ក្នុងសម័យប្រជុំលើកទី ១៤ (សម័យប្រជុំប្រធានបទជំនាញ) នីតិកាល X អាណត្តិកាល ២០២១-២០២៦ ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ បានអនុម័តិសេចក្ដីសម្រេចចិត្ត កំណត់ថ្លៃសិក្សាថ្មីទាបជាងកំណត់ថ្លៃសិក្សាមុននេះ បង្កលក្ខណៈងាយស្រួលសម្រាប់អាណាព្យាបាលនិងសិស្ស។
អ្នកតំណាងទាំងឡាយបានអនុម័តិពង្រាងសេចក្តីសម្រេច។
ក្នុងសម័យប្រជុំ អ្នកតំណាងក្រុមប្រឹក្សាប្រជាជនបានអនុម័តិសេចក្ដីសម្រេចដែលលើកជូនដោយគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ យោងតាមនោះ ថ្លៃសិក្សានៅគ្រប់កម្រិតអប់រំ មានដូច៖ មត្តេយ្យសិក្សាថ្នាក់ខ័ណ្ឌគឺ ៧១.០០០ដុង/ខែ/សិស្ស; ថ្នាក់ស្រុកគឺ ៣២.០០០ ដុង/ខែ/សិស្ស; អនុវិទ្យាល័យ ថ្នាក់ខ័ណ្ឌគឺ ៦៥.០០០ដុង/ខែ/សិសុ្សថ្នាក់ស្រុកគឺ៣៣.០០០ដុង/ខែ/សិស្ស; វិទ្យាល័យថ្នាក់ខ័ណ្ឌគឺ ៧៥.០០០ដុង/ខែ/សិស្ស ថ្នាក់ស្រុកគឺ ៤៣.០០០ ដុង/ខែ/សិស្ស។
សិស្សបឋមសិក្សានៅតាមសាលារដ្ឋមិនចាំបាច់បង់ថ្លៃសិក្សា។ ការប្រមូលកម្រៃសិក្សា ចំពោះកម្រិតបឋមសិក្សាខាងលើ គឺសម្រាប់ធ្វើជាមូលដ្ឋានអនុវត្តរបបលើកលែងកាត់បន្ថយថ្លៃសិក្សាសម្រាប់សិស្សបឋមសិក្សានៅសាលាឯកជន ឋិតក្នុងមុខសញ្ញាបានទទួលរបបគោលនយោបាយតាមការកំណត់។
អាស្រ័យហេតុនោះ បើប្រៀបផ្ទឹមជាមួយនឹងសេចក្ដីសម្រេចលេខ ១០/២០២៣/NQ-HĐND គឺសេចក្ដីសម្រេចថ្មី កំណត់បង់ថ្លៃសិក្សាទាបជាង។
លោក ផាមវ៉ាន់ហេវ - ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង - អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ - ស្នើប្រចាំការនៃក្រុមប្រឹក្សាប្រជាជនក្រុង គណៈ ផ្នែករបស់ក្រុមប្រឹក្សាប្រជាជន។ល។ គប្បីរំលឹកដាស់តឿននិងត្រួតពិនិត្យជាប្រចាំនូវការផ្សព្វផ្សាយសេចក្ដីសម្រេចដែលលើកជូនដោយក្រុមប្រឹក្សាប្រជាជនក្រុង ដើម្បីសេចក្ដីសម្រេចឆាប់ពង្រីកប្រសិទ្ធភាពនិងស៊ីជម្រៅទៅក្នុងជីវភាព៕
យោងតាមកាសែតឡាវដុង-ថាច់ធី