មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/07/2024 - 14:39

ណាម​សម្ព័ន្ធ​យុវជ​ន

​នោះ​គឺ​រហស្ស​នាម​ដែល​សម្ព័ន្ធ​យុវ​ជន​ឃុំ  ទ្រុង​ថាញ់ ដាក់​ឱ្យ​បងសើុង​ថាញ់​ណាម  អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ ស្រុក​វុង​លីម​ ខេត្ត​វិញ​ឡុង។

សើុង​ថាញ់​ណាម (អ្នក​ទី​៣) រាប់​ពី​ឆ្វេង។

សើុង​ថាញ់​ណាម រៀប​រាប់៖ “ផ្ទះ​ខ្ញុំ​នៅ​ភូមិ​ទ្រុង​ត្រាច់ ឃុំ​ទ្រុង​ថាញ់ ក្បែរ​វត្ត​សង្ឃ​មង្គល ហេតុ​នេះ​ខ្ញុំ​តែង​មក​វត្ត​សឹង​រាល់​ឱកាស​បុណ្យ​ទាន បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ អា​ស្រ័យ​ដូច្នោះ ទើប​ខ្ញុំ​បាន​ស្គាល់​បង​សើុង​កុង​វិញ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ នៅ​ពេល​គាត់​រៀប​ចំ​សកម្ម​ភាព​កីឡា​និង​សិល្បៈ​ក្នុង​វត្ត។  នៅ​ពេល​នោះ ខ្ញុំ​មិន​ត្រឹម​តែ​ចូល​រួម​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​គាំ​ទ្រ​អស់​ពីចិត្ត​ពី​ថ្លើម​ទៀត​ផង”។

សើុង​ថាញ់​ណាម (អ្នក​ទី​៦​ជួរ​មុខ) រាប់​ពី​ស្ដាំ។

កាន់​តែ​ចូល​រួម បងសើុង​ថាញ់​ណាម កាន់​តែ​យល់​ឃើញ​ថា សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​មាន​អត្ថ​ន័យ​ខ្លាំង​ណាស់ ពិសេស​គឺ​យុទ្ធ​នា​ការ​រដូវ​វិស្សម​កាល​បៃ​តង មាន​ការ​រៀប​ចំ​សម្អាត​បរិស្ថាន​តាម​ដង​ផ្លូវ ដើម្បី​រួម​ចំ​ណែក​កសាង​ផ្លូវ​ជន​បទ​ថ្មី​ទៀត​ផង។ ហេតុ​នោះ នៅ​ពេល​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ ត្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​បន្ថែម បង​ណាម បាន​ពិភាក្សា​ជា​មួយ​គ្រួសារ​ឈប់​ធ្វើ​ការ​ងារ​នៅ​ខេត្ត​ប៊ិញ​យឿង ដើម្បី​ចូល​រួម​សម្ព័ន្ធ​យុវ​ជន​នៅ​ភូមិ​ភាគ។ 

តាំង​ពី​ចូល​រួម​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​មក បង​ណាម តែង​ខ្នះ​ខ្នែង​និង​មិន​រួញ​រា​ការ​លំ​បាក បងសើុង​ថាញ់​ណាម ឱ្យ​ដឹង​បន្ថែម​៖ “រយៈ​ពេល​កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​ភាសា​វប្ប​ធម៌​ខ្មែរ​ណាម​បូ នៅ​ខេត្ត​ត្រា​វិញ ខ្ញុំ​ក៏​បាន​ចូល​រួម​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន ម្ល៉ោះ​ហើយ​នៅ​ពេល​ចូល​រួម​បំ​ពេញ​ការ​ងារសម្ព័ន្ធ​យុវ​ជន​ឃុំ ខ្ញុំ​គ្មាន​ការ​ទើស​ទាល់​នោះ​ទេ ថែម​ទាំង​មាន​ការ​រំភើប​រីក​រាយ​ទៀត​ផង។ ពិ​សេស ក្នុង​រយៈ​ពេល​បំ​ពេញ​ការ​ងារ ខ្ញុំ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​បង​វិញ និង​មា​មីង​ជា​ថ្នាក់​ដឹក​នាំ​ឃុំ​បង្ក​លក្ខណៈ​ឱ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន”។

បង​សើុង​​កុង​វិញ លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ បញ្ជាក់៖ “សើុង​ថាញ់​ណាម គឺ​អ្នក​អស់​ពី​ចិត្ត​ពី​ថ្លើម ម្ល៉ោះ​ហើយ​សក្ដិ​សម​នឹង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន។ ដោយ​សារ​ថាញ់​ណាម បាន​រៀន​ផ្នែក​វប្ប​ធម៌​ខ្មែរ ទើប​សម្ព័ន្ធ​យុវ​ជន​ស្រុក​ទំនុក​ចិត្ត​ប្រ​គល់​ឱ្យ​គាត់​ទទួល​បន្ទុក​ក្លិប​វប្ប​ធម៌​ខ្មែរ​របស់​ស្រុក។ បច្ចុប្បន្ន ក្លិប​មាន​សមា​ជិក​ជិត​២០​នាក់ ភាគ​ច្រើន​គឺ​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ។ សមា​ជិក​ក្នុង​ក្លិប​តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ហាត់​ពត់ ហើយ​បង្កើត​បាន​ឈុត​សម្ដែង​មួយ​ចំ​នួន​សម្រាប់​សម្ដែង​បម្រើ​ក្នុង​ឱកាស​បុណ្យ​ទាន  ឬ​បុណ្យ​ប្រ​ពៃ​ណី​ជា​ដើម”។

សើុង​ថាញ់​ណាម រ៉ាយ​រ៉ាប់៖ “ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ភាគ  ទើប​ខ្ញុំ​យល់​ច្បាស់​ពី​ការ​លំ​បាក ក៏​ដូច​ជា​តម្រូវ​ការ​ទទួល​ផល​វប្ប​ធម៌​របស់​សិស្ស​ជន​ជាតិ​ខ្មែរ។ ព្រោះ​ហេតុ​នោះ ខណៈ​ពេល​បាន​ប្រ​គល់​ភារ​កិច្ច​គ្រប់​គ្រង​ក្លិប ខ្ញុំ​មាន​សេច​ក្ដី​ត្រេក​អរ​ខ្លាំង​ណាស់ ហើយ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​យុវ​ជន​ជន​ជាតិ​ខ្មែរ​មាន​កន្លែង​លេង​កម្សាន្ត​មាន​ប្រ​យោជន៍ ពង្រីក​សមត្ថ​ភាព​វប្ប​ធម៌​សិល្បៈ​របស់​ខ្លួន និង​រួម​ចំ​ណែក​អភិរក្ស​វប្ប​ធម៌​ខ្មែរ​ណាម​បូ”។

មុន​ពេល​ចែក​រំ​លែក​បន្ថែម​អំ​ពី​គំនិត​ផ្ទាល់​ខ្លួន បង​ថាញ់​ណាម រីក​រាយ​អំ​នួត៖ “រយៈ​ពេល​ជាង ១ ឆ្នាំ​បំ​ពេញ​ការ​ងារ​សម្ព័ន​យុវ​ជន  ខ្ញុំ​បាន​ចូល​កង​ជួរ​បក្ស​នៅ​ឆ្នាំ​២០២៣។ ខ្ញុំ​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ក្លាយ​ជា​បក្ខ​ជន​ពេញ​សិទ្ធិ។ ក្នុង​តួនា​ទី​ជា​បក្ខ​ជន បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ទទួល​ខុស​ត្រូវ​ច្រើនថែម​ទៀត​ជា​មួយ​នឹង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ឃុំ”៕

                                ហា​ថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ