ចែករំលែក៖ “ជីវភាពប្រជាជនខ្មែរសព្វថ្ងៃបានធូរធារជាងមុន។ កាលខ្ញុំនៅកុមារភាព ភូមិស្រុកក្រលំបាកណាស់។ ផ្ទះសម្បែងកាលនោះ ក៏សង់បណ្តោះអាសន្នមិនសូវមានគ្រួសារធូរធារទេ។ សព្វថ្ងៃមានគ្រួសារជាច្រើន បានសង់ផ្ទះឥដ្ឋសមរម្យ ផ្លូវថ្នល់ក្នុងភូមិត្រូវបានក្រាលបេតុង។ ខ្ញុំត្រេកអរណាស់ ពីព្រោះជីវភាពរបស់មាមីងក្នុងភូមិតានប់ មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ”។
តាមប្រសាសន៍ពូឡឹមហឿង មាមីងខ្មែរបច្ចុប្បន្ន បានផ្លាស់ប្ដូរផ្នត់គំនិតរកស៊ី។ ពួកគាត់ទៅជួញដូរ ធ្វើការគ្រប់ទីកន្លែង ម្ល៉ោះហើយរកបានប្រាក់ចំណូលបង្គួរ។ គ្រួសារខ្លះឈានឡើងធ្វើមាន ជីវភាពរស់នៅមានភាពល្អប្រសើរ។ ចំពោះអ្នកស្ថិតក្នុងវ័យពលកម្ម ពួកគាត់ទៅធ្វើកម្មករតាមក្រុមហ៊ុននៅប៊ិញយឿង ដុងណាយ ហេតុនោះ ជីវភាពបានលំនឹង។ ដោយបានយកចិត្តទុកដាក់របស់បក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ មានកម្មវិធីជំរុញសិក្សា- ជំរុញបញ្ញាជាច្រើនធ្លាក់មកដល់ភូមិស្រុក ជួយប្អូនៗកុមារមានឱកាសទៅរៀនសូត្រ ស្វែងរកអនាគត។
លោកពូ ចៅគឹមសារី (ស្នាក់នៅឃុំវ៉ាន់យ៉ាវ ទីរួមខេត្តទិញបៀង) ឱ្យដឹងដោយក្តីរីករាយ៖ “ជីវភាពប្រជាជនខ្មែរប្លែកជាងមុនច្រើន។ ក្នុងពិធីបុណ្យសែនដូនតាកន្លងហើយ ប្រជាជនខ្មែរត្រូវបានបក្ស រដ្ឋយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិ ដើម្បីទទួលអំណរបុណ្យសែនដូនតាយ៉ាងសំខាន់របស់ជនជាតិក្នុងឆ្នាំ។ ពិសេស យើងខ្ញុំនៅទាំងបានទស្សនាពិធីប្រណាំងគោបៃណូយក្នុងបរិយាកាសសប្បាយរីករាយ ជួយមាមីងខ្មែរមានកម្លាំងចលករបន្ថែម ដើម្បីបន្តពុះពារកសាងជីវភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
ក្នុងពេលជួបជុំជាមួយអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីរួមខេត្តទិញបៀង លោកង្វៀងថាញតឹង គូសបញ្ជាក់៖ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ខេត្តអាងយ៉ាងនិងទីរួមខេត្តទិញបៀង ចំពោះជីវភាពរបស់ជនរួមជាតិភាគតិច។ ក្នុងនោះ ជាពិសេស យកចិត្តទុកដាក់គិតគូរជីវភាពសេដ្ឋកិច្ច អភិរក្សនិងប្រវេណីរបស់ជនរួមជាតិខ្មែរ។ សមមិត្ត ង្វៀងថាញតឹង សង្ឃឹមថា អ្នកមានប្រជាប្រិយបន្តពង្រីកល្អតួនាទីគឺជា “ស្ពានតភ្ជាប់” រវាងបក្សជាមួយជនរួមជាតិខ្មែរ ខ្នះខ្នែងចលនាមាមីងអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចូលរួមជាមួយភូមិភាគអនុវត្តល្អរាល់ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ចលនាប្រឡងប្រណាំងស្នេហាជាតិ រួមគ្នាកសាងភូមិស្រុកសម្បូរសប្បាយ និងស្ថាបនាភូមិស្រុកទិញបៀងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយ សក្តិសមនឹងមុខមាត់ សក្តានុពលទីរួមខេត្តតំបន់ព្រំដែន៕
យោង៖ កាសែតអាងយ៉ាង-ប្រែសម្រួល៖ លីសៀ