គណៈប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ដឹកនាំដោយសមមិត្ត ឡឹមមិញឌាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញទៅបំពេញទស្សនកិច្ច និងធ្វើការជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា។
សមមិត្ត ឡេថាញប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសធ្វើការ សមមិត្ត ឡឹមមិញឌាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ បានរបាយការណ៍អំពីលក្ខណៈធម្មជាតិ ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមលើភូមិសាស្ត្រខេត្តត្រាវិញ។ សមមិត្ត ឡឹមមិញឌាំង ឱ្យដឹង៖ ត្រាវិញមានសាកលវិទ្យាល័យត្រាវិញ គឺជាសាលាតែមួយគត់នៅវៀតណាម ដែលមានមហាវិទ្យាល័យភាសា- វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ កន្លែងបណ្តុះបណ្តាលស៊ីជម្រៅនិងអភិរក្សពង្រីកអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ចាប់ពីឆ្នាំ ២០១២ មកទលពេលនេះ មាននិស្សិតកម្ពុជាមក សិក្សានៅត្រាវិញចំនួន ១៧៨ នាក់ លើមុខវិជ្ជាសំខាន់ៗដូច៖ វេជ្ជសាស្រ្តទូទៅ គិលានុបដ្ឋាកទន្តពេទ្យ សំណង់ ហិរញ្ញវត្ថុ ៘ ខេត្តបានកសាងសាលាមធ្យមសិក្សាបាលី-ខ្មែរ១ខ្នង និងសាលាជនជាតិអន្តេវាសិកនានានៅតាមស្រុក ទីរួមខេត្ត ក្រុង សម្រាប់បម្រើដល់ការរៀនសូត្ររបស់កូនចៅជនរួមជាតិខ្មែរ សំដៅបណ្តុះបណ្តាលកម្មាភិបាលមានកម្រិតវិជ្ជាខ្ពស់សម្រាប់ខេត្តផងខ្លួន។
ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងជាងទៀតលើសមត្ថភាពសហប្រតិបត្តិការ អនុលេខាគណៈកម្មាធិការបក្សខេត្ត ឱ្យដឹង៖ គប្បីបន្តកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរលើវិស័យមួយចំនួន ដូច៖ ឧបត្ថម្ភអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន; ជំរុញដំណើរពាណិជ្ជកម្ម វិនិ យោគលើវិស័យកសិកម្មព្រមទាំងវិស័យអប់រំ-បណ្តុះបណ្តាលនិងទំនាក់ទំនងវប្បធម៌។
ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង សម្តែងក្តីរីករាយ ខណៈពេលបានគណៈប្រតិភូខេត្តត្រាវិញមកបំពេញទស្សនកិច្ចនិងធ្វើការដូច្នេះ។ តាមសំណើរបស់ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅបាត់ដំបង ក៏ដូចជាសុន្ទរកថារបស់សមមិត្ត ឡឹមមិញឌាំង ឯកឧត្តម សុខលូ បានសម្តែងការអរគុណនិងចង្អុលការគ្រប់ផ្នែក គ្រប់សាលាលើភូមិសាស្ត្រខេត្តបាត់ដំបង មានការស្វែងយល់ ឆ្ពោះទៅរកការដោះដូរ សហប្រតិបត្តិការជាមួយអង្គភាពនានាចំណុះខេត្តត្រាវិញ។
ពិសេស ឯកឧត្តម សុខលូ សម្តែងការអរគុណចំពោះថ្នាក់ដឹកនាំ យុទ្ធជនស្ម័គ្រចិត្តនិងប្រជាជនវៀតណាមនិយាយរួម ក្នុងនោះក៏មានខេត្តត្រាវិញ ដែលបានឧបត្ថម្ភជួយដល់ខេត្តបាត់ដំបងក្នុងរយៈពេលកន្លង។ ឯកឧត្តម សុខលូ សង្ឃឹម៖ ចំណងសាមគ្គី រវាងប្រទេសទាំងពីរនិងខេត្តទាំងពីរកាន់តែស្អិតល្មួតនិងពង្រីកជាងទៀត៕
យោង៖ កាសែតត្រាវិញ - លីសៀ