ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/06/2024 - 09:25

ដំ​ណោះ​ស្រាយ​ជា​មូល​ដ្ឋាន​រឹង​មាំ ៤ យ៉ាង​ ជម្នះ​ការ​បាក់​ ស្រុត​ដី​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

ក្នុង​កិច្ច​ប្រ​ជុំ​សួរ​ដេញ​ដោលនិង​ឆ្លើយ​បំ​ភ្លឺ​នា​សម័យប្រ​ជុំ​លើក​ទី ៧ រដ្ឋ​សភា​នីតិ​កាល​ទី XV មាន​សមាជិក​រដ្ឋ​សភា​ជា​ច្រើន​រូប​បាន​ចាប់​អា​រម្មណ៍ដល់​ស្ថាន​ភាព​បាក់​ស្រុត​ដី​ច្រាំង​ព្រែក​ ច្រាំង​ទន្លេ​ដែល​កំ​ពុង​ហ៊ុម​ព័ទ្ធ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​ជីវ​ភាព​ សកម្ម​ភាព​ផលិត​កម្ម​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់។​

រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​និង​បរិស្ថាន​ ដាំ​ងក្វឹ​កខាញ់​ ឆ្លើយ​បំ​ភ្លឺ​។​ រូប​៖  VGP/ញ៉ឹក​បាក់

ការ​ឆ្លើយ​បំ​ភ្លឺ​នូវ​ខ្លឹម​សារ​ខាង​លើ​ ដោយ​សន្និ​ដ្ឋាន​ច្បាស់​នូវ​កត្តា​ដែល​បង្ក​ការ​បាក់​ស្រុត​ដី​ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​និង​បរិស្ថាន​ ដាំង​ក្វឹក​ខាញ់​ បាន​លើក​ឡើង​នូវ​ដំ​ណោះ​ស្រាយ​ជា​មូល​ដ្ឋាន​រឹង​មាំ ៤ យ៉ាង​ត្រូវ​អនុវត្ត​ជាបន្ទាន់​ដើម្បី​ជម្នះ​។​ ទី១ៈ ក្រសួង​ធន​ធាន​និង​បរិស្ថាន​ដែល​បាន​នា​យក​រដ្ឋ​មន្រ្ដី ប្រ​គល់​ឱ្យ​វាយ​តម្លៃ​គម្រោង​ អំ​ពី​បរិមាណ​ក្រួស​ខ្សាច់​បាត​ទន្លេ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដូច្នេះ​ ស្ថាប័ន​ពាក់​ព័ន្ធ​ច្បាស់​ជា​ដឹង​ថា​ តំ​បន់​ណា​ដែល​អាច​ទាញ​យក​បាន​បរិមាណ​ទាញ​យក​យ៉ាង​ណា​ ដើម្បី​មាន​វិធាន​ការ​ទប់​ទល់​ជាក់​ស្ដែង​ ពី​មុន​នេះ​យើង​មិន​ទាន់​ស្រាវ​ជ្រាវ​បញ្ហា​នេះ​ទេ។​ ទីពី​រៈ​ ភូមិ​ភាគ​នា​នា​ត្រូវ​រៀប​ចំ​គម្រោង​ ត្រួត​ពិនិត្យ​ រៀប​ចំ​ឡើង​វិញ​អ្នក​ស្រុក​នៅ​តំ​បន់​មាន​ហា​និភ័យ​បាក់​ស្រុត​ ជះ​ឥទ្ធិ​ពល​ដល់​សេដ្ឋ​កិច្ច​សង្គម​ ចំ​ពោះ​តំ​បន់​ណា​មាន​ហា​និភ័យ​ខ្ពស់​ គឺត្រូវ​អនុវត្ត​ភ្លាមៗ​ការ​រៀប​ចំ​គម្រោង​រៀប​ចំ​កន្លែង​ស្នាក់​នៅ​សម្រាប់​ប្រ​ជា​ជន។​ ទីបីៈ  វិនិច្ឆ័យ​ដាច់​ខាត​ការ​ទន្រ្ទាន​ដី​ព្រែក​ ច្រាំង​ព្រែក​ មាន​កំ​ណាត់​ព្រែក​ជា​ច្រើន​ដែល​ផ្ទៃ​សាង​សង់​លើ​ដី​តិច​ជាង​ផ្ទៃ​ទន្រ្ទាន​ចេញ​ខាង​ក្រៅ​ ពី​ព្រោះ​ផ្លាស់​ប្ដូរ​ខ្សែ​ទឹក​ នេះ​ជា​មូល​ហេតុ​ដ៏​ធំ​មួយ​។​ ទីបញ្ចប់ៈ បង្កើន​សមត្ថ​ភាព​ប្រ​កាស​អា​សន្ន​ និង​ព្យា​ករណ៍។​ បច្ចុប្បន្ន​  ក្រសួង​ធន​ធាន​និង​បរិស្ថាន​ បាន​ចង្អុល​ការ​អគ្គ​នា​យក​ដ្ឋាន​ឧតុនិ​យម​ និង​ជល​សាស្រ្ត​ចេញ​ព្រឹត្តិ​បត្រ​ព័ត៌​មាន​អំ​ពី​ជលសាស្រ្ត​  ព្រឹត្តិ​បត្រ​អំ​ពី​ព្យាករណ៍ ១០ ថ្ងៃ​ម្តង​ និង​ប្រ​ចាំ​ខែ។​  អគ្គ​នា​យក​ដ្ឋាន​ឧតុនិយម​និង​ជល​សាស្រ្ត​  បាន​បង្កើន​កម្រិត​ជា​បណ្ដើរៗ​  នូវ​ឧបករ​ណ៍រួម​ជា​មួយ​អង្គ​ការ​អន្តរ​ជាតិ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​  ដើម្បី​បង្កើន​សមត្ថ​ភាព​ព្យា​ករណ៍។​   ដើម្បី​ទប់​ទល់​នឹង​គ្រោះ​រាំង​ស្ងួត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​  ក្រ​សួង​ក៏​បាន​ផ្ដល់​ព័ត៌​មាន​ដើម្បី​ជួយ​ភូមិ​ភាគ​នា​នា​កែ​សម្រួល​រដូវ​កាល​កសិកម្ម​  បញ្ចៀស​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ប្រៃ។​  ក្រសួង​ផ្ដល់​ព្រឹត្តិ​បត្រ​ជល​សាស្រ្ដ អំ​ពី​ស្ថាន​ភាព​ជ្រាប​ប្រៃ​  ក្រើន​រំលឹក​ការ​បាក់​ស្រុត​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​ និង​រយៈ​ពេល​ ៣០ ថ្ងៃ។​

ដោយ​សារ​ជះ​ឥទ្ធិពល​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​វាល​រាប​ទន្លេ​គឺវ​ឡុង ​រង​ទឹក​ប្រៃ​ជ្រាប​ចូល​យ៉ាង​ជ្រៅ​  ពី​មុន​នេះ​ប្រ​មាណ​ពី​ ១៥ - ២០ គីឡូ​ម៉ែត្រ បច្ចុប្បន្ន​ នៅ​កន្លែង​ជ្រៅ​បំ​ផុត​នៃ​ព្រែក​វ៉ាម-ក គឺ ១២៥  គីឡូ​ម៉ែត្រ។​ ក្នុង​ពេល​ខាង​មុខ​នេះ​ ជា​មួយ​នឹង​បាតុ​ភូត​  El Nino និង​បរិមាណ​ទឹក​មាន​កម្រិត​  ការ​ជ្រៀត​ចូល​នៃ​ទឹក​ប្រៃ​នេះ​នឹង​បន្ត​កាន់​តែ​ធ្ងន់​ធ្ងរ។​  ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ក្រសួង​ផែន​ការ​និង​វិនិ​យោគ  និង​ក្រសួង​ ផ្នែក​នា​នា​ក្នុង​ការ​រៀប​ចំ​គម្រោង​តំ​បន់​  បាន​ធ្វើ​ការ​គិត​គូរ​ដល់​ការ​សុាំ​នឹង​ការ​បម្រែ​បម្រួល​អា​កាស​ធាតុ​  បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច។​  ព្រម​ជា​មួយ​នោះ​  នឹង​មាន​ដំ​ណោះ​ស្រាយ​អំ​ពី​សំ​ណង់​  មិន​មែន​សំ​ណង់​ ដើម្បី​អនុវត្ត​ព្រម​ៗ​គ្នា​ការ​ងារ​ធារា​សាស្រ្ត​និង​គ្រប់​គ្រង​ប្រ​ភព​ទឹក៕​   

                 យោង៖ Chinhphu.vn-ថាច់​ធី

ចែករំលែកអត្ថបទ