គណៈកម្មាធិការប្រជាជនស្រុកថ្កូវ ខេត្តត្រាវិញ ទើបប្រារព្ធពិធីប្រកាសសេចក្តីសម្រេចលេខ ២៨៨/QĐ-TTg ចុះថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ របស់នាយករដ្ឋមន្ត្រី ទទួលស្គាល់ស្រុកថ្កូវ សម្រេចបទដ្ឋានជនបទថ្មី ក្នុងឆ្នាំ ២០២៣។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជនស្រុក
ទទួលប័ណ្ណទទួលស្គាល់ស្រុកជនបទថ្មី។
អាស្រ័យអនុវត្តល្អកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី ទើបជីវភាពរបស់ប្រជាជននៅស្រុកថ្កូវ បានកែលម្អប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៦២,៨៣ លានដុង/ម្នាក់/ឆ្នាំ (ឆ្នាំ ២០១១ គឺ ១២,៣ លានដុង/ម្នាក់/ឆ្នាំ) អត្រាក្រីក្រថយចុះនៅក្រោម ៤%...
ថ្លែងក្នុងពិធី លោកឡេវ៉ាន់ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បក្ខភាគ និងប្រជាជនស្រុកថ្កូវ ក្នុងដំណាក់ការកសាងជនបទថ្មី។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការដល់បក្ខភាគ និងប្រជាជនស្រុកថ្កូវ បន្តរក្សានិងលើកកម្ពស់គុណភាពលក្ខឋានដែលសម្រេចបាន ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនប្រជាជន ខិតខំកសាងស្រុកសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ក្នុងពេលខាងមុខ៕
សើុងម៉ាល័យ