ព្រះតេជព្រះគុណ សើុងនួនម៉ី ព្រះចៅអធិការវត្តចម្បាបូរី (ត្រោកលិច) រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋានទីរួមស្រុកចូវថាញ់ និងឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ រៀបចំពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ស្ពានជនបទនៅភូមិព្រែកឆាង។ ស្ពានមានប្រវែង៣៣ម៉ែត្រ ទទឹង១,៨ម៉ែត្រ ចំណាយថវិកាប្រមាណជាង៣០០ លានដុង អាស្រ័យព្រះតេជព្រះគុណ សើុងនួនម៉ី រួមជាមួយគណៈកម្មការវត្តនិងពុទ្ធបរិស័ទចូលរួមថវិកានិងកម្លាំងពលកម្ម។ ពេលស្ពាននេះបានដាក់ឱ្យប្រើប្រាស់មិនត្រឹមជួយមាមីងធ្វើដំណើរទៅមក ដោះដូរទំនិញកសិផលបានងាយស្រួលប៉ុណ្ណោះទេ ថែមទាំងជួយដល់សិស្សានុសិស្សទៅរៀនមានសុវត្ថិភាពទៀតផង។
ព្រះតេជព្រះគុណ សើុងនួនម៉ី និងរដ្ឋអំណាចមូលដ្ឋានព្រមទាំងគណៈកម្មការវត្ត
កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់។
នេះជាស្ពានទី ២ ដែលព្រះតេជព្រះគុណ សើុងនួនម៉ី ចលនាសប្បុរសជននិងពុទ្ធបរិស័ទចំណុះជើងវត្តកសាង រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តន៍កម្មវិធីទិសដៅជាតិ កសាងជនបទថ្មី៕
សឺនម៉ាល័យ-ទីទុយ