ឆ្នាំ២០២៤ អាយុចូលនិវត្តន៍របស់កម្មករ និយោជិតជាបុរស គឺ៦១ឆ្នាំ ជាស្រ្តីគឺ៥៦ឆ្នាំ ៤ខែ។
យោងតាមមាត្រា១៦៩ នៃក្រមច្បាប់ការងារ ២០១៩ កម្មករនិយោជិត ត្រូវធានាលក្ខខណ្ឌ អំពីពេលវេលាបង់ធានារ៉ាប់រងសង្គមតាមកំណត់នៃច្បាប់ស្តីពីធានារ៉ាប់រងសង្គម ទើបបានទទួលប្រាក់ចូលនិវត្តន៍ខណៈពេលគ្រប់អាយុចូលនិវត្តន៍។
ឆ្លងតាមរយៈនោះ អាយុចូលនិវត្តន៍របស់កម្មករនិយោជិត ស្ថិតក្នុងលក្ខខណ្ឌការងារធម្មតាត្រូវបានកែតម្រូវតាមបែបបទរហូតដល់គ្រប់អាយុ៦២ឆ្នាំ ចំពោះកម្មករនិយោជិតបុរសនៅឆ្នាំ២០២៨ និងគ្រប់អាយុ៦០ឆ្នាំ ចំពោះស្រ្តីនៅឆ្នាំ២០៣៥។
ចាប់ពីឆ្នាំ២០២១ អាយុចូលនិវត្តន៍របស់កម្មករនិយោជិតស្ថិតក្នុងលក្ខខណ្ឌការងារធម្មតា គឺគ្រប់៦០ឆ្នាំ ៣ខែចំពោះកម្មករនិយោជិតបុរស និងគ្រប់អាយុ៥៥ឆ្នាំ ៤ខែ ចំពោះស្រ្តី។ ក្រោយៗមក ក្នុងមួយឆ្នាំកើនថែម៣ខែ ចំពោះកម្មករនិយោជិតបុរស និង០៤ខែ ចំពោះស្រ្តី។
កម្មករនិយោជិតដែលថមថយកម្លាំង អសមត្ថភាពពលកម្ម; ប្រកបរបរការងារដ៏ធ្ងន់ធ្ងរ រងជាតិពុល គ្រោះថ្នាក់; ប្រកបរបរការងារធ្ងន់ រងជាតិពុល គ្រោះថ្នាក់; ធ្វើការនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច- សង្គមលំបាកខ្លាំង អាចនឹងចូលនិវត្តន៍មុនអាយុ ប៉ុន្តែមិនហួសពី៥ឆ្នាំ បើប្រៀបនឹងបទប្បញ្ញត្តិដែលមានចែងនៅពេលចូលនិវត្តន៍ វៀរលែងករណីច្បាប់មានចែងផ្សេងទៀត។
កម្មករនិយោជិតដែលមានកម្រិតវិជ្ជាមុខជំនាញបច្ចេកទេសនិងករណីពិសេសមួយចំនួនអាចនឹងចូលនិវត្តន៍នៅអាយុច្រើនជាង ប៉ុន្តែមិនហួសពី៥ឆ្នាំ បើប្រៀបនឹងបទបញ្ញត្តិដែលមានចែងក្នុងរយៈពេលចូលនិវត្តន៍ វៀរលែងករណីច្បាប់មានចែងផ្សេងទៀត។
ដូច្នេះ បច្ចុប្បន្ន ក្នុងមួយឆ្នាំ អាយុចូលនិវត្តន៍របស់កម្មករនិយោជិតអាចនឹងកើនឡើង។ ជាក់ស្តែង ចាប់ពីឆ្នាំ២០២១ អាយុចូលនិវត្តន៍ របស់កម្មករនិយោជិតស្ថិតក្នុងលក្ខខណ្ឌការងារធម្មតាគឺ៦០ឆ្នាំ ០៣ខែ ចំពោះកម្មករនិយោជិតបុរស និងគ្រប់៥៥ឆ្នាំ ៤ខែ ចំពោះស្រ្តី។
ក្រោយៗមក ក្នុងមួយឆ្នាំកើនឡើង៣ខែ ចំពោះកម្មករនិយោជិតបុរស និង៤ខែចំពោះស្រ្តី។
ឆ្លងតាមរយៈនោះ នៅឆ្នាំ២០២៤ អាយុចូលនិវត្តន៍របស់កម្មករនិយោជិតបុរសគឺ៦១ឆ្នាំ ស្រ្តីគឺ៥៦ឆ្នាំ ៤ខែ៕
យោង៖ Chinhphu.vn - ប្រែសម្រួល៖ លីសៀ