រដ្ឋាភិបាលទើបដាក់ឱ្យប្រើអនុក្រឹត្យលេខ ៦៣/២០២៤ កំណត់ពីការអនុវត្តភ្ជាប់អេឡិចត្រូនិកបែបបទរដ្ឋបាលពីរក្រុម គឺចុះបញ្ជីកំណើត ចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ ផ្តល់កាតធានារ៉ាប់រងសុខាភិបាលឱ្យកុមារក្រោមអាយុ៦ឆ្នាំ; ចុះបញ្ជីមរណភាព លុបបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ ដោះស្រាយប្រាក់ឧបត្ថម្ភបុណ្យសព ប្រាក់មរណភាព។
រូបជាឧទាហរណ៍។
ផ្តល់លទ្ធផលលើប្រព័ន្ធ VNeID
ស្តីពីការអនុវត្តភ្ជាប់អេឡិចត្រូនិកក្រុមបែបបទចុះបញ្ជីកំណើត បញ្ជីស្នាក់នៅអចិន្ត្រៃយ៍ ផ្តល់កាតធានារ៉ាប់រងសុខាភិបាលឱ្យកុមារក្រោមអាយុ៦ឆ្នាំ អ្នកដាក់ពាក្យគប្បីបំពេញព័ត៌មានតាមគំរូដែលមានស្រាប់ បន្ទាប់មកដំណើរការចូលបណ្តាញសេវាសាធារណៈជាតិ (អាសយដ្ឋាន dichvucong.gov.vn) ឬក៏លើកម្មវិធីប្រើប្រាស់ប្រព័ន្ធ VNeID ចូលមាតិកា “សេវាសាធារណៈតភ្ជាប់បញ្ជីកំណើត បញ្ជីមរណភាព” ដើម្បីអនុវត្តការដាក់ពាក្យនិងបង់ថ្លៃសេវា។
រយៈពេលដោះស្រាយក្រុមបែបបទទាំងនេះ មិនហួសពី៣ថ្ងៃធ្វើការចាប់ពីស្ថាប័នមានសមត្ថកិច្ចដោះស្រាយទទួលគ្រប់សំណុំបែបបទ ករណីត្រូវពិនិត្យបញ្ជាក់ក៏មិនហួសពី៥ថ្ងៃធ្វើការ។
ចំពោះការអនុវត្តភ្ជាប់ក្រុមបែបបទចុះបញ្ជីមរណភាព លុបបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ ដោះស្រាយប្រាក់ឧបត្ថម្ភបុណ្យសព ប្រាក់មរណភាព អ្នកដែលសំណូមពរអាចនឹងបំពេញព័ត៌មានតាមគំរូដែលមានស្រាប់ បន្ទាប់មកដំណើរការចូលបណ្តាញសេវាសាធារណៈជាតិ (អាសយដ្ឋាន dichvucong.gov.vn) ឬលើកម្មវិធីប្រើប្រាស់ ប្រព័ន្ធVNeID ចូលមាតិកា “សេវាសាធារណៈ តភ្ជាប់បញ្ជីកំណើត បញ្ជីមរណភាព” ដើម្បីអនុវត្តការដាក់ពាក្យនិងបង់ថ្លៃសេវា។
ប្រសិនបើអ្នកសំណូមពរគ្រាន់តែជ្រើសរើសអនុវត្តភ្ជាប់ពីរឬបីឬក៏បែបបទរដ្ឋបាល នោះគឺ ផ្នែកទន់ភ្ជាប់សេវាសាធារណៈនឹងកែសម្រួលខ្លឹមសារលិខិតរាយការណ៍អេឡិចត្រូនិក និងលិខិតរាយការណ៍ដែលត្រូវភ្ជាប់ជាមួយទៅតាមខ្លឹមសារដែលភ្ជាប់។
លទ្ធផលត្រូវបានផ្តល់លើបណ្តាញសេវាសាធារណៈជាតិ កម្មវិធីប្រើប្រាស់ប្រព័ន្ធ VNeID និងប្រព័ន្ធព័ត៌មានដោះស្រាយបែបបទរដ្ឋបាលថ្នាក់ក្រសួង ថ្នាក់ខេត្ត។ លទ្ធផលជាក្រដាសត្រូវបានផ្តល់នៅនឹងផ្នែកច្រកចូលតែមួយរបស់ស្ថាប័នមានសមត្ថកិច្ច ឬតាមរយៈសេវាប្រៃសណីយ៍សាធារណៈតាមសំណើរបស់អ្នកសំណូមពរ។
ពិសេស ខណៈពេលស្ថាប័នមានសមត្ថកិច្ច ដោះស្រាយបែបបទរដ្ឋបាលយឺតពេល គឺត្រូវសុំទោស ហើយសន្យាពេលផ្ដល់លទ្ធផលតាមរយៈផ្នែកទន់សេវាសាធារណៈតភ្ជាប់ ដើម្បីផ្ញើទៅឱ្យអ្នកសំណូមពរតាមរយៈបណ្តាញសេវាសាធារណៈជាតិ កម្មវិធីប្រើប្រាស់ប្រព័ន្ធ VNeID និងផ្ញើសារតាមប្រព័ន្ធ SMS រៀបរាប់ច្បាស់ពីមូលហេតុផ្ដល់លទ្ធផលយឺត និងរយៈពេលសន្យាថ្ងៃផ្តល់ជូនលទ្ធផលឡើងវិញ។
ចាប់ពីថ្ងៃទី១០ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា រាល់ប្រ័ពន្ធព័ត៌មានដោះស្រាយបែបបទរដ្ឋបាលថ្នាក់ក្រសួង ថ្នាក់ខេត្ត ផ្នែកទន់វិជ្ជាជីវៈគ្រប់ក្រសួង ផ្នែក ភូមិភាគត្រូវតែបង្កើនកម្រិត ធ្វើឱ្យសុក្រឹត្យតភ្ជាប់ ចែករំលែកដោយរលូនជាមួយនឹងមូលដ្ឋានទិន្នន័យពីប្រជាពលរដ្ឋ បែបបទរដ្ឋបាល ធានារ៉ាប់រង មូលដ្ឋានទិន្នន័យឯកទេស និងផ្នែកទន់សេវាសាធារណៈតភ្ជាប់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
រដ្ឋាភិបាល បានសំណូមពរដល់គ្រប់ស្ថាប័ន ផ្គត់ផ្គង់បែបបទរដ្ឋបាលតភ្ជាប់គ្រប់ក្រសួង ផ្នែក ដែលជាប់ពាក់ព័ន្ធ ក៏ដូចជាភូមិភាគនីមួយៗដែលទទួលខុសត្រូវ គប្បីធ្វើឱ្យសុក្រឹត្យរចនាសម្ព័ន្ធ ព័ត៌មាន ឯកសារណែនាំ បុគ្គលិក បំពាក់គ្រឿងបរិក្ខារធ្វើការធានាសុវត្ថិភាពព័ត៌មានបណ្តាញ ទិន្នន័យបុគ្គលភាព។ល។ តាមសេចក្ដីកំណត់ ដើម្បីការតភ្ជាប់សម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត។
លទ្ធផលជាក្រដាសរាល់បែបបទពីការចុះបញ្ជីកំណើត បញ្ជីស្នាក់នៅអចិន្ត្រៃយ៍។ល។ នឹងត្រូវបានផ្ដល់ជូននៅនឹងផ្នែកច្រកចេញចូលតែមួយរបស់ស្ថាប័នមានសមត្ថកិច្ច ឬតាមរយៈសេវាប្រៃសណីយ៍សាធារណៈ។ល។
ប្រជាជនដំណើរការចូលអាសយដ្ឋាន dichvucong.gov.vn ដើម្បីអនុវត្តបែបបទរដ្ឋបាលតភ្ជាប់អេឡិចត្រូនិកពីរក្រុម ពីការចុះបញ្ជីកំណើត ចុះបញ្ជីមរណភាព៕
ប្រភព៖ កាសែតច្បាប់ក្រុងហូជីមិញ- ប្រែសម្រួល៖ លីសៀ