ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/06/2024 - 09:25

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ក្រុង​កឹង​ធើ លើក​ទី ៤ - ឆ្នាំ​២០២៤ រំ​ពឹង​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ចុង​ខែ​ ៨ - ២០២៤

យោង​តាម​គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​បណ្តា​ជន​ជាតិ​ភាគ​តិច​លើក​ទី ៤ នៅ​ក្រុង​កឹង​ធើ - ឆ្នាំ​២០២៤ មក​ដល់​បច្ចុប្បន្ន​ ភូមិ​ភាគ​នា​នា​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​បាន​រៀប​ចំ​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​ កិច្ច​ប្រ​ជុំ​បណ្តា​ជន​ជាតិ​ភាគ​តិច​នៅ​តាម​ខណ្ឌ​/ស្រុក​។​ មហា​សន្និ​បាត​ កិច្ច​ប្រ​ជុំ​នៅ​ភូមិ​ភាគ​នា​នា​ វាយ​តម្លៃ​ បាន​ស្ថាន​ភាព​ជន​ជាតិ​ និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​; វាយ​ម្លៃ​បាន​សមិទ្ធ​ផល​ និង​លទ្ធ​ផល​អនុវត្ត​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​ជន​ជាតិ​ អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​កសាង​ជន​បទ​ថ្មី​... ទន្ទឹម​នឹង​នោះ​ កំ​ណត់​គោល​ដៅ​ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​ អនុវត្ត​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២៤​-២០២៩។​ ក្រៅ​ពី​នោះ​ នៅ​ក្នុង​មហា​សន្និ​បាត​ កិច្ច​ប្រ​ជុំ​មាន​តំ​ណាង​ជា​ច្រើន​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​ធ្វើ​បទ​បង្ហាញ​ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ចលនា​ជន​ជាតិ​ភាគ​តិច​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ... មាន​សមូហ​ភាព​ និង​បុគ្គល​ជា​ច្រើន​ មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ និង​ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ ដំ​ណាក់​កាល​ ២០១៩​-២០២៤ ត្រូវ​បាន​លើក​សរ​សើរ​ និង​ផ្តល់​រង្វាន់...។

បណ្តា​សមូហ​ភាព​ មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ និង​ការ​ងារ​
ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​កើ-ដ ដំ​ណាក់​កាល​ ២០១៩​-២០២៤ ត្រូវ​បាន​លើក​សរ​សើរ​
 និងផ្តល់រង្វាន់...។  រូបថត៖ ង៉ុកក្វៀង

នៅ​ក្រុង​កឹង​ធើ មាន​ ៤ អង្គ​ភាព​រៀប​ចំ​មហា​សន្និ​បាត​នោះ​គឺ (ខ័ណ្ឌ​អូរម៉ូង​ ខ័ណ្ឌ​និញ​កេវ​ ស្រុក​កើ-ដ និង​ស្រុក​ថើយ​ឡាយ) និង​មាន ៥ អង្គ​ភាព​រៀប​ចំ​កិច្ច​ប្រ​ជុំ​គឺ (ស្រុក​វិញ​ថាញ់ ស្រុក​ផុង​ដៀង ខ័ណ្ឌ​ប៊ិញ​ធ្វី ខ័ណ្ឌ​កៃ​រុាំង និង​ខ័ណ្ឌ​ថូក​ណូក) ក្នុង​នោះ​ ស្រុក​កើ-ដ ត្រូវ​បាន​ជ្រើស​រើស​ជា​ស្រុក​ចង្អុល​ការ​មហា​សន្និ​បាត​ថ្នាក់​ខ័ណ្ឌ​ ស្រុក​។​ យោ​ងតាម​ផែន​ការ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ក្រុង​កឹង​ធើ លើក​ទី ៤ - ឆ្នាំ​២០២៤ រំពឹង​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ចុង​ខែ​ ៨-២០២៤ នេះ៕​

ថាញ់​ឡុង​

ចែករំលែកអត្ថបទ