21/10/2024 - 15:50

ពង្រីក​តួនា​ទី​ស្ត្រី​ខ្មែរ​ក្នុង​ការ​កសាង​ឃុំ​ជន​បទ​ថ្មី​គំរូ 

សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ ផ្តុំ​កម្លាំង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ ចលនា​កម្មា​ភិបាល​និង​សមា​ជិក​នារី ចូល​រួម​កសាង​ជន​បទ​ថ្មី ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ជន​បទ​ថ្មី​គំរូ ដោយ​កិច្ច​ការ​ជា​ច្រើន​សម​ស្រប​នឹង​សមត្ថ​ភាព ជំ​នាញ ដែល​បង្ហាញ​ពី “លក្ខណៈ” របស់​ស្ត្រី ក្នុង​នោះ មាន​ការ​រួម​ចំណែក​យ៉ាង​ច្រើន​របស់​បង​ប្អូន​នារី​ជន​ជាតិ​ខ្មែរ។

សមា​គម​បង្ហាញ​មុខ​ក្លិប “មណ្ឌល​តាំង​ទី​លំ​នៅ​ស្វ័យ​គ្រប់​គ្រង​
ការពារបរិស្ថាន” នៅភូមិលិចក្តី។

លោក​ស្រី​ថាច់​ធីង៉ុក​ឌេប ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ភូ​កឹង​ ឱ្យ​ដឹង៖ ឃុំ​ភូ​កឹង​មាន​ប្រ​ជា​ជន​៣.១២០​គ្រួ​សារ ដោយ​មាន​មនុស្ស​ប្រ​មាណ​១១.​៥៦០​នាក់ ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៦២%។ មុន​នឹង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ភូ​កឹង​ជា​ឃុំ​ក្រ​ចំ​ណុះ​កម្មវិធី​១៣៥​របស់​រដ្ឋា​ភិបាល​ ក្រោយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក​សាង ឃុំ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ២០១៣ និង​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ចុង​ឆ្នាំ​២០២០  ហើយ​នៅ​ចុង​ឆ្នាំ​២០២៣បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​គំរូ។

លក្ខណៈ​លេច​ធ្លោ​បំផុត​ក្នុង​សកម្ម​ភាព​របស់​ស្ត្រី​នា​ពេល​កន្លង ​នោះ​គឺ​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ចលនា កសាង​គ្រួ​សារ​ “គ្មាន៥ ស្អាត​៣” ភ្ជាប់​នឹង​ការ​កសាង លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី ជន​បទ​ថ្មី​គំរូ​នៅ​មូល​ដ្ឋាន។ ចាប់​តាំង​ពី​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី សមា​គម​នារី​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ចលនា​កសាង​គ្រួ​សារ “គ្មាន​៥ ស្អាត​៣” “មាន​ ៥ ស្អាត​៣” ភ្ជាប់​នឹង​ការ​អនុវត្ត​បទ​បញ្ជា​លេខ ២៧ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត ឆ្លង​តាម​រយៈ​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​សាខា​សមាគម ក្លិប ក្រុម។ ពិ​សេស​គឺ​បង្កើត​ទម្រង់ “មាន​៥ ស្អាត​៣” ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ។ មក​ទល់​ពេល​នេះ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​សមា​ជិក ១.៥៩៣​/១.៦៣៨គ្រួ​សារ សម្រេច​លក្ខ​ឋាន ទាំង​៨​អំ​ពី​ទម្រង់ “គ្មាន​៥ ស្អាត​៣”  សម្រេច​អត្រា ​៩៧,២៥% និង​មាន​គ្រួ​សារ​សមា​ជិក​១.៥៣១​/១.៦៣៨​គ្រួ​សារ ​សម្រេច​លក្ខ​ឋាន​ទាំង​៨​អំ​ពី​ទម្រង់ “មាន​៥ ស្អាត​៣” សម្រេច​អត្រា​៩៣,៤៦% បើ​ប្រៀប​ធៀប​នឹង​ចំ​នួន​គ្រួ​សារ​សមា​ជិក​ដែល​បាន​ពិនិត្យ។

ទន្ទឹម​នឹង​នោះ សមា​គម​នារី​បាន​បង្កើត​និង​ពង្រីក​ទូលំ​ទូលាយ​ទម្រង់​ និង​ក្លិប​ដែល​មាន​ប្រ​សិទ្ធ​ភាព ដោយ​មាន​បង​ប្អូន​នារី​ជន​ជាតិ​ខ្មែរ​ចូល​រួម​ច្រើន​កុះ​ករ មាន​ដូច៖ ទម្រង់​គ្រាប់​អង្ករ​ពី​កំ​ប៉ុង​ផ្លា​ស្ទិក មី​ញូម ក្លិប​ច្នៃ​កាក​សំ​ណល់​ទៅ​ជា​ប្រាក់” ក្លិប​កសាង​គ្រួ​សារ ​“គ្មាន​៥ ស្អាត​៣” និង​ក្លិប​កសាង​គ្រួ​សារ “មាន​៥ ស្អាត​៣” ក្លិប​ស្អាត​៣ ក្នុង​សហ​គមន៍​នារី​ខ្មែរ ក្លិប​នារី​ខ្មែរ​ការ​ពារ​បរិស្ថាន ក្លិប​មណ្ឌល​តាំង​ទី​លំ​នៅ​ស្វ័យ​គ្រប់​គ្រង​ការ​ពារ​បរិស្ថាន។

គួរ​ចាប់​អា​រម្មណ៍​បំ​ផុត​គឺ​ទម្រង់ “១+១” អំ​ពី​ការ​ចលនា​កម្មា​ភិបាល​ សមាជិក បង​ប្អូន​នារី​និង​គ្រួ​សារ​ប្រ​ជា​ជន​​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិ​បាល ធា​នា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត ចាប់​តាំង​ពី​បង្កើត​រហូតមក​ទល់​បច្ចុប្បន្ន សមា​គមនា​រី​ក៏​បាន​ចលនា សមា​ជិក បង​ប្អូន​នារី​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល បាន​ចំ​នួន​៣៥៨​នាក់ ធា​នា​រ៉ាប់​រង​សង្គម ស្ម័គ្រ​ចិត្ត​បាន​ចំ​នួន​៥១​នាក់ ឆ្លង​តាម​រយៈ​ទម្រង់​នេះ ឃើញ​ថា ស្មារតី​ប្រិត​សំ​ចៃ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​បង​ប្អូន​នា​រី ត្រូវ​បាន​លើក​កម្ពស់​ជា​លំ​ដាប់៕

យោង៖កា​សែត​ត្រាវិញ​-មុនី

ចែករំលែកអត្ថបទ