06/08/2024 - 10:22

ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ងារ​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​កសាង​ប្រ​ព័ន្ធ​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ ពិសេស​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​

សិស្ស​សាលា​បឋម​សិក្សា​ដាយ​អឹង​២B កំ​ពុង​លេង​កម្សាន្ត​មុខ​ទីធ្លា​សា​លា។​

យោង​តាម​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ត្រឹង​ដេ ឆ្នាំ​សិក្សា​២០២៣​-២០២៤ ស្រុក​បាន​វិនិ​យោគ​ទឹក​ប្រាក់​ជាង​៧៣​ពាន់​លាន​ដុង​ពី​ប្រ​ភព​ទុន​បុព្វ​ហេតុ​ ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ (ហៅ​កាត់​ថា​ កម្ម​វិធី​) ទុន​បែង​ចែក​ថវិកា​ស្រុក​សម្រាប់​បង្កើន​កម្រិត​ ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈនិង​សាង​សង់​ថ្មី​អង្គ​ភាព​សាលា​ចំ​នួន​២៧។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ជំ​រុញ​ទូទាំង​ស្រុក​មាន​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​៤០/៤៦។​ ព្រម​ជា​មួយ​នោះ​ កង​ជួរ​គ្រូ​បង្រៀន​ក៏​បាន​បណ្តុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ធានា​គ្រប់​បទ​ដ្ឋាន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ ជា​ពិសេស​គឺនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​

ឆ្នាំ​សិក្សា​២០២៣-​២០២៤ សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ត្រឹង​ដេ បាន​ផ្នែក​អប់រំ​វិនិ​យោគ​ទឹក​ប្រាក់​ជាង​៣​ពាន់​លាន​ដុង​ ផ្ដើម​ពី​ប្រ​ភព​ទុន​កម្ម​វិធី​សម្រាប់​វិនិយោគ បង្កើន​កម្រិត​កែ​លម្អ​បន្ទប់​រៀន​១១​បន្ទប់​និង​មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន​៣៦​បន្ទប់។​ លោក​គ្រូ​ត្រឹង​ស៊ុង​ នា​យក​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង៖ “សា​លា​រៀន​បាន​វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹត​ មូល​ដ្ឋាន​សម្ភារៈ​និង​ឧបករណ៍ មាន​ដូច​៖ បន្ទប់​រៀន​អន្តេ​វា​សិក​ដ្ឋាន​ អគារ​ពហុ​មុខ​ងារ​ អា​ហា​រដ្ឋាន​ជា​ដើម​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ស្នាក់​នៅ​និង​សិក្សា​របស់​សិស្ស​គ្រប់​រូប។​ ទន្ទឹម​នឹង​នោះ​ ឧបករណ៍​បង្ហាត់​បង្រៀន​ត្រូវ​បាន​បំ​ពាក់​គ្រប់​សព្វ។​ សា​លា​ ក៏​បាន​អនុវត្ត​គ្រប់​សព្វ​នូវ​របប​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ តាម​សេចក្ដី​កំ​ណត់​របស់​រដ្ឋ​ ម្ល៉ោះ​ហើយ​បង្ក​ជា​កម្លាំង​ចលករ​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ បង្រៀន​ល្អ​ រៀន​ល្អ។​ រៀង​រាល់​ឆ្នាំ​ សា​លា​មាន​សិស្ស​ឡើង​ថ្នាក់​១០០% មាន​សិស្ស​សម្រេច​និទ្ទេស​ពូ​កែ​ជាង​៧០% ហើយ​អត្រា​សិស្ស​ទទួល​បាន​កិត្តិ​នាម​សិស្ស​ពូកែ​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​ កាន់​តែ​កើន​ឡើង”។​

សាលា​បឋម​សិក្សា​ដាយ​អឹង ២B ឃុំ​ដាយ​អឹង២ ជា​សា​លា​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ជិត​១០០%  ម្ល៉ោះ​ហើយ​ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ បំ​ពាក់​ឧបករណ៍​បង្រៀន​គ្រប់​សព្វ​ ឆ្លើយ​តប​តម្រូវ​ការ​តាម​កម្ម​វិធី​ផ្លាស់​ថ្មី​សៀវ​ភៅ​សិក្សា​គោល​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល។​ មក​ដល់​បច្ចុប្បន្ន​ គ្រូ​បង្រៀន​ទាំង​អស់​របស់​សាលា​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ ហើយ​សាលា​ធានា​ការ​បង្ហាត់​បង្រៀន​ក្នុង​មួយ​ថ្ងៃ​២​ពេល​ ចាប់​ពី​ថ្នាក់​ទី ១​ដល់​ថ្នាក់​ទី​៥។​ អ្នក​គ្រូ​ថាច់​ធី​ស្វឹង​ គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ដាយ​អឹង២B ឱ្យ​ដឹង៖ “បន្ទប់​រៀន​ ឧបករណ៍​បង្រៀន​ត្រូវ​បាន​វិនិ​យោគ​គ្រប់​សព្វ​ គ្រូ​បង្រៀន​សុទ្ធ​តែ​មាន​ម៉ា​ស៊ីន​កុំ​ព្យូទ័រ​យួរ​ដៃ​គ្រប់​គ្នា​សម្រាប់​បញ្ចាំង​ស្លាយ​ខ្លឹម​សារ​មេរៀន​លើ​កញ្ចក់​ទូរ​ទស្សន៍។​ រូប​ភាព​បញ្ចាំង​មាន​ភាព​រស់​រវើក ជួយ​ដល់​សិស្ស​ងាយ​យល់​និង​ហ៊ាន​បញ្ចេញ​យោ​បល់ ម្ល៉ោះ​ហើយ​ម៉ោង​រៀន​កាន់​តែ​សម្រេច​គុណ​ភាព​ថែម​ទៀត”។​

តាម​ប្រ​សាសន៍​លោក​ទ្រិញ​វ៉ាន់​បែ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង៖ ស្រុក​មាន​ជន​ជាតិ​ខ្មែរ​ជិត​៦៥% ម្ល៉ោះ​ហើយ​ការ​ងារ​អប់​រំត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពិសេស។​ សំ​ខាន់​គឺសា​លា​រៀន​នៅ​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ រឹត​តែ​បាន​ស្រុក​ចិត្ត​ទុក​ដាក់​វិនិ​យោគ កសាង​សមរម្យ​និង​សម្រេច​បទ​ដ្ឋាន​ជាតិ៕​

                                   យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ