03/06/2024 - 15:58

អា​ច​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ស័្មគ្រ​ចិត្ត​ក្រោយពីឈប់ធ្វើការ

ត្រង់​ប្រ​ការ​៤ មាត្រា​២ នៃ​ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ឆ្នាំ​២០២៤ បាន​ចែង​ថា​ អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ស័្មគ្រ​ចិត្ត​ គឺ​ជា​ពល​រដ្ឋ​វៀត​ណាម ចាប់​ពី​អា​យុ​គ្រប់​១៥ឆ្នាំ​ឡើង​ទៅ​ និង​មិន​មែន​ជាបុគ្គល​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ។​

ពល​រដ្ឋ​វៀត​ណាម​ដែល​មាន​អា​យុ​ចាប់​ពី​​១៥​ឆ្នាំ​ឡើង​ទៅ ហើយ​មិន​មានមុខ​សញ្ញា​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ជា​កំ​ហិត គឺ​មាន​សិទ្ធិធ​ចូលរួម​ធា​នារ៉ាប់​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត។​រូប​ថត www.molisa.gov.vn

ត្រង់​ប្រ​ការ​១​និង​ប្រ​ការ​២ មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​ ១០៤/២០២២/​NĐ-CP ចុះ​ថ្ងៃ​ទី២១/១២/​២០២២ របស់​រដ្ឋា​ភិបាល​ វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​នា​នា​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ប្រ​គល់​ បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​ សៀវ​ភៅ​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន​នៅ​ពេល​ធ្វើ​បែប​បទ​រដ្ឋ​បាល​ ផ្គត់​ផ្គង់​សេវា​សា​ធារ​ណៈ​កំ​ណត់​ពី​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​សៀវ​ភៅ​គ្រួ​សារ​ ចុះ​ឈ្មោះ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ឬ​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន​ លើក​លែង​តែ​បុគ្គល​ដែល​បាន​កំ​ណត់​នៅ​មាត្រា​ ១, ២, ៣, ៤និង​៦នៃ​អនុក្រឹត្យ​លេខ​ ១៤៦/​២០១៨/​NĐ -CP ចុះ​ថ្ងៃ​ទី១៧/​១០/២០១៨ របស់​រដ្ឋា​ភិបាល​ បាន​ចែង​លម្អិត​និង​ណែ​នាំ​ពី​វិធី​អនុវត្ត​នូវ​ប្រ​ការ​មួយ​ចំ​នួន​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សុខា​ភិបាល។​

ដើម្បី​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ស័្មគ្រ​ចិត្ត​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ តាម​គ្រួ​សារ​លោក​អ្នក​ គួរ​ទៅ​កាន់​អង្គ​ការ​សេវា​កម្ម​ប្រ​មូល​ឬ​ស្ថាប័ន​ធានា​រ៉ាប់​រង​សង្គម​ ដើម្បី​បាន​ផ្ដល់​ជូន​លេខ​កូដ​ ធានា​រ៉ាប់​រង​សង្គម​ បង់​ប្រាក់​និង​បាន​ទទួល​ស្គាល់​ចាប់​ផ្តើម​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ បាន​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​តាម​សេច​ក្តី​កំ​ណត់៕​

                       ប្រ​ភពៈ Chinh​phu.vn -  ប្រែសម្រួលៈ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ