ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/06/2024 - 16:57

ប្រ​គេន​សៀវ​ភៅ​ពុម្ព​ភាសា​ខ្មែរ​ជាង​ ៣.០០០ ក្បាល​ដល់​វត្ត​ខ្មែរ​

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ទើប​រៀប​ចំ​ពិធី​ប្រ​គេន​សៀវ​ភៅ​ពុម្ព​ភាសា​ខ្មែរ​ជាង​ ៣.០០០ ក្បាល​ដល់​វត្ត​ខ្មែរ​នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង​។​ សរុប​ថវិកា​ជាវ​សៀវ​ភៅ​ជិត​ ៥៤ លាន​ដុង។​

 ​ លោក​ យ័ញ​ឡាំ ប្រ​គេន​ផ្លាក​និមិត្ត​រូប​ឧបត្ថម្ភ​សៀវ​ភៅ​ពុម្ព​ភាសា​ខ្មែរ​ដល់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​គៀង​យ៉ាង។​

លោក​ យ័ញ​ឡាំ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ ឆ្នាំ​២០២៣ គណៈ​ជន​ជាតិ​ខេត្ត​ បាន​សហ​ការ​ជា​មួយ​មន្ទីរ​អប់រំ​ និង​បណ្តុះ​បណ្តាល​ខេត្ត​គៀង​យ៉ាង​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ផ្ដល់​សច្ចា​នុមតិ​ផែន​ការ​ឧបត្ថម្ភ​ការ​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​លើ​ភូមិ​សាស្ត្រ​ខេត្ត។​ ទូទាំង​ខេត្ត​មាន​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ១៨៧ បន្ទប់​ ដោយ​មាន​សិស្សា​នុសិស្ស​ និង​ព្រះ​សង្ឃ​ជាង​ ៤.៦០០ អង្គ​/នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​បាន​ជំ​នួយ​ថវិកា​ជាង​ ៣៣០ លាន​ដុង​ សម្រាប់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ផង​ដែរ។​

ការ​ជំ​នួយ​ថវិកា​ជាវ​សៀវ​ភៅ​ពុម្ព​ភាសា​ខ្មែរ​ និង​ជំ​នួយ​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ សំ​ដៅ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩-CT/TW ចុះ​ថ្ងៃ​ទី ១០ ខែ​មក​រា ឆ្នាំ​ ២០១៨ របស់​គណៈ​លេខា​ស្តី​ពី​ការ​ពង្រឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី; រាល់​ឯក​សារ​និង​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង។​

ឆ្នាំ​ ២០២៤ គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​នឹង​បន្ត​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ផ្តល់​សច្ចា​នុមតិ​ផែន​ការ​ឧបត្ថម្ភ​ការ​រៀប​ចំ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​រដូវ​វិស្សម​កាល​នៅ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ គិត​ជា​ថវិកា​ សរុប​៤៧៥លាន​ដុង៕​

          ប្រ​ភពៈ កាសែត​គៀង​យ៉ាង​-មេង​លី

ចែករំលែកអត្ថបទ