ក្នុងពិធីប្រឡងធ្វើនំប្រពៃណីនានា បងស្រីម៉ាយធីធ្វី នៅមណ្ឌល១៤ សង្កាត់ចូវវ៉ាន់លីម ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ តែងរួសរាន់ដើម្បីត្រៀមបម្រុងចង្រ្កាន ឆ្នាំងនិងវត្ថុធាតុដើមសម្រាប់ម្ដាយគាត់ចាក់នំ។ នំបំពង់ផ្សារភ្ជាប់នឹងជីវិតខ្លួនតាំងពីកុមារភាព ទើបនៅពេលម្ដាយគាត់ចាត់ចែងធ្វើនំម្តងៗ ពិសេសក្នុងឱកាសថ្ងៃបុណ្យទាន បងស្រីតែងរៀបចំពេលវេលាចូលរួមជានិច្ច។
អ្នកមីងដាវធីសុភា និងកូនស្រីរបស់គាត់សំដែងបង្ហាញធ្វើនំបំពង់ក្នុងឧកាសបុណ្យចូលឆ្នាំថ្មីកងទ័ពនិងប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ២០២៤។
ប្រសិនបើអ្នកមីងដាវធីសុភា (ម្ដាយបងស្រីធ្វី) សំដែងបង្ហាញធ្វើនំក្នុងថ្ងៃចុងសប្ដាហ៍ គឺតែងមានវត្តមានរបស់បងស្រីធ្វីជានិច្ច។ ប៉ុន្តែក្នុងថ្ងៃធ្វើការ បងស្រីត្រូវសុំការអនុញ្ញាតពីក្រុមហ៊ុននៅត្រាណុក ពេលទទួលបានការអនុញ្ញាត ទើបបងស្រីចូលរួមជាមួយម្ដាយបាន។ បងស្រីធ្វី ឱ្យដឹង៖ “ថ្ងៃណាមានទំនិញតិច គឺក្រុមហ៊ុន អនុញ្ញាឱ្យឈប់។ ថ្ងៃណាមានទំនិញច្រើន យើងមិនហ៊ានឈប់ទេ ប៉ុន្តែត្រូវក្រោកពីព្រលឹមដើម្បីត្រៀមបម្រុងឱ្យម្ដាយចាក់នំ។ ពេលម្ដាយចូលរួមសំដែងបង្ហាញ ខ្ញុំបានត្រៀមបម្រុងគ្រប់យ៉ាង តាំងពីវត្ថុធាតុដើមរហូតដល់ឆ្នាំងនិងចង្រ្កាន”។ តាមប្រសាសន៍បងស្រីធ្វី ក្រៅពីជួយសម្រាលទុក្ខលំបាកដល់ម្ដាយ បងស្រីក៏មានចំណូលចិត្តធ្វើនំបំពង់ផងដែរ ពីព្រោះវាធ្លាប់ផ្សារភ្ជាប់នឹងកុមារភាពរបស់គាត់ និងជានំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ បងស្រីចង់រៀនរបៀបធ្វើនំឱ្យបានស្ទាត់ដើម្បីបង្ហាត់ឱ្យកូនៗរបស់ខ្លួន ដូចរបៀបដែលខ្លួនបានរៀនពីម្ដាយអ៊ីចឹង។ ចំពោះបងស្រីធ្វី ការរៀនធ្វើនំប្រពៃណីក៏ជាវិធីថែរក្សាតម្លៃប្រពៃណីផងដែរ។
ប្រការដែលកូនស្រីរបស់គាត់មានចំណូលចិត្តបែបនេះ អ្នកមីងដាវធីសុភា ក៏ជាអ្នកមានចិត្តប្តូរផ្តាច់ម្នាក់ក្នុងការអភិរក្សវប្បធម៌ផងដែរ។ អ្នកមីងសុភា រ៉ាយរ៉ាប់៖ “កាលពីមុន ទោះបីគ្រួសារនៅជួបលំបាកក៏ដោយ ខ្ញុំនៅតែខិតខំទិញវត្ថុ ធាតុដើម និងចំណាយពេលវេលាធ្វើនំបំពង់ឱ្យកូនៗញ៉ាំក្នុងឱកាសបុណ្យទាននោះដែរ។ រាល់លើកដែលខ្ញុំច្របល់វត្ថុធាតុដើម ខ្ញុំតែងហៅកូនៗមកមើលរៀនតាម យូរៗទៅក៏ពួកគេក៏ចេះធ្វើ។ ឥឡូវនេះ កូនៗខ្ញុំលាយវត្ថុធាតុដើមឆ្ងាញ់ជាងខ្ញុំទៀត”។ ប៉ុន្មានឆ្នាំមកនេះ ពេលសង់បានផ្ទះសម្បែងស្រួលបួលកូនៗមានការងារធ្វើ អ្នកមីងសុភា តែងចូលរួមសំដែងបង្ហាញពីវិធីធ្វើនំបំពង់ក្នុងកម្មវិធីបុណ្យវប្បធម៌ សំដៅលើកកម្ពស់ប្រភេទនំប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ថ្ងៃបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ២០២៤ បានរៀបចំឡើងនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ បងស្រីធ្វី បានអញ្ជើញទៅចូលរួមជាមួយម្ដាយ។ ពេលអ្នកមីងសុភា ឡើងទទួលអំណោយអនុស្សាវរីយ៍របស់គណៈកម្មការចាត់តាំង បងស្រីក៏ដណ្ដាំទឹកពុះនិងត្រៀមបំពង់ជាស្រេច។ បន្ទាប់មក បងស្រីចៀសទៅម្ខាង ដើម្បីឱ្យម្ដាយសំដែងបង្ហាញធ្វើនំបំពង់។ ទោះបីចេះស្ទាត់ដំណាក់ការនីមួយៗក្ដី ប៉ុន្តែបងស្រីធ្វីនៅតែផ្ចិតផ្ចង់មើលម្ដាយធ្វើនំ។ បងស្រីធ្វីរ៉ាយរ៉ាប់៖ “ចំពោះនាង ខ្ញុំរូបភាពដែលម្ដាយខ្ញុំសំដែងបង្ហាញធ្វើនំប្រពៃណីគឺស្អាតណាស់ ខ្ញុំតែងតែមានបំណងថែរក្សារូបភាពនេះ។ កាលពីថ្ងៃមុន ម្ដាយខ្ញុំប្រាប់ថា ខ្ញុំធ្វើនំបំពង់បានល្អហើយ។ ថ្ងៃណាមានឱកាស គាត់នឹងបង្ហាញធ្វើនំច័ក្កច័នឮដូច្នោះ ខ្ញុំត្រេកអរណាស់ព្រោះយើងបានចេះនំប្រពៃណីរបស់ជនជាតិមួយប្រភេទទៀត”៕
ហាថាញ- ថាច់ធី