ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/05/2024 - 16:23

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ​ប្រ​សិទ្ធ​ពរ​បុណ្យ​វិសាខ​បូជា

ស្រប​ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា - ពុទ្ធ​សក​រាជ  ២៥៦៨  ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ  បាន​អញ្ជើញ​ចូល​រួម​ប្រ​សិទ្ធ​ពរ​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ និង​វត្ត​អា​រាម​នានា​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង។

សម​មិត្ត ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុងនៃ​គណៈ​ប្រតិ​បតិ្ត​ការ​មជ្ឈិម​បក្ស លេខា​បក្ស​ក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​បុណ្យ​វិសាខ​បូជា  និង​ប្រ​គេន​ទេយ្យ​ទាន​ដល់​គណៈ​អភិបាល​សមា​គម​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ។ រូប​ថត៖ ង៉ុក​ក្វៀង

នៅ​ទី​តាំង​ដែល​ចូល​រួម សម​មិត្ត  ង្វៀង​វ៉ាន់​ហីវ  សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បតិ្ត​ការ​មជ្ឈិម​បក្ស  លេខា​បក្ស​ក្រុង​កឹង​ធើ  បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ទិស​ដៅ​សំ​ខាន់ៗ​ដែល​ថ្នាក់​ដឹក​នាំ​ក្រុង​កំ​ពុង​អនុវត្ត​ ជា​ពិសេស​គឺ​អភិវឌ្ឍន៍​មណ្ឌល​ឧស្សា​ហកម្ម​នានា សំ​ដៅ​បង្កើត​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ក៏​ដូច​ជា​ជំ​រុញ​សេដ្ឋ​កិច្ច​របស់​ក្រុង​ឱ្យ​អភិវឌ្ឍន៍។ លោក​លេខា​បក្ស ក្រុង​ក៏​បាន​បញ្ជាក់​ក្នុង​ដំ​ណាក់​ការ​អភិវឌ្ឍ​ក្រុង​តែង​មាន​ការ​រួម​ដំ​ណើរ​របស់​ពុទ្ធ​សាសនា ​ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ជា​ពុទ្ធ​សាស​និក​ផង​ដែរ។ ទន្ទឹម​នឹង​នោះ ​កំ​ណត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​របស់​អ្នក​មុខ​អ្នក​ការ​សាសនា និង​ជន​រួម​ជាតិ​ជា​ពុទ្ធ​សាស​និក បាន​រួម​ចំ​ណែក​កសាង​ក្រុង​ឱ្យ​អភិវឌ្ឍន៍។

អ្នក​មុខ​អ្នក​ការ​ពុទ្ធ​សាសនា ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​ក្រុង ខណ្ឌ​និង​សង្កាត់ ដែល​បាន​អញ្ជើញ​មក​ប្រ​សិទ្ធ​ពរ​ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា។ នា​ពេល​ខាង​មុខ អ្នក​មុខ​អ្នក​ការ​ពុទ្ធ​សាសនា នឹង​បន្ត​ចលនា​ពុទ្ធ​សាស​និក​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស និង​គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ; ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ រួម​ចំ​ណែក​កសាង​ក្រុង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍន៍៕

                                                                      ង៉ុក​ក្វៀង

ចែករំលែកអត្ថបទ