មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/08/2024 - 10:22

អ្នក​នាំ​មុខ​ក្នុង​ការ​ងារ​ចលនា​មហា​ជន​

លោក​ថាច់​ហ្វា នៅ​ភូមិ​ទៀវចាស់​ ឃុំ​មី​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ ជា​បុគ្គល​ឆ្នើម​នាំ​មុខ​ក្នុង​ការ​អនុវត្ត​នូវ​ការ​ចលនា​ប្រ​ជា​ជន​ លើក​កម្ពស់​គុណ​ភាព​បទ​ដ្ឋាន​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​

  លោក​ថាច់​ហ្វា (ខាង​ឆ្វេង​) រួម​ជា​មួយ​ប្រ​ជា​ជន​ចូល​រួម​ជួស​ជុល​ផ្ទាំង
 បដាផ្សព្វផ្សាយនៅភូមិទៀវចាស់។

ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ រយៈ​ពេល​កន្លង​ លោក​ថាច់​ហ្វា បាន​ចូល​រួម​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ដាក់​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​បាន​ជាង​៣០​ដើម​ គិត​ជា​ទឹក​ប្រាក់​ជាង​៣០​លាន​ដុង​ ក្នុង​នោះ​ គ្រួ​សារ​គាត់​រួម​វិភាគ​ទាន​៧​លាន​ដុង​ និង​កម្លាំង​ពល​កម្ម​ជា​ច្រើន​ថ្ងៃ។​ អនុវត្ត​លក្ខ​ឋាន​អំ​ពី​គ្រួ​សារ​ក្រី​ក្រ គាត់​ស្នើ​ទៅ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ចិញ្ចឹម​សត្វ​ ពង្រីក​ការ​បង្ក​បង្កើន​ផល​ សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​អង្គ​ការ​មហា​ជន​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ ដោយ​ទម្រង់​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។ល។​ ផ្តើម​ពី​នោះ​ មាន​ទម្រង់​ចិញ្ចឹម​សត្វ​ជា​ច្រើន​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ជំ​ហាន​រីក​ចម្រើន​ ហើយ​មាន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ជាច្រើន​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

  លោក​ថាច់​ហ្វា (អា​វស) ដើរ​ពិនិត្យ​មើល​បង្គោល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ។​

ភូមិ​ទៀវ​ចាស់​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ប្រ​មាណ​២៩០​គ្រួ​សារ​ ដោយ​មាន​មនុស្ស​ប្រ​មាណ​១.១៥៥​នាក់ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៧៤%។​ ក្នុង​ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៩ ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​ ១២ ។​ ភូមិ​ទៀវចាស់​មាន​ផែន​ការ​ដល់​ចុង​ឆ្នាំ​ ២០២៤ នឹង​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​បន្ថែម​ចំ​នួន​ ៣ គ្រួ​សារ​ និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រចំ​នួន​៤គ្រួ​សារ។​ រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​អនុវត្ត​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លោក​ថាច់​ហ្វា ស្នើ​បង្កើត​បញ្ជី​ឈ្មោះ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន​៤ ដើម្បី​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ ៨ នាក់ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ ទៅ​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ផលិត​ធ្វើ​អា​ជីវ​កម្ម​ក្នុង​និង​ក្រៅ​ខេត្ត។​

លោក​ថាច់​ហ្វា ឱ្យ​ដឹង៖ “ខ្ញុំ​ចង់​ឃើញ​ភូមិ​ស្រុក​មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែមាន​ការ​រីក​ចម្រើន​ បណ្តា​ជន​ជាតិ​មាន​ភាព​សាមគ្គី​ បញ្ចេញ​កម្លាំង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​សំ​ណង់​សុខុ​មាល​ភាព​សង្គម។ល។​ ហេតុ​នេះ​ ខ្ញុំ​បាទ​តែង​ធ្វើ​ជាគំ​រូ​និង​ចលនា​មហា​ជន​អនុវត្ត​ល្អ​គោល​ការណ៍​ គោលមាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ”។​

លោក​វ៉ហ៊ុង​ណៀង​ លេខា​សាខា​បក្ស​ភូមិ​ទៀវ​ចាស់​ ឱ្យ​ដឹង៖ “ជា​មួយ​នឹង​តួនា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ លោក​ថាច់​ហ្វា តែង​ខ្នះ​ខ្នែង​ចូល​រួម​អនុវត្ត​ល្អ​ការ​ចលនា​ដែល​ថ្នាក់​លើ​និង​ភូមិ​ភាគ​បំ​ផុស​។​ ភូមិ​ទៀវចាស់​បាន​ទទួល​ស្គាល់​ជាភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​ នៅ​ឆ្នាំ​២០២២ ក្នុង​នោះ​ មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​លោក​ថាច់​ហ្វា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា។​ សព្វ​ថ្ងៃ​ លោក​ថាច់​ហ្វា បន្ត​រួម​ចំ​ណែក​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​កសាង​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​កម្រិត​ខ្ពស់”៕

សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ