លោកថាច់សឿ នៅភូមិកញ្ចោងត្បូង ឃុំហីវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ គឺជាបក្ខជនគំរូក្នុងតំបន់ជនរួមជាតិខ្មែរ។ គាត់មិនត្រឹមខ្នះខ្នែងក្នុងការផ្សព្វផ្សាយគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងជាគំរូលេចធ្លោក្នុងការពង្រីកសេដ្ឋកិច្ច ចិញ្ចឹមកូនរៀនសូត្រសម្រេចជោគជ័យ។
លោកថាច់សឿ កំពុងស្រាវជ្រាវឯកសារដើម្បីបម្រើការងារផ្សព្វផ្សាយបានល្អ។
កើតនិងធំដឹងក្តីក្នុងគ្រួសារដែលមានលក្ខណៈសេដ្ឋកិច្ចលំបាក ប៉ុន្តែ លោកថាច់សឿ ប្រឹងបន្តការសិក្សារបស់ខ្លួនបានចប់ចុងចប់ដើម។ គាត់បានចូលរួមបំពេញការងារនៅភូមិភាគ តាំងពីបុគ្គលិកជំនួយការអនុវត្តការងារខាងសុរិយោដីរបស់ឃុំ រហូតដល់តំណែងប្រធានគណៈកម្មាធិការប្រជាជនឃុំ។ មុននឹងចូលនិវត្តន៍នៅឆ្នាំ ២០១០ លោកថាច់សឿ កាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង។ ឆ្នាំ២០១៥ គាត់បានប្រជាជនជ្រើសរើសជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែររហូតមកទល់នឹងសព្វថ្ងៃ។
លោកថាច់សឿ ឱ្យដឹង៖ “ស្ថិតក្នុងតួនាទីណាក៏ដោយ ខ្ញុំតែងគោរពនិងស្តាប់យោបល់របស់ប្រជាជន។ ខ្ញុំធ្លាប់បានឆ្លងកាត់ការងារជាច្រើនដូច្នេះ ក៏បានសន្សែសន្សំបទពិសោធន៍ជាច្រើនក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាជន យល់ច្បាស់ពីមនោសញ្ចេតនារបស់ប្រជាជន។ ផ្តើមពីនោះ គ្រួសារណាដែលពិបាកក្នុងការចលនារបស់រដ្ឋអំណាចភូមិភាគ ខ្ញុំតែងទៅជួបពិភាក្សា។ បន្ទាប់ពីបានជួបពិភាក្សា គ្រួសារទាំងនោះស្របចិត្តស្របគំនិត មិនត្រឹមតែរួមចំណែកក្នុងការកសាងសំណង់ផ្លូវគមនាគមន៍ជនបទ និងមណ្ឌលតាំងទីលំនៅប៉ុណ្ណោះទេ ទាំងបាបគ្រោះសង្គមលើភូមិសាស្ត្រក៏បានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មាមីងជនរួមជនរួមជាតិខ្មែរយកចិត្តទុកដាក់ក្នុងការពលកម្មផលិត”។
ទន្ទឹមនឹងនោះ គាត់ក៏បានអប់រំកូនចៅលើកកម្ពស់ស្មារតីក្នុងការសិក្សា ដើម្បីក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គម។ កូនៗរបស់លោក ថាច់សឿ សុទ្ធតែបានរៀនសូត្រចប់ចុងចប់ដើម សព្វថ្ងៃកំពុងធ្វើការនៅគ្រប់ស្ថាប័ន មានដូច៖ សុខាភិបាល នគរបាល យោធា។ល។ គាត់ឱ្យដឹងបន្ថែម៖ “គ្រាលំបាកបានកន្លងផុតទៅ ឥឡូវនេះ កូនៗខ្ញុំបានក្លាយជាបុគ្គលិករដ្ឋ គឺជាក្តីមោទននិងផ្តល់កម្លាំងចិត្តឱ្យខ្ញុំបន្តរួមដំណើរជាមួយរដ្ឋអំណាចភូមិភាគ ដើម្បីអនុវត្តការងារផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរ”។
លោក ហ្វិញវ៉ាន់លីម លេខាសាខាបក្សភូមិកញ្ចោងត្បូង ឱ្យដឹង៖ “លោកថាច់សឿ គឺជាបក្ខជនគំរូនិងជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ និយាយប្រជាជនជឿទុកចិត្ត ប្រជាជនធ្វើតាម។ ផ្តើមពីការរួមចំណែករបស់លោកថាច់សឿ ជារៀងរាល់ឆ្នាំ សាខាបក្សភូមិនិងសាមីខ្លួនផ្ទាល់បានគណៈកម្មាធិការប្រជាជនខេត្ត និងផ្នែកពាក់ព័ន្ធ ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន”៕
សើុងម៉ាល័យ-មុនី