សម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាល XV កំពុងប្រព្រឹត្តទៅដោយមានខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះ រដ្ឋសភាបន្តការយកចិត្តទុកដាក់ដល់ការងារជនជាតិនិងការអនុវត្តគោលនយោបាយជនជាតិ។ ពិសេស គឺការពិនិត្យផ្ទៀងផ្ទាត់កែសម្រួលគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (កម្មវិធីទិសដៅជាតិ ១៧១៩)។ ថ្មីៗនេះ ក្នុងកិច្ចប្រជុំពិភាក្សាក្នុងក្រុមអំពីបញ្ហានេះ សមាជិករដ្ឋសភាជាច្រើនបានឯកភាពខ្ពស់អំពីការកែសម្រួលគោលការណ៍វិនិយោគកម្មវិធី។
លោក អីវិញតើ សមាជិករដ្ឋសភា (ខេត្តដាក់ឡាក់) អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាក្នុងក្រុម។
គាំទ្រការកែសម្រួលគោលការណ៍វិនិយោគកម្មវិធី លោក ង៉ោទ្រុងថាញ់ សមាជិករដ្ឋសភា (ខេត្តដាក់ឡាក់) លើកឡើង ការកែសម្រួលគឺចាំបាច់ល្អប្រសើរ មានការកំណត់ច្បាស់ និងរឹតតែមានភាពងាយស្រួលសម្រាប់ដំណើរការអនុវត្ត។ លោក ត្រឹងវ៉ាន់តៀង សមាជិករដ្ឋសភា (ខេត្តវិញភុក) ក៏បានលើកឡើង ការកែសម្រួលគោលការណ៍វិនិយោគកម្មវិធី គឺសមស្របទៅនឹងគម្រោងផែនការជាតិ គម្រោងផែនការផ្នែក គម្រោងផែនការខេត្ត និងលើកកម្ពស់គុណភាពមូលដ្ឋានសម្ភារៈសម្រាប់បម្រើជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ ទន្ទឹមនឹងនោះ ឯកសារដាក់ជូនរដ្ឋសភាស្នើកែសម្រួល គោលការណ៍វិនិយោគកម្មវិធី ក៏ធានាស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការវិនិយោគសាធារណៈផងដែរ។
ពាក់ព័ន្ធនឹងសំណើកែសម្រួលសេចក្តីកំណត់អំពីប្រភពទុន លោក អីវិញតើ សមាជិករដ្ឋសភា (ខេត្តដាក់ឡាក់) អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ មានប្រសាសន៍៖ សេចក្តីសម្រេចលេខ ១២០/២០២០/QH14 បានកំណត់ច្បាស់ “ប្រភពទុនរបស់កម្មវិធីត្រូវបានរៀបចំក្នុងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥” ។ ប៉ុន្តែតាមពិត ប្រភពទុនរបស់កម្មវិធីរួមទាំងទុនវិនិយោគនិងទុនអាជីវកម្ម ជាហេតុនាំឱ្យ មិនទាន់មានការឯកភាពរវាងការកំណត់ក្នុងគោលការណ៍វិនិយោគរបស់កម្មវិធី និងប្រភពទុនដែលបានបែងចែកពុំទាន់ស្របនឹងសេចក្តីកំណត់នៃកម្មវិធីទិសដៅជាតិទាំង ២ អំពីការកសាងជនបទថ្មីនិងបន្ថយភាពក្រីក្រដោយចីរភាព។ លោក អីវិញតើ សំណើ៖ ដំណើរការអនុវត្តក្នុងរយៈពេល ៣ ឆ្នាំកន្លង គឺគ្មានជាប់ជំពាក់អ្វីនោះទេ ប៉ុន្តែដើម្បីធានាការឯកភាពព្រមៗគ្នានិងបម្រើដល់ការងារត្រួតពិនិត្យកម្មវិធីនាពេលខាងមុខនេះ គួរតែមានការកែសម្រួល។ តាមរយៈនោះ រដ្ឋសភាកែសម្រួលសេចក្ដីកំណត់អំពីប្រភពទុន អនុវត្តកម្មវិធីទៅជា “ប្រភពទុនរបស់កម្មវិធី ត្រូវបានរៀបចំក្នុងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥ និងថវិកាអាជីវកម្មត្រូវបានរៀបចំក្នុងគ្រោងគណនេយ្យថវិកាប្រចាំឆ្នាំ យោងតាមសេចក្តីសម្រេចរបស់រដ្ឋសភា អំពីការបែងចែកគ្រោងគណនេយ្យថវិកាមជ្ឈិមប្រចាំឆ្នាំ និងសេចក្តីកំណត់ជាធរមាន”…។
ក្រៅពីនោះ សមាជិករដ្ឋសភាជាច្រើនបានលើកឡើងអំពីខ្លឹមសារកែសម្រួលគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិ ១៧១៩ គប្បីដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចរួមនៃសម័យប្រជុំ៕
យោង៖ baodantoc.vn-មុនី