ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/05/2024 - 15:27

ភាព​រីក​រាយ​ជា​មួយ "ផ្ទះ​មនុស្ស​ធម៌" ចំ​ពោះ​អ៊ំ​ស្រី​គឹម​ធី​ប៊ែ

សាខា​បក្ស ២ បក្ខ​ភាគ​កា​សែត​កឹង​ធើ សហ​ការ​ជា​មួយ​សមា​គម​មនុស្ស​ចាស់​សង្កាត់​ឡុង​ត្វៀង ខណ្ឌ​ប៊ិញ​ទ្វី ក្រុង​កឹង​ធើ ធ្វើ​ពិធី​ជូន ​“ផ្ទះ​មនុស្ស​ធម៌” ដល់​អ៊ំ​ស្រី​គឹម​ធី​ប៊ែ ស្នាក់​នៅ​មណ្ឌល​ប៊ិញ​យឿង A សង្កាត់​ឡុង​ត្វៀង។ អ៊ំ​ស្រី​គឹម​ធីប៊ែ  ជា​សមា​ជិក​សមាគម​មនុស្ស​ចាស់ សង្កាត់​ឡុង​ត្វៀង ជា​ជន​ជាតិ​ខ្មែរ​វ័យ​ចាស់ សុខ​ភាព​ទន់ខ្សោយ សព្វ​ថ្ងៃ​រស់​នៅ​តែ​ម្នាក់​ឯង ក្រោម​ដំ​បូល​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម។

 ​​ ផ្ដល់​ជូន “ផ្ទះ​មនុស្ស​ធម៌” ដល់​អ៊ំ​ស្រី​គឹម​ធី​ប៊ែ។

សាខា​បក្ស ២ បក្ខ​ភាគ​កាសែត​កឹង​ធើ និង​សមាគម​មនុស្ស​ចាស់សង្កាត់​ឡុង​ត្វៀង  បាន​ចលនា​អង្គ​ភាព​ហិរញ្ញប្ប​ទាន​គឺ​ក្រុម​ហ៊ុន​ចំ​កាត​ដុង​យឿង និង​អង្គ​ភាព​ជំ​នួយ​សាង​សង់​គឺ​ក្រុម​ហ៊ុន​ចំ​កាត​សំ​ណង់​ពាណិជ្ជ​កម្ម ដាយ​ត្រុង​ផុង សាង​សង់​ផ្ទះ​ជូន​អ៊ំ​ស្រី​គឹម​ធី​ប៊ែ។ ផ្ទះ​មនុស្ស​ធម៌​នេះ​មាន​ទំហំ ៤០ ម៉ែត្រ​ការ៉េ ជញ្ជាំង​ឥដ្ឋ ដំ​បូល​ប្រក់​ស័ង្ក​សី ធារ​ក្រាល​ឥដ្ឋ​ការ៉ូ។ សរុប​ថវិកា​សាង​សង់​គឺ ៦៣ លាង​ដុង។ ក្រោយ​រយៈ​ពេល​ដំ​ណើរ​ការ​សាង​សង់​ជិត​កន្លះ​ខែ​ក៏​បាន​សម្រេច​ជា​ស្ថា​ពរ។ ស្រប​ក្នុង​ឱកាស​នេះ សង្កាត់​ឡុង​ត្វៀង​និង​ក្រុម​ហ៊ុន​ចំ​កាត​ដុង​យឿង ធ្វើ​ពិធី​ជូន​ផ្ទះ​មនុស្ស​ធម៌ ព្រម​ទាំង​គ្រឿង​ឧប​ភោគ​បរិភោគ​មួយ​ចំ​នួន​ទៀត​ដល់​អ៊ំ​ស្រី​គឹម​ធី​ប៊ែ៕    

                 ឌាំង​ហ្វិញ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ