លោកថាច់យ៉ន នៅភូមិបន្ទាយក្រ ឃុំហាមយ៉ាង ស្រុកថ្កូវ ខេត្តត្រាវិញ។ គាត់មិនត្រឹមតែកៀរគរប្រជាជនអនុវត្តល្អការចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីប៉ុណ្ណោះទេ នៅទាំងបំពេញល្អភារកិច្ចជាសមាជិកគណៈកម្មការវត្ត បន្ទាយក្រ និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិភាគទៀតផង។
លោកថាច់យ៉ន អ្នកមានប្រជាប្រិយនៅភូមិបន្ទាយក្រ។
លោកថាច់យ៉ន តែងលត់ដំសីលធម៌ របៀបរស់នៅមានប្រយោជន៍ សាមញ្ញនិងស្មោះត្រង់ក្នុងនាមជាអ្នកមានប្រជាប្រិយ។ គាត់ចលនាសមាជិកក្នុងគ្រួសារ និងមាមីងក្នុងភូមិស្រុកគោរពបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ កសាងផែនការផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ចសមស្របជាមួយនឹងលក្ខណៈរបស់គ្រួសារ ដើម្បីលើកកម្ពស់ជីវភាព។ លោកថាច់យ៉ន នៅទាំងសហការជាមួយរដ្ឋអំណាចភូមិភាគ កម្លាំងនគរបាលមូលដ្ឋានគ្រប់គ្រង អប់រំយុវជនមួយចំនួនដែលមានអាកប្បកិរិយាល្មើសច្បាប់ ផ្សព្វផ្សាយវិធានការការងារធានាសន្ដិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ។ ទន្ទឹមនឹងនោះ សហការក្ដាប់ស្ថានភាពដែលពាក់ព័ន្ធនឹងមុខសញ្ញាចូលរួម ពួកក្រុមល្មើសច្បាប់នៅភូមិបន្ទាយក្រ។ ឆ្នាំ ២០២៣ គាត់បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគសម្រុះសម្រួលជោគជ័យចំនួន ១០ ករណីទំនាស់វិវាទផ្ទៃក្នុងមហាជនប្រជាជនក្នុងភូមិ។
លោក ថាច់យ៉ន បង្ហាញប័ណ្ណសរសើរដែលគណៈកម្មាធិការរណសិរ្សមាតុភូមិ
ខេត្តត្រាវិញផ្ដល់ជូន។
លោកថាច់យ៉ន ឱ្យដឹង៖ “ជាមួយតួនាទីអ្នកមានប្រជាប្រិយក្នុងភូមិ ខ្ញុំតែងតែពង្រីកតួនាទីខ្លួនក្នុងការងារផ្សព្វផ្សាយ កៀរគរជនរួមជាតិអនុវត្តល្អនូវគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ; លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន មិនស្ដាប់តាមការអូសទាញ ញុះញង់របស់ជនទុច្ចរិត រួមចំណែករក្សាលំនឹងនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ។ ទន្ទឹមនឹងនោះ កៀរគរជនរួមជាតិសកម្មចូលរួមចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ជនបទថ្មី”។
លោក កាវថាញ់ហៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហាមយ៉ាង បញ្ជាក់៖ “ការចលនារៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ នៅឃុំហាមយ៉ាង ត្រូវបានផ្សព្វផ្សាយស៊ីជម្រៅទូលំទូលាយ ម្ល៉ោះហើយ ត្រូវបានកម្មាភិបាល ប្រជាជនសកម្មចូលរួម ក្នុងនោះ មានលោកថាច់យ៉ន ស្ម័គ្រចិត្តបរិច្ចាគដី ប្រាក់កាស និងកម្លាំងកាយដើម្បីធ្វើផ្លូវនិងអនុវត្តការងារសុខុមាលភាពសង្គម។ល។ លោកថាច់យ៉ន បានរួមជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន ក្នុងការកសាងពង្រឹងពង្រីក និងអភិវឌ្ឍន៍ផែនមហាសាមគ្គីទូទាំងជនជាតិ កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រក្សាលំនឹងស្ថានភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ”៕
សើុងម៉ាល័យ - ថាច់ធី