សមាគមជំរុញការសិក្សាក្រុងកឹងធើ ទើបរៀបចំកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារជំរុញការសិក្សា៦ខែដើមឆ្នាំ២០២៤ និងបូកសរុបបណ្តោះអាសន្ន៥ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ៤៩-KL/TW ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ របស់គណៈលេខាបក្ស (នីតិកាលXII) ស្ដីពីការបន្តអនុវត្តបទបញ្ជាលេខ១១-CT/TW របស់ការិយាល័យនយោបាយ (នីតិកាលX) ស្ដីពីការបង្កើនការដឹកនាំរបស់បក្សចំពោះការងារជំរុញការសិក្សា ជំរុញបញ្ញាកសាងសង្គមសិក្សា។
លោកង្វៀងថាញស្វឹង ប្រធានសមាគមជំរុញ ការសិក្សាក្រុងកឹងធើ ប្រគេនប័ណ្ណ
សរសើររបស់មជ្ឈិមសមាគមជំរុញការសិក្សាវៀតណាមដល់ព្រះតេជព្រះគុណ
បណ្ឌិតលីហុង។ រូបថត៖ យ្វីខោយ
ក្នុង៦ខែដើមឆ្នាំ២០២៤ សមាគមជំរុញការសិក្សាក្រុងកឹងធើ បានពង្រីកបន្ថែមអង្គការសមាគមចំនួន១១ បង្កើនចំនួនអង្គការសមាគមទូទាំងក្រុងឡើងដល់៦.៩៥៧អង្គការ ក្នុងនោះ មានក្រុមជំរុញការសិក្សាចំនួន៤.៣៤៩ សាខាសមាគមជំរុញការសិក្សាចំនួន១.៧២៩ គណៈជំរុញការសិក្សាចំនួន៧៩៦ សមាគមជំរុញការសិក្សថ្នាក់ឃុំចំនួន៨៣ សមាគមជំរុញការសិក្សាថ្នាក់ស្រុកចំនួន៩។ បច្ចុប្បន្ន ទូទាំងក្រុងមានសមាជិកសមាគមជំរុញការសិក្សា៣៩២.០០០នាក់ ស្រូបអត្រា៣២,៨៥% នៃចំនួនប្រជាជន។ ការកសាងលើកកម្ពស់គុណភាពនិងបង្កើតថ្មីទម្រង់សហគមន៍សិក្សាវង្សត្រកូលសិក្សា គ្រួសារសិក្សា ភូមិ មណ្ឌល អង្គភាពសិក្សា។ល។ ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ទូទាំងក្រុងចលនាមូលនិធិជំរុញការសិក្សា ជំរុញបញ្ញាឧបត្ថម្ភ ជាទឹកប្រាក់និងសម្ភារៈ គិតជាទឹកប្រាក់សរុប៣២,២៤៣ពាន់លានដុង ផ្តល់អាហារូបករណ៍ ៨.១១៧ចំណែក អំណោយជិត៤៩.០០០ចំណែក ជូនរង្វាន់ជាង១៧.០០០រង្វាន់និងកង់១៥០ គ្រឿង គិតជាទឹកប្រាក់៣១,៦៩៥ពាន់លានដុង។
អនុវត្តសេចក្តីសន្និដ្ឋានលេខ៤៩-KL/TW គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចេញឯកសារនិងគោលការណ៍ជាច្រើន រួមចំណែកអភិវឌ្ឍការងារជំរុញការសិក្សា ជំរុញបញ្ញាកសាងសហគមន៍សិក្សា។ ការងារផ្សព្វផ្សាយត្រូវបានក្រុងជំរុញមាំ បង្កឱ្យមានការវិវឌ្ឍជាវិជ្ជមានអំពីការយល់ដឹងនិងសកម្មភាពទូទាំងសង្គមក្នុងការចូលរួមការងារជំរុញការសិក្សា ជំរុញបញ្ញា។ ទន្ទឹមនឹងការបង្កើតអង្គការសមាគមនិងពង្រីកសមាជិក សមាគមជំរុញការសិក្សាក្រុងកឹងធើ ផ្សព្វផ្សាយមានប្រសិទ្ធភាពនូវការបង្កើតទម្រង់សិក្សា ក្នុងនោះ ចំណុចសំខាន់គឺអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អំពីការជំរុញចលនាសិក្សាពេញមួយជីវិត កសាងសង្គមសិក្សា ទម្រង់ពលរដ្ឋសិក្សា។ល។ ដំណាក់កាល២០១៩ -២០២៣ មូលនិធិជំរុញការសិក្សា ជំរុញបញ្ញា ទូទាំងក្រុងចលនាប្រាក់បាន២៦៦,៥៦២ពាន់លានដុង ជូនអាហារូបករណ៍៩១២.១៦៦ចំណែក កង់ជាង១៥.០០០គ្រឿង ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ជូនសៀវភៅសរសេររាប់រយពាន់ក្បាលនិងសិក្ខូបករណ៍ជាច្រើន គិតជាទឹកប្រាក់ សរុប២៣៥,០៩៩ពាន់លានដុង។ មធ្យមភាគ ក្រុងចលនាបាន៥៣,៣១២ពាន់លានដុង/ឆ្នាំ សម្រេច៤៤.០០០ដុង/ម្នាក់/ឆ្នាំ។ មូលនិធិអាហារូបករណ៍ជាច្រើន ត្រូវបានបង្កើតឡើងនិងដំណើរការមានប្រសិទ្ធភាព ដូច៖ អាហារូបករណ៍ហាហ្វីយ៉ាប ផាងវ៉ាន់ទ្រី ឡេហ៊ឺវត្រាក់ ហ្វិញកឿង ផាមវ៉ាន់ត្រា។ល។
ស្របឱកាសនេះដែរ សមាគមជំរុញការសិក្សាក្រុងកឹងធើ ក៏បានចលនាសង្គមូបនីយកម្ម ជូនអាហារូបករណ៍២០០ចំណែកដល់សាលាមត្តេយ្យលើភូមិសាស្ត្រក្រុង។ ព្រះតេជព្រះគុណ បណ្ឌិតលីហុង សមាជិកក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូឃោសរង្សី (ខណ្ឌនិញកេវ) បានមជ្ឈិមសមាគមជំរុញការសិក្សាវៀតណាម ប្រទានប័ណ្ណសរសើរ ពីព្រោះមានស្នាព្រះហស្តឆ្នើមក្នុងចលនាប្រឡងប្រណាំងជំរុញការសិក្សា ជំរុញបញ្ញាកសាងសង្គមសិក្សា៕
យ្វីខោយ-មុនី