ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/05/2024 - 15:30

អាង​យ៉ាង លើក​កម្ពស់​សមត្ថ​ភាព​កំណត់​អត្ត​សញ្ញាណ​កេរ​ដំ​ណែល​វប្បធម៌​ខ្មែរ

មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ខេត្ត​អាង​យ៉ាង បាន​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​លើក​កម្ពស់សមត្ថ​ភាព​កំណត់​អត្ត​សញ្ញាណ​កេរ​ដំ​ណែល​វប្បធម៌​ខ្មែរ​ស្រុក​ទ្រីតូង ឆ្នាំ​២០២៤។ មាន​កម្មា​ភិបាល ថ្នាក់​ដឹក​នាំ បុគ្គលិក​ផ្នែក​វប្ប​ធម៌ ឃុំ​ទីប្រ​ជុំ​ជន និង​ប្រ​ធាន​អនុប្រ​ធាន​សង្កាត់ ភូមិ​ជាង ១០០ នាក់ លើ​ភូមិ​សាស្រ្ត​ស្រុក​ទ្រី​តូង​ចូល​រួម។ នេះ​គឺ​ជា​សកម្ម​ភាព​ស្ថិត​ក្នុង​គម្រោង​ទាំង ៦ និង​អនុ​គម្រោង​ទាំង ៣ នៃ​គម្រោង​ទាំង ១០ ដែល​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ។

ទិដ្ឋ​ភាព​នៃ​វគ្គ​ហ្វឹក​ហាត់។

ក្នុង​វគ្គ​ហ្វឹក​ហាត់ អ្នក​តំណាង​បាន​ឧទ្ទេស​នាម​ពី​បធាបទ​នៃ​ការ​កំណត់​អត្ត​សញ្ញាណ​កេរ​ដំ​ណែល​វប្ប​ធម៌​រូបី​និង​អរូបី; ចំណេះ​ដឹង​អំពី​ការ​បែង​ប្រ​ភេទ​នៃ​កេរ​ដំ​ណែល​វប្ប​ធម៌ ប្រវត្តិ​សាស្រ្ត​និង​រមណី​យដ្ឋាន រតន​វត្ថុ​ជាតិ; ភាសា  អក្សរ​សាស្ត្រ  អក្សរ​សិល្ប៍​បែប​ប្រជា​ប្រិយ សិល្បៈ​ប្រ​ជា​ប្រិយ ទម្លាប់​សង្គម ជំនឿ និង​ពិធី​បុណ្យ​កេរ​ដំណែល​ប្រ​ជា​ប្រិយ៘ ការ​ហ្វឹក​ហាត់​សំ​ដៅ​បំប៉ន​នូវ​ចំ​ណេះ​ដឹង លើក​កម្ពស់​កម្រិត​វិជ្ជា បំ​ណិន​ស្មារតី​ភ្ញាក់​រលឹក ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង រួម​ចំណែក​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​អភិរក្ស និង​ពង្រីក​តម្លៃ​កេរ​ដំណែល​វប្បធម៌​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្តអាង​យ៉ាង៕

         យោង៖ កាសែត​អាង​យ៉ាង-លីសៀ

ចែករំលែកអត្ថបទ