ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញការងារនៅតំបន់វាលរាបទន្លេគឺវឡុង លោកប្រធានរដ្ឋ តូឡឹម បានអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ អំពីស្ថានភាពការពារប្រទេស - សន្តិសុខកែទម្រង់គតិយុត្តិ កិច្ចការបរទេសផ្សារភ្ជាប់នឹងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការកសាងបក្សនិងប្រព័ន្ធនយោបាយរបស់ខេត្ត ក៏ដូចជាភារកិច្ចសំខាន់ៗក្នុងពេលខាងមុខ។
លោកប្រធានរដ្ឋ តូឡឹម មានប្រសាសន៍ចង្អុលការក្នុងឱកាសធ្វើការ។
ជំនួសមុខថ្នាក់ដឹកនាំខេត្តត្រាវិញ សមមិត្ត ង៉ោជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត បានធ្វើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តភារកិច្ចរយៈពេលកន្លង៖ ក្រោយពីជាង៣ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សខេត្ត អាណត្តិកាល ២០២០-២០២៥ ស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ខេត្តបន្តស្តារនិងអភិវឌ្ឍន៍ឡើងវិញ។ ល្បឿនកំណើនក្នុងរយៈពេល៦ខែដើមឆ្នាំ សម្រេចបាន១០,២៧%; ប្រមូលថវិកាបាន២១៩ ពាន់លានដុង សម្រេច ៨២,១២% នៃគម្រោងថវិកា (កើន២០,១៧% បើប្រៀបនឹងរយៈពេលដូចគ្នា); ចំណូលក្នុងស្រុកបាន៣.៣០០ពាន់លានដុង សម្រេច៥៣,០៥%។
សមមិត្ត ង៉ោជីកឿង បានអំណះអំណាង ផ្តើមពីតំបន់ដីក្រលំបាកមួយ បង្កប់នូវកត្តានយោបាយស្មុគស្មាញច្រើន ជាក់ស្តែងទាមទារប្រជាជនត្រូវមានភាពសុខសាន្ត រក្សាស្ថិរភាពនយោបាយដើម្បីអភិវឌ្ឍន៍។ អាស្រ័យហេតុនោះ អស់រយៈពេលជាច្រើនអាណត្តិ ខេត្តបានប្រមូលផ្តុំ ដឹកនាំនិងចង្អុលការយ៉ាងប្តូរផ្តាច់មកទល់ពេលនេះ ខេត្តត្រាវិញមាន ១០០% ឃុំ ស្រុក ទីរួមខេត្ត ក្រុងសម្រេចជនបទថ្មី សម្រេចបានលក្ខឋានទាំង ៨ អំពីខេត្តជនបទថ្មី។ ខេត្តកំពុងប្រមូលផ្តុំសម្រេចរួចរាល់នូវបែបបទ ឯកសារដាក់សំណើជូនមជ្ឈិមទទួលស្គាល់ខេត្តសម្រេចជនបទថ្មីក្នុង ឆ្នាំ២០២៤។
លោកប្រធានរដ្ឋ បានស្ងើចសរសើរនិងវាយតម្លៃខ្ពស់ចំពោះបក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តត្រាវិញ បានសាមគ្គី ខិតខំប្រឹងប្រែង ជម្នះការលំបាក សម្រេចបានលទ្ធផលជាវិជ្ជមាន និងលើគ្រប់វិស័យសេដ្ឋកិច្ច-សង្គម។ លោក ប្រធានរដ្ឋ គូសបញ្ជាក់ ផ្តើមពីចំណុចចាប់ផ្តើមទាប ជាខេត្កកសិកម្មសុទ្ធសាធ ក្រីក្រនៅពេលបង្កើតខេត្តឡើងវិញកាលពីជាង ៣០ ឆ្នាំមុន ប៉ុន្តែដោយការប្តេជ្ញាចិត្តផ្លាស់ថ្មី មហិច្ឆិតាឈានឡើងដ៏មុតមាំ និងពង្រីកស្មារតីសាមគ្គី រួមកម្លាំងចិត្ត ត្រាវិញបានអភិវឌ្ឍន៍យ៉ាងល្អ ហើយបច្ចុប្បន្ន ជាខេត្តមួយក្នុងចំណោមខេត្តនាំមុខនៅវាលរាបទន្លេគឺវឡុង។ បង្ហាញច្បាស់ ត្រាវិញជាខេត្តមានជនរួមជាតិ សាសនាច្រើន និងបានកំណត់ជាខេត្តចំណុចសំខាន់អំពីសន្តិសុខការពារប្រទេស លោកប្រធានរដ្ឋ សំណូមពរបន្តអនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំសុខភាពប្រជាជន កម្មវិធីបណ្តុះបណ្តាលពលករ និងការងារធ្វើ; ប្រព័ន្ធនយោបាយមូលដ្ឋាន រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងប្រជាជន មិនទុកឱ្យអានុភាពអមិត្តញុះញង់ អនុវត្តនូវឧបាយកលបំផ្លិចបំផ្លាញផែនមហាសាមគ្គីទូទាំងជនជាតិ; ម្ចាស់ការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងបាបគ្រោះសង្គមនិងបទល្មើសគ្រប់ប្រភេទ; ពង្រឹងសន្តិសុខការពារប្រទេស កសាងតំបន់ការពាររឹងមាំ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបង្កើតបរិយាកាសរស់នៅ ធ្វើការសន្តិសុខ សុវត្ថិភាពដល់ប្រជាជន...៕
យោង៖ TTXVN-ប្រែសម្រួល៖ វិមាន