យោងតាមគណៈជនជាតិខេត្តវិញឡុង អាស្រ័យការដឹកនាំជាប់ជានិច្ច ទាន់ពេលរបស់គណៈកម្មាធិការបក្សខេត្ត និងការដឹកនាំចំទិសដៅ រវៀសរវៃរបស់គណៈកម្មាធិការប្រជាជនខេត្ត បណ្តាកម្មវិធីគោលនយោបាយជនជាតិជាច្រើនលើភូមិសាស្រ្តត្រូវបានអនុវត្តមានប្រសិទ្ធភាព។ ផ្តើមពីនោះ សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចបានកែលម្អយ៉ាងច្បាស់។
ឧបត្ថម្ភគ្រឿងសម្ភារៈប្រើប្រាស់ចាំបាច់ដល់គ្រួសារជនជាតិភាគតិចជួបការលំបាកនៅតឹងមី។
លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ឱ្យដឹង៖ ការផ្សព្វផ្សាយអនុវត្តរាល់ភារកិច្ចនិងដំណោះស្រាយគោលនយោបាយសង្គមនៅតំបន់ជនជាតិភាគតិចសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់៖ កាត់ បន្ថយអត្រាគ្រួសារក្រីក្រមធ្យមភាគក្នុងមួយឆ្នាំ០,៤១% កាត់បន្ថយអត្រាគ្រួសារក្រីក្រជាជនជាតិភាគតិចក្នុងមួយឆ្នាំ២%; កម្មករនិយោជិត១០០% ចំណុះគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រ ដែលមានតម្រូវការផ្តល់ពិគ្រោះ តម្រង់ទិសវិជ្ជាជីវៈ ផ្តល់ព័ត៌មានពីទីផ្សារពលកម្មនិងជំនួយរកការងារធ្វើ។ អ្នកដែលឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រចូលរួមធានារ៉ាប់រងសុខាភិបាល១០០% និងខិតខំចលនាអ្នកដែលឋិតក្នុងក្របខណ្ឌគ្រួសារប្រកៀកបន្ទាត់ក្រ ទទួលបានជំនួយចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច១០០%។ ពិសេស អត្រាកុមារឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រចូលរៀនត្រូវតាមកម្រិតអាយុសម្រេច៩០%។ អត្រាកម្មករនិយោជិតឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រ តំបន់ក្រលំបាកបានឆ្លងកាត់ការបណ្តុះបណ្តាលសម្រេច៥០%; កម្មករនិយោជិត១០០%ឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រដែលមានតម្រូវការបានទទួលការជំនួយបណ្តុះបណ្តាលបំណិនវិជ្ជាជីវៈសមស្រប; ក្នុងនោះ អត្រាគ្រួសារនៅជនបទជាជនរួមជាតិភាគតិចប្រើប្រាស់ទឹកស្អាតសម្រេចជាង៧៥% ។ល។
គ្រួសារជនជាតិភាគតិចនៅវិញឡុង ទទួលបានជំនួយដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
រយៈពេលកន្លង ខេត្តវិញឡុងក៏បានផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាល I ចាប់ពីឆ្នាំ២០២១-២០២៥ សម្រេចបានប្រសិទ្ធភាព។ ក្នុងនោះ ខេត្តបានឧបត្ថម្ភបាសាំងទឹកចំនួន២៣៩តាមកម្មវិធីដល់គ្រួសារខ្វះខាត សម្រេច១០០% បើប្រៀបធៀបនឹងផែនការ។ ក្រៅពីនេះ គណៈជនជាតិខេត្តថែមទាំងសហការជាមួយស្ថានីយផ្សាយសំឡេងនិងទូរទស្សន៍ខេត្ត និងគណៈកម្មាធិការប្រជាជនស្រុកវុងលីម ជូនអាហារូបករណ៍ត្រឹងដាយងៀ បើកទូលាយចំនួន១៦០ចំណែកដល់សិស្សកំព្រា ពិការភាព និងសិស្សជនជាតិភាគតិចឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ។
បងសើុងកុងវិញ លេខាសម័្ពន្ធយុវជនឃុំទ្រុងថាញ់ ស្រុកវុងលីម ឱ្យដឹង៖ “សមាជិកសម្ព័ន្ធយុវជនជនជាតិភាគតិចក្នុងឃុំ ខណៈពេលទទួលបានអាហារូបករណ៍ត្រឹងដាយងៀ មានក្តីរីករាយណាស់ ព្រោះការយកចិត្តទុកដាក់ពីសំណាក់អង្គភាពនានា ជួយឱ្យប្អូនៗមានទំនុកចិត្តក្នុងការរៀនសូត្រ”។ ក្រៅពីនេះ ឃុំនានាដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ថែមទាំងចលនាសប្បុរសជនជូនអំណោយដល់គ្រួសារដែលខ្វះខាតទៀតផង។ លោកង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “នាឱកាសពិធីបុណ្យផ្សេងៗ ភូមិភាគសហការជាមួយនឹងអង្គភាពនានានិងសប្បុរសជន ទៅជូនអំណោយដល់គ្រួសារជនជាតិភាគតិចដែលមានជីវភាពខ្វះខាត ឧបត្ថម្ភគ្រួសារទាំងនេះបានទទួលអំណរពិធីបុណ្យទានប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ”៕
ហាថាញ-លីសៀ