ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/06/2024 - 16:42

រដ្ឋ​សភា​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ជន​ជាតិ​

សម័យ​ប្រ​ជុំ​លើក​ទី ៧ រដ្ឋ​សភា​នីតិ​កាល​ទី XV បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា​ដល់​ថ្ងៃ​ទី ២៨ ខែ​មិថុនា​ មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ទាំង​ការ​ងារនីតិប្បញ្ញត្តិ​ ការ​ឃ្លាំ​មើល​កំ​ពូល​ និង​អនុម័តិ​នូវ​បញ្ហា​សំ​ខាន់​ៗ​ចំ​នួន​របស់​ប្រ​ទេស​ជាតិ​។​ ក្នុង​នោះ​ រដ្ឋ​សភា​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ជន​ជាតិ​ ពិសេស​គឺការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ កែ​តម្រូវ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១- ២០៣០ (កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩)។​

 ​ រដ្ឋ​សភា​ស្តាប់​ការ​ធ្វើ​របាយ​ការណ៍​ អំ​ពី​កែ​តម្រូវ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩ អា​ស្រ័យ​ដោយ​រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន អនុវត្ត​តាម​ការ​ប្រ​គល់​សិទ្ធិ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល។​

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​ប្រ​ជុំ​ អនុវត្ត​តាម​ការ​ប្រ​គល់​សិទ្ធិ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ របាយ​ការណ៍​អំ​ពី​ការ​កែ​តម្រូវ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩ ដល់​រដ្ឋ​សភា​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន គូស​បញ្ជាក់​៖ កម្ម​វិធី​បាន​ផ្តល់​សច្ចា​នុម័តិ​ កែ​តម្រូវ​នឹង​មាន​ផល​ប៉ះ​ពាល់​ជា​វិជ្ជ​មាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ រួម​ចំ​ណែក​ជម្នះ​ការ​លំ​បាក​ បញ្ហា​ជាប់​ជំ​ពាក់​នា​បច្ចុប្បន្ន​ និង​បង្ក​លក្ខណៈ​រំសាយ​ថវិកា​ត្រូវ​តាម​កំ​ណត់។​ ការ​កែ​តម្រូវ​គោល​ការណ៍​ មិន​បង្កើន​កម្រិត​វិនិ​យោគ​សរុប​ និង​រចនា​សម្ព័ន្ធ​ដើម​ទុន​ដែល​រដ្ឋ​សភា​បាន​ផ្តល់​សច្ចា​នុម័តិ​ឡើយ​ ធា​នា​សម្រេច​ទិស​ដៅ​ សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​និង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​នីមួយៗ។​

ពិនិត្យ​បញ្ជាក់​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល​អំ​ពី​សំ​ណើ​នេះ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​ អី​ថាញ​ហា​ណេ​ក្តាំ ឱ្យ​ដឹង៖ ឯក​សារ​ដែល​រដ្ឋា​ភិបាល​ដាក់​ជូន​រដ្ឋ​សភា​ស្នើ​កែ​តម្រូវ​ គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ ធានា​គ្រប់​សព្វ​ទាំង​បរិមាណ​ និង​បញ្ជី​ឈ្មោះ​ត្រូវ​តាម​សេចក្តី​កំ​ណត់​ និង​ត្រូវ​តាម​សមត្ថ​កិច្ច​ គ្រប់​លក្ខណៈ​ដើម្បី​លើក​ជូន​រដ្ឋ​សភា​ពិនិត្យ​ផ្ទៀង​ផ្ទាត់។​ ដើម្បី​ពន្លឿន​ល្បឿន​ការ​ងារ​និង​សម្រេច​កម្ម​វិធី​ក្នុង​បរិការណ៍​ពេល​វេលា​អនុវត្ត​នៅ​តិច​តួចនេះ​ ក្រុម​ប្រឹក្សា​ជន​ជាតិ​បាន​ឯក​ភាព​អំ​ពី​គោល​ការណ៍​កែ​តម្រូវ​ខ្លឹម​សារ​មួយ​ចំ​នួន​ ទាក់​ទង​នឹង​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ ដូច​ សំ​ណើ​របស់​រដ្ឋា​ភិបាល​ ដើម្បី​ធានា​មូល​ដ្ឋាន​គតិ​យុត្តិកាន់​តែ​ច្បាស់​លាស់​សម្រាប់​ការ​អនុវត្ត។​

ពិភាក្សា​នៅ​ក្នុង​ក្រុម​អំ​ពី​បញ្ហា​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​អំ​ណះ​អំ​ណាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩ គឺ​ជា​គោល​ការណ៍​ គោល​នយោ​បាយ​ធំ​របស់​បក្ស​និង​រដ្ឋ។​ ក្រោយ​ពី​ជាង​ ៣ ឆ្នាំ​អនុវត្ត​ បាន​រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​យ៉ាង​ឆាប់​រហ័ស​ ចីរ​ភាព​ កាត់​បន្ថយ​គម្លាត​អំ​ពី​កម្រិត​រស់​នៅ​ប្រាក់​ចំ​ណូល​របស់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ បើ​ប្រៀប​នឹង​មធ្យម​ភាគ​រួម​នៃ​ទូទាំង​ប្រ​ទេស។ល។​ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ក្នុង​ដំ​ណើរ​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​ អនុវត្ត​បាន​កើត​ឡើង​នូវ​ការ​លំ​បាក​ និង​បញ្ហា​ជាប់​ជំ​ពាក់​មួយ​ចំ​នួន​ រង​ផល​ប៉ះ​ពាល់​ដល់​ល្បឿន​រំសាយ​ថវិកា​ និង​លទ្ធ​ផល​អនុវត្ត​កម្ម​វិធី​ផង​ដែរ។​ អ្នក​តំ​ណាង​ទាំង​ឡាយ​ បាន​យល់​ព្រម​ចំ​ពោះ​ការ​ចាំ​បាច់​កែ​តម្រូវ​គោល​ការណ៍​ វិនិ​យោគ​កម្ម​វិធី៕​

                យោង៖ គណៈ​កម្មា​ធិការ​ជន​ជាតិ​-វិមាន​

ចែករំលែកអត្ថបទ