នោះគឺជាការបញ្ជាក់របស់បងក្វាងត្រុងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ពេលនិយាយអំពីពូយ័ញឡេវ នៅភូមិអាងហ្វា។
ពូយ័ញឡេវ។
ពីព្រោះពូយ័ញឡេវ ចំណាយពេលជាច្រើន ដើម្បីគិតគូរដល់អ្នកដែលមានជីវភាពលំបាក ដូច្នេះ ខ្ញុំទាក់ទងណាត់ជាច្រើនលើកទើបជួបគាត់។ ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំ ពូយ័ញឡេវ គាត់ជាមនុស្សតិចមាត់ពាក្យ។ ប៉ុន្តែពេលរំលឹកដល់សកម្មភាពសហគមន៍ គាត់ហាក់មានភាពស្វាហាប់ឡើងតែម្ដង។ ពូយ័ញឡេវ រៀបរាប់៖ “ខ្ញុំរួមជាមួយសប្បុរសជន ទើបចាត់ចែងធ្វើបុណ្យសពជូនមនុស្សម្នាក់នៅភូមិអាងទ័រ ព្រោះគាត់ជាមនុស្សចាស់គ្មានទីពឹងមានស្ថានភាពលំបាក។ គាត់ពីមុន ក្រុមរបស់ខ្ញុំក៏ធ្លាប់បានចលនាសប្បុរសជន ដើម្បីរួមជាមួយរដ្ឋសាងសង់ផ្ទះមហាសាមគ្គីជូនគាត់ផងដែរ។ តាំងពីថ្ងៃចូលនិវត្តន៍មក ខ្ញុំធ្វើការងារដើម្បីសហគមន៍សឹងគ្មានពេលសម្រាក។ ប៉ុន្តែការងារនេះ ញុាំងឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ ពីព្រោះចូលនិវត្តន៍បើមិនទៅធ្វើអ្វីគឺអផ្សុកណាស់”។
ពូយ័ញឡេវ ជាអ្នកមានប្រជាប្រិយនៅភូមិអាងហ្វា ប៉ុន្តែ ពូមិនត្រឹមតែជួយគិតគូរដល់អ្នកដែលមានជីវភាពខ្វះខាតក្នុងភូមិប៉ុណ្ណោះទេ ភូមិណាត្រូវការសុទ្ធតែបានគាត់ជួយទាំងអស់។ ពូឡេវ ឱ្យដឹង៖ “ខ្ញុំកើតនិងធំដឹងក្តីនៅទីនេះ បានឪពុកម្តាយបង្កលក្ខណៈឱ្យទៅរៀនសូត្របានចប់ចុងចប់ដើម ធ្វើជាគ្រូបង្រៀនមួយរយៈ។ ក្រោយមកធ្វើជាកម្មាភិបាលឃុំពេលបញ្ជូនឡើងស្រុកធ្វើការបានមួយរយៈទើបចូលនិវត្តន៍ ម៉្លោះហើយ ស្ថានភាពនៅឃុំឌិញអាងខ្ញុំយល់ច្បាស់លាស់។ ភូមិណាលំបាកខ្លាំង លំបាកមកពីអ្វី ដូច្នេះខ្ញុំស្វែងរកវិធីឧបត្ថម្ភឱ្យបានសមស្រប។ កន្លែងនេះត្រូវការសាងសង់ស្ពានបេតុង កន្លែងនោះត្រូវការធ្វើផ្លូវដើម្បីដឹកជញ្ជូនកសិផលទៅលក់នៅផ្លូវជាតិ ព្រមទាំងជួយក្មួយៗធ្វើដំណើរទៅសាលារៀន មានភាពងាយស្រួយ។ សិស្សានុសិស្សត្រូវការសៀវភៅសរសេរនិងប៊ិចសម្រាប់សិក្សា មនុស្សចាស់ត្រូវការបណ្ណធានារ៉ាប់រងសុខាភិបាល។ល។ ពេលចលនាមិនគ្រប់ថវិកា ខ្ញុំក៏មានសមភូមិក្រោយ ដ៏រឹងមាំ គឺប្រពន្ធនិងកូនៗរបស់ខ្ញុំ។ នៅខ្វះប៉ុន្មាន គ្រួសារជួយបំពេញបង្គ្រប់ពីព្រោះកូនៗរបស់ខ្ញុំទាំង ៤ នាក់ សុទ្ធតែមានការងារធ្វើលំនឹង មានជីវភាពធូរធារ”។
បងក្វាងត្រុងយុង ឱ្យដឹង៖ “ពូយ័ញឡេវ ធ្លាប់កាន់តំណែងជាលេខាគណៈកម្មាធិការបក្សឃុំឌិញអាង ជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកហ្គក្វាវ ដូច្នេះ គាត់យល់ច្បាស់ពីស្ថានភាពនៅភូមិភាគច្បាស់ណាស់។ ពូឡេវ ជាអ្នកមានចិត្តសប្បុរស ម៉្លោះហើយពូនិងគ្រួសារតែងជួយឧបត្ថម្ភភូមិភាគគិតគូរការងារ សុខុមាលភាពសង្គម។ ពិសេស គឺការចលនាមាមីងខ្មែរអនុវត្តល្អតាមច្បាប់រដ្ឋ និងរួមជាមួយភូមិភាគការពារសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ពូឡេវ នៅទាំងខ្នះខ្នែងចូលរួមសម្រុះសម្រួល ជួយឱ្យមាមីងក្នុងភូមិស្រុករស់នៅប្រកបដោយភាពសាមគ្គី សុវត្ថិភាព”។ បញ្ជាក់ពីសកម្មភាពរបស់ពូយ័ញឡេវ បងយ័ញហ្វាង នៅភូមិអាងហ្វា ឱ្យដឹង៖ “ឃើញគ្រួសារខ្ញុំមានជីវភាពខ្វះខាត ម៉្លោះហើយ ពូឡេវ ឧទ្ទេសនាមខ្ញុំចូលធ្វើការនៅមូលដ្ឋាន ផលិតទឹកសុទ្ធដែលមានទីតាំងលើភូមិសាស្ត្រ។ ហេតុនេះ ខ្ញុំមានប្រាក់ចំណូលលំនឹងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ”៕
ហាថាញ-មុនី