ច្បាប់សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ មានសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានកំណត់ពីអាយុជាក់លាក់និងលក្ខខណ្ឌ សុខភាពរបស់អ្នកបើកបរមធ្យោបាយចូលរួមចរាចរណ៍ផ្លូវគោក។ ឆ្លងតាមរយៈនោះ អ្នកមានអាយុចាប់ពីគ្រប់ ១៦ឆ្នាំឡើងទៅនឹងអនុញ្ញាតឱ្យបើកបរម៉ូតូ ប្រសិនបើ មានលក្ខខណ្ឌគ្រប់គ្រាន់។
រូបថតជាឧទាហរណ៍។
កម្រិតអាយុដែលផ្ដល់ជូនប័ណ្ណបើកបរសម្រាប់ប្រភេទយានយន្តនីមួយៗ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ បានកំណត់ត្រង់មាត្រា៥៩ នៃច្បាប់សណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ មានដូចខាងក្រោម៖
- អ្នកមានអាយុគ្រប់១៦ឆ្នាំឡើងទៅ ត្រូវបានអនុញ្ញាតឱ្យបើកបរម៉ូតូ។
- អ្នកមានអាយុចាប់ពីគ្រប់១៨ឆ្នាំឡើងទៅនឹងបានផ្ដល់ជូនប័ណ្ណបើកបរប្រភេទ A១, A, B១, B, C១ និងបានផ្ដល់ជូនវិញ្ញាបនបត្របំពាក់បំប៉នចំណេះដឹងផ្នែកច្បាប់ អំពីចរាចរណ៍ផ្លូវគោកដើម្បីបើកបរម៉ូតូឯកទេសចូលរួមចរាចរណ៍ផ្លូវគោក។
- អ្នកមានអាយុចាប់ពីគ្រប់២១ឆ្នាំឡើងទៅនឹងបានផ្ដល់ជូនប័ណ្ណបើកបរប្រភេទ C, BE ។
- អ្នកមានអាយុចាប់ពីគ្រប់២៤ឆ្នាំឡើងទៅនឹងបានផ្ដល់ជូនប័ណ្ណបើកបរប្រភេទ D១, D២, C១E, CE ។
- អ្នកមានអាយុចាប់ពីគ្រប់២៧ឆ្នាំឡើងទៅនឹងបានផ្ដល់ជូនប័ណ្ណបើកបរប្រភេទ D, D១E, D២E, DE ។
- អាយុអតិបរមារបស់អ្នកបើកបររថយន្តដឹកអ្នកដំណើរ (រួមទាំងរថយន្តក្រុង) លើ២៩កៅអី (មិនរាប់បញ្ចូលកៅអីអ្នកបើកបរ) រថយន្តដែលដឹកអ្នកដំណើរមានគ្រែដេក គឺមានអាយុចាប់ពីគ្រប់៥៧ឆ្នាំសម្រាប់បុរស មានអាយុចាប់ពីគ្រប់៥៥ឆ្នាំសម្រាប់ស្រ្តី។
- អ្នកបើកបរយានយន្តចូលរួមចរាចរណ៍ផ្លូវគោក គឺត្រូវធានាលក្ខខណ្ឌសុខភាពសមស្របជាមួយនឹងមធ្យោបាយនីមួយៗដែលត្រូវបានអនុញ្ញាតបើកបរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល កំណត់អំពីលក្ខខណ្ឌសុខភាព ការពិនិត្យសុខភាពចំពោះអ្នកបើកបរ អ្នកបើកបរម៉ូតូ ឯកទេស; ការពិនិត្យសុខភាពតាមកាលកំណត់សម្រាប់អ្នកមានអាជីពបើកបររថយន្ត; បង្កើតមូលដ្ឋានទិន្នន័យ អំពីសុខភាពរបស់អ្នកបើកបរ អ្នកបើកបរម៉ូតូឯកទេស៕
យោង៖ soha.vn - ប្រែសម្រួល៖ ថាច់ធី