ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/06/2024 - 09:25

ក្រុង​កឹង​ធើ បើក​ដំ​ណើរ​ការ​សាង​សង់​ផ្ទះ​៧១ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ

នៅ​នា​គ្រួ​សារ​ពូឡឹម​វ៉ាន់​តាយ នៅ​មណ្ឌល​ប៊ិញ​ខាញ់​ សង្កាត់​ភឿក​ថើយ​ ខណ្ឌ​អូរ​ម៉ូង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ពិធី​ដំ​ណើរ​ការ​សង់​ផ្ទះ​ ៧១ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​តាម​សេ​ក្តី​សម្រេច​លេខ​ ១២/២០២៣​/NQ-HÐND ចុះ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ​២០២៣ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ  (សេចក្តី​សម្រេច​ ១២/២០២៣​/NQ-HÐND)។​

ថ្នាក់​ដឹក​នាំគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​និង​មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ក្រុង​កឹង​ធើ
 ប្រគល់ផ្លាកនិមិត្តរូបឧបត្ថម្ភសាងសង់ផ្ទះដល់អង្គ​ភាព​អ្នក​តំ​ណាង​ឱ្យ​ខណ្ឌ​ ស្រុក​។

បណ្តា​ផ្ទះ​ទាំង​ ៧១ ខ្នង​ដែល​បើក​ដំ​ណើរ​ការ​សាង​សង់​លើក​នេះ​ ខណ្ឌ​អូរ​ម៉ូង​មាន​ ១១ ខ្នង​ ខណ្ឌ​ថូក​ណូក​មាន​ ២៧ ខ្នង​ ខណ្ឌ​និញ​កេវ​ ៣ ខ្នង​ ខណ្ឌ​កៃ​រុាំង ២ ខ្នង​ ស្រុក​ផុង​ដៀង ១២ ខ្នង​ ស្រុក​ថើយ​ឡាយ​ ៩ ខ្នង​ និង​ស្រុក​វិញ​ថាញ់ ៧ខ្នង​។​ ក្នុង​មួយ​ខ្នង​ៗ​ឧបត្ថម្ភ​ទឹក​ប្រាក់ ៥០ លាន​ដុង​ តាម​រយៈ​ប្រ​ភព​ថវិកា​ដែល​ចលនា​ ពី​អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ក្រុង។​

អញ្ជើញ​ចូល​រួម​និង​ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ ង្វៀង​ថឹក​ហៀង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ គូស​បញ្ជាក់​៖ បច្ចុប្បន្ន​ ក្រុង​កឹង​ធើ មាន​ ២៨៧ គ្រួ​សារ​ប្រ​ជា​ជន​ក្រី​ក្រ ដែល​ខ្វះ​លំ​នៅ​ឋាន​ ក្នុង​នោះ​ ៧៧ គ្រួ​សារ​មាន​ ដី​ធារ​ផ្ទះ​ (មាន​ ៦ គ្រួ​សារ​ ត្រូវ​បាន​ឧបត្ថម្ភ​សាង​សង់​ពី​ប្រ​ភព​ចលនា​របស់​ភូមិ​ភាគ​) ៧១ គ្រួ​សារ​គ្រប់​លក្ខណ​សម្បត្តិ​ ឧបត្ថម្ភ​សាង​សង់​តាម​សេចក្តី​សម្រេច​លេខ​ ១២/២០២៣​/NQ-HÐND។​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​ ស្រុក​ គប្បី​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ បែង​ចែក​ការ​ងារ​ភារ​កិច្ច​ ពិនិត្យ​ពិច័យ​គុណ​ភាព​ ល្បឿន​ដំ​ណើរ​ការ​សាង​សង់​; ចលនា​រាល់​ប្រ​ភព​កម្លាំង​ឧបត្ថម្ភ​បន្ថែម​ដើម្បី​គ្រួ​សារ​ទាំង​នោះ​មាន​ផ្ទះ​រឹង​មាំ។​ គ្រប់​អង្គ​ភាព​សាង​សង់​ ត្រូវ​ពិនិត្យ​ពិច័យ​ ធានា​គុណ​ភាព​ ល្បឿន​ដំ​ណើរការ​សាង​សង់​ឱ្យ​បាន​ឆាប់​ ដើម្បី​ប្រ​គល់​ជូន​គ្រួ​សារ​ប្រើ​ប្រាស់​តាម​កាល​កំ​ណត់៕​

                            អាញ​យុង- លីសៀ

ចែករំលែកអត្ថបទ