នាយកដ្ឋានស្ថិតិខេត្តកាម៉ាវ ទើបរៀបចំសន្និសីទហ្វឹកហ្វឺនអំពីការធ្វើអង្កេតនិងប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច- សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ ជនជាតិក្នុងឆ្នាំ២០២៤ (ធ្វើអង្កេតជនជាតិភាគតិច ឆ្នាំ២០២៤)។ ក្នុងអង្គសន្និសីទ អ្នកតំណាងទាំងឡាយបានស្តាប់របាយការណ៍ឧទ្ទេសនាមពីវិធានការធ្វើអង្កេត ប្រមូលព័ត៌មានអំពីតថភាពសេដ្ឋកិច្ច -សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ ជនជាតិក្នុងឆ្នាំ២០២៤ ណែនាំការប្រមូលព័ត៌មានដោយប័ណ្ណធ្វើអង្កេត ណែនាំដំឡើងនិងប្រើប្រាស់ផ្នែកទន់ CAPI និងណែនាំប្រើប្រាស់គេហទំព័រប្រតិបត្តិការធ្វើអង្កេតជាដើម។
ទិដ្ឋភាពអង្គសន្និសីទ។
ការធ្វើអង្កេតជនជាតិភាគតិច ឆ្នាំ២០២៤ ត្រូវបានអនុវត្តនៅតាមខេត្ត ក្រុងចំនួន ៥៤ ក្រោមឱវាទមជ្ឈិម រួមមានខេត្តចំនួន ៥១ ដែលមានឃុំចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ យោងតាមសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg ចុះថ្ងៃ ទី ៤ ខែមិថុនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានផ្តល់សច្ចានុមតិបញ្ជីឈ្មោះឃុំក្នុងតំបន់ III តំបន់ II និងតំបន់ I ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ និងខេត្ត ក្រុងចំនួន ៣ ដែលមានឃុំ សង្កាត់ និងទីប្រជុំជនមានជនជាតិភាគតិចរស់នៅកុះករ រួមមាន៖ ក្រុងហូជីមិញ ឡុងអាង និងហាតិញ។ ការធ្វើអង្កេតជនជាតិភាគតិចឆ្នាំ ២០២៤ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤។
ការធ្វើអង្កេតជនជាតិភាគតិចឆ្នាំ ២០២៤ ដើម្បីប្រមូលព័ត៌មានអំពីចំនួនប្រជាជន ស្ថានភាពផ្ទះសម្បែងរបស់គ្រួសារជនជាតិភាគតិច និងលក្ខណៈសេដ្ឋកិច្ច-សង្គម ឆ្លុះបញ្ចាំងពីតថភាពសេដ្ឋកិច្ច - សង្គមរបស់ជនជាតិភាគតិចទាំង ៥៣ ជនជាតិ។ ផ្តើមពីនោះ បម្រើដល់ការកសាងនិងកំណត់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដល់តំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០២៦ - ២០៣០; ធ្វើជាមូលដ្ឋានសម្រាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មាន ទិន្នន័យស្ថិតិអំពីជនជាតិភាគតិចនៅវៀតណាម៕
យោង៖ កាសែតកាម៉ាវ-ប្រែសម្រួល៖ វិមាន