អប់រំខេត្តហូវយ៉ាង មានការអភិវឌ្ឍលេចធ្លោក្នុងប៉ុន្មានឆ្នាំកន្លង។ ប្រសិនបើក្នុងឆ្នាំ២០០៤ ទូទាំងខេត្តមានសាលារៀនសម្រេចបទដ្ឋានជាតិត្រឹមតែពីរបីប៉ុណ្ណោះ អត្រាគ្រូបង្រៀនសម្រេចបទដ្ឋាននៅទាបបើប្រៀបធៀបនឹងសេចក្ដីកំណត់មកទល់បច្ចុប្បន្ន អត្រានេះក៏បានសម្រេចនិងសម្រេចលើសភាគកម្រិត បើប្រៀបធៀបនឹងបណ្តាខេត្ត ក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង។
ភាគច្រើនសាលារៀននៅតំបន់ជនជាតិភាគតិចនៃខេត្តហូវយ៉ាង
សុទ្ធតែសម្រេចបទដ្ឋានជាតិ។
ជាក់ស្ដែង ឆ្នាំ២០០៤នៅខេត្តហូវយ៉ាង៖ មត្តេយ្យសិក្សាមាន៥៤,១២% បឋមសិក្សាមាន៣៦,៨៥% អនុវិទ្យាល័យមាន៩៥,៩២%និងវិទ្យាល័យមាន៩៦,៤៦% គ្រូបង្រៀនសម្រេចបទដ្ឋាន ទូទាំងផ្នែកអប់រំមានអនុបណ្ឌិត២នាក់។ ក្រោយរយៈពេល២០ឆ្នាំ ផ្នែកអប់រំមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក៩.៧៨០នាក់ ក្នុងនោះ អត្រាកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនមត្តេយ្យសម្រេចបទដ្ឋាន៩៦,៥៥% សម្រេចលើសបទដ្ឋាន៧១,២៣%; កម្រិតបឋមសិក្សាសម្រេចបទដ្ឋាន៨២,៣០% សម្រេចលើសបទដ្ឋាន ០,២៥%; កម្រិតអនុវិទ្យាល័យសម្រេចបទដ្ឋាន៩១,០៦% សម្រេចលើសបទដ្ឋាន០,៩៨%; កម្រិតវិទ្យាល័យសម្រេចបទដ្ឋាន១០០%សម្រេច លើសបទដ្ឋាន២០,៦១%; មជ្ឈមណ្ឌលអប់រំជាប្រចាំថ្នាក់ខេត្តសម្រេចបទដ្ឋាន១០០%សម្រេចលើសបទដ្ឋាន១៣,៣៣%។ បច្ចុប្បន្ន ទូទាំងផ្នែក អប់រំមានអនុបណ្ឌិត២៨៣នាក់ គ្រូបង្រៀនឆ្នើម ១២៥នាក់។ល។ អ្នកគ្រូត្រឹងធីជិញ នាយិកាសាលាបឋមសិក្សាទីប្រជុំជនកៃតាក់ ស្រុកចូវថាញ់ A ឱ្យដឹង៖ “ប្រសិនបើក្នុងឆ្នាំ២០០០ ចំណេះដឹងរបស់គ្រូបង្រៀនភាគច្រើនគឺមធ្យមសិក្សា មកទល់បច្ចុប្បន្ន គ្រូបង្រៀនទាំងអស់របស់សាលាសុទ្ធតែសម្រេចនិងសម្រេចលើសបទដ្ឋាន”។
ជាក់ស្ដែងសឱ្យឃើញ សមិទ្ធផលលេចធ្លោរបស់ផ្នែកអប់រំខេត្តហូវយ៉ាងក្នុងប៉ុន្មានឆ្នាំកន្លង គឺការអភិវឌ្ឍនៃកងជួរគ្រូបង្រៀនទាំងបរិមាណនិងគុណភាព។ តាមប្រសាសន៍លោកស្រីត្រឹងធីមិញត្រាង អនុប្រធានការិយាល័យមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តហូវយ៉ាង សមិទ្ធផលនេះ មួយផ្នែកគឺអាស្រ័យឆ្នាំ២០២៣ គណៈកម្មាធិការប្រជាជនខេត្ត បានដាក់ចេញផែនការអនុវត្តគម្រោងលេខ០៧របស់គណៈប្រតិបត្តិការបក្ខភាគខេត្តអំពីការ “កសាងកងជួរគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងអប់រំប្រកបដោយគុណសម្បត្តិនិងសមត្ថភាពសក្ដិសមនឹងភារកិច្ច ដំណាក់កាល២០២៣-២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០” គម្រោងឆ្លើយតបតម្រូវការអភិវឌ្ឍន៍អប់រំរបស់ខេត្តហូវយ៉ាងបន្ទាប់ពីបានបង្កើតថ្មី ម្ល៉ោះហើយនាំមកប្រសិទ្ធភាពខ្ពស់ ឆ្លើយតបបានក្តីរំពឹងអភិវឌ្ឍន៍អប់រំទូទាំងខេត្ត។
សាលាបានកសាងសមរម្យ គ្រូបង្រៀនបានបង្កើនគុណភាព ម្ល៉ោះហើយអត្រាសិស្សប្រឡងបញ្ចប់កម្មវិធីបឋមសិក្សា បញ្ចប់អនុវិទ្យាល័យ វិទ្យាល័យរៀងរាល់ឆ្នាំតែងសម្រេចនិងសម្រេចលើសផែនការដាក់ចេញ។ ដោយឡែកក្នុងឆ្នាំ២០២៣ អត្រាសិស្សប្រឡងជាប់សញ្ញាបត្រវិទ្យាល័យសម្រេច៩៨,៧៧% កើន០,៤២%បើប្រៀបធៀបនឹងឆ្នាំ២០២២។ ប្រការគួរឱ្យរីករាយគឺចាប់តាំងពីឆ្នាំ២០១៣-២០១៤ មកទល់បច្ចុប្បន្ន ខេត្តហូវយ៉ាងបានក្លាយជាចំណុចលេចធ្លោក្នុងចលនាសិក្សាស្រាវជ្រាវនិងច្នៃប្រតិដ្ឋ ជាមួយនឹងផលិតផលជាច្រើនដែលសម្រេចរង្វាន់ខ្ពស់ មានដូច៖ ការប្រឡងវិទ្យាសាស្រ្តបច្ចេកទេសសម្រាប់សិស្សវិទ្យាល័យសម្រេចបាន២០រង្វាន់; ការប្រឡងបច្ចេកវិទ្យាព័ត៌មានយុវវ័យសម្រេចបាន៣២រង្វាន់ថ្នាក់ជាតិ។ល។ ជាសាលាមួយក្នុងចំណោមសាលាដែលសម្រេចបានស្នាដៃជាច្រើនក្នុងវិស័យនេះគឺសាលាចំណេះទូទៅជនជាតិអន្តេវាសិកហ៊ីមឡាម។ លោកគ្រូ ឡឺស្វឹងហ្វាង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ៊ីមឡាម ឱ្យដឹង៖ “គ្រូបង្រៀនបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវឧបករណ៍បរិក្ខារដែលបានបំពាក់ ដើម្បីណែនាំសិស្សសម្រេចកម្មវិធីស្រាវជ្រាវនានា និងសម្រេចបានរង្វាន់ជាច្រើនក្នុងឆ្នាំកន្លង”៕
ហាថាញ -ប្រែសម្រួល៖ ថាច់ធី