មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/05/2024 - 16:38

ច្នៃ​ក​ក់​ចចូត "នាំ​ចេញ​ទៅ​ប្រ​ទេស​ក្រៅ"

បង​ប៊ូយ​ថាញ់​ឌឿក (អា​យុ​៣៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដុង​ទ្រុង ឃុំ​តឹង​ចាញ់ ស្រុក​កឹង​ដឿក ខេត្ត​ឡុង​អាង) បាន​ច្នៃ​ចេញ​ជា​ផលិត​ផល​យ៉ាង​ច្រើន​ពី​កក់​ចចូត ដូច៖ បំ​ពង់​ប៊ឺត កា​បូប សម្ពៀត​ស្ពាយ មួក ​ទេស​ចរ៘ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច ពង្រីក​តម្លៃ​ផលិត​ផលផ្សេងៗ​ច្នៃ​ពី​កក់​ចចូត និង​ការ​ពារ​បរិស្ថាន។

ផលិត​ផល​កា​បូប​ចចូត​របស់​បង​ឌឿក ត្រូវ​បាន​អតិ​ថិ​ជន​ជា​ច្រើនពេញ​និយម។

បើ​តាម​បង​ឌឿក ដំ​ណាក់កា​រ​ច្នៃ​បាន​ជា​កា​បូប​ធ្វើ​ពី​កក់​ចចូត​ល្អ​មួយ គឺ​មាន​ការ​ជ្រើស​រើស​វត្ថុ​ធាតុ​ដើម​យ៉ាង​ហ្មត់​ចត់​ណាស់ និង​វិនិច្ឆ័យ​កក់​ចចូត​ប្រ​កប​ដោយ​លក្ខណៈ​ល្អ​បំ​ផុត​ដើម្បី​ធានា​គុណ​ភាព គួប​ផ្សំ​ជា​មួយ​វត្ថុ​ផ្សេងៗ​ដែល​ជា​ស្បែក​ដ៏​ប្រ​ណីត រួម​ជា​មួយ​នឹង​រចនា​ម៉ូដ​ទំ​នើប​ផង។ ម្យ៉ាង​ទៀត សិប្ប​ករ​នៅ​​ក្នុង​មូល​ដ្ឋាន​ផលិត​ត្បាញ​ដោយ​ដៃ​យ៉ាង​ផ្ចិត​ផ្ចង់ ប្រើ​ប្រាស់​បច្ចេក​ទេស​ដេរ​យ៉ាង​ស្ទាត់​ជំ​នាញ​ដើម្បី​បង្កើត​បាន​ជា​ក្រ​ឡា​គោម​ល្អ​ច្បាស់​និង​ជាប់​បាន​យូរ។ ឆ្លង​តាម​រយៈ​នោះ ច្នៃ​បាន​ទៅ​ជា​សមិទ្ធ​ផល​ផ្សេងៗ​ដ៏​អស្ចារ្យ ជា​មួយ​ភាព​ប៉ិន​ប្រ​សប់​និង​ភាព​ជក់​ចិត្ត​មិន​ចេះ​រីង​ស្ងួត។  ជំ​ហាន​នី​មួយៗ​ក្នុង​ដំ​ណាក់​កាល​ច្នៃ​បាន​ជា​កា​បូប​ចចូត ត្រូវ​បាន​រចនា​ផ្ចិត​ផ្ចង់​ហ្មត់​ចត់ ផ្តើម​ពី​ការ​ជ្រើស​រើស​វត្ថុ​ធាតុ​ដើម វិនិច្ឆ័យ​ក​ក់​ចចូត រចនា​ម៉ូដ គួប​ផ្សំ​ក្បូរ​ក្បាច់​ប៉ាក់ laser ដ៏​ប្រ​ណីត ការ​ដេរ​ត្បាញ​វាស់​វែងរហូត​ដល់​សម្រេច​ជា​ស្ថា​ពរ ដើម្បី​បង្កើត​បាន​ជា​ផលត​ផល​មួយ​ស្រស់​ស្អាត ល្អ​ឥត​ខ្ចោះ​រួច​អនុវត្ត​វាយ​តម្លៃ។  “ខ្ញុំ​មាន​បំ​ណង​លើក​តម្លៃ​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ធម្ម​ជាតិ​ទាំង​នេះ ឡើង​ទៅ​ជា ១០ ដង បើ​ប្រៀប​ធ្រៀប​នឹង​កាល​ពី​មុន​នេះ។ អា​ស្រ័យ​ហេតុ​នោះ ក្រៅ​ពី​ធ្វើ​ជា​បំ​ពង់​ប៊ឺត ខ្ញុំ​ថែម​ទាំង​បើក​ពង្រីក​វិស័​យ​រចនា​ផលិត​ផល​ផ្សេងៗ​ជា​សិប្ប​វិចិត្រ​កម្ម​ពី​កក់​ចចូត​ទៀត​ផង។ វត្ថុ​ធាតុ​ដើម​ដែល​នាំ​យក​មក​ត្រូវ​បាន​ប្រើ​ប្រាស់​ទាំង​អស់ ល្អ​បំ​ផុត​គឺ​ពី​គល់​ដល់​ចុង។ ខាង​គល់​ប្រើ​ប្រាស់​ធ្វើ​ជា​បំ​ពង់​បឺត ចំ​ណែក​ផ្នែក​ខាង​លើ​ប្រើ​ប្រាស់​ច្នៃ​ជា​ផលិត​ផល​សិប្ប​កម្ម” បង​ឌឿក បាន​ឱ្យ​ដឹង​ដូច្នេះ។

បច្ចុប្បន្ន បង​ឌឿក បើក​ពង្រីក​ផលិត​ផល​នៅ​ស្រុក​ថាញ់​ហ្វា​និង​ឌឹក​ហ្វា។ ពិសេស​ផលិត​ផល បំ​ពង់​ប៊ឺត​ចចូត បាន​នាំ​ចេញ​ទៅ​កាន់​ប្រ​ទេស​ជាង ១០ ដូច៖ អា​មេ​រិក អូស្រ្តា​លី អា​ល្លឺ​ម៉ង់ និង​បា​រាំង​ជា​ដើម។ ក្នុង​មួយ​ខែ​ផលិត​ផល​ដែល​បង​ផ្គត់​ផ្គង់​ទៅ​ទីផ្សារ​ជាង​ ៣.០០០​មុខ និង​បំ​ពង់​ប៊ឺត​ជាង ១ លាន។ ឆ្លង​តាម​រយៈ​នោះ ជួយ​ដល់​ពល​ករ​ជាង​១៥០​នាក់ ក្នុង​ភូមិ​ស្រុក​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ហើយ​រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​ផ្នែក​ផលិត​កម្ម សិប្ប​វិចិត្រ​កម្ម​របស់​ខេត្ត​ផង។ ម្យ៉ាង​ទៀត ផលិត​ផល​ផ្សេងៗ​ដូច៖ បំ​ពង់​បឺត​ ច​ចូត ខណៈ​ពេល​បញ្ចេញ​ចោល​បរិស្ថាន​តាម​ពេល​វេលា​ចាប់​ពី​២-៤ ខែ នឹង​រលួយ​បាន​ជា​ជី​សរីរាង្គ​កែ​លម្អ​ដី​ផង  “ការ​ដែល​កាត់​បន្ថយ​កាក​សំ​ណល់​ទៅ​ក្នុង​បរិស្ថាន ទោះ​បី​ជា​របស់​អ្វី​ក៏​ដោយ តាំង​ពីសំ​ណល់​សំ​រាម​ជ័រ ឬ​សំ​ណល់​សំ​រាម​សរីរាង្គ អាច​នឹង​ជួយ​កាត់​បន្ថយ​សម្រាល​ដល់​ធម្ម​ជាតិ​បរិស្ថាន​ផង​ដែរ។ ឆ្លង​តាម​រយៈ ផលិត​ផល​ផ្សេងៗ​របស់​ខ្លួន យើង​ខ្ញុំ​សង្ឃឹម​ថា អាច​នឹង​រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​កសិកម្ម​បៃ​តង កសិកម្ម​ស្អាត​ជិត​ដិត​នឹង​បរិស្ថាន” បង​ឌឿក បាន​ចែក​រំលែក​ដូច្នេះ។

បច្ចុប្បន្ន បំពង់​បឺត​ចចូតដែល​មាន​យី​ហោ មៀង​តី​សាញ់របស់​បង​ឌឿក មាន​វត្ត​មាន​នៅ​តាម​ផ្ទះ សណ្ឋា​គារ អា​ហា​រដ្ឋាន ភោជ​នីយ​ដ្ឋាន ៘ ក្នុង​ទូទាំង​ប្រ​ទេស។ ចំ​ណែក​ផលិត​ផល កា​បូប​ចចូត​វិញ នឹង​មាន​វត្ត​មាន​នៅ​តាម​ប្រព័ន្ធ​ផ្សារ​ទំ​នើប​ផង​ដែរ។ ផលិត​ផល​ត្រូវ​បានរចនា​ម៉ូដ​ផ្សេងៗ​គ្នា ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស ​ទាំង​នេះ ត្រូវ​បាន​សណ្ឋា​គារ​ជា​ច្រើន​បញ្ជា​ទិញ ដើម្បី​ដាក់​បង្ហាញ​ឬលក់​ជូន​ភ្ញៀវ​ទេស​ចរ ទុក​ជា​វត្ថុ​អនុស្សាវ​រីយ៍​និង​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​វៀត​ណាម​សុទ្ធ​សាធ៕

         កាសែត​កឹង​ធើ-ប្រែស​ម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ