ជនជាតិនិងព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ មានកត្តាពិសេសដោយឡែកជាច្រើន ទាក់ទងដល់ដំណើរការអភិវឌ្ឍន៍របស់ប្រវត្តិសាស្រ្តជនជាតិ សាសនា និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្រ្តដែលស្នាក់នៅនៅណាមបូ។ ហេតុនោះ ការផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ១៩ នាពេលខាងមុខ គប្បីវាយតម្លៃឱ្យបានត្រឹមត្រូវចំស្ថានភាពថ្មី ផ្តើមពីនោះ នឹងមានវិធានការជាក់ស្តែងជាច្រើន ដើម្បីជម្នះភាពកង្វះខាត បង្កជំហានអភិវឌ្ឍន៍ថ្មី ដើម្បីជនរួមជាតិខ្មែរណាមបូកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ជនរួមជាតិខ្មែរនៅស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ អភិវឌ្ឍរបរងៀតត្រីកន្ធរ។
* វាយតម្លៃពីស្ថានភាពថ្មី
លោក ណុងក្វឹកត្វឹង អនុលេខាគណៈកម្មការជំនាញការបក្សនៃគណៈកម្មាធិការជនជាតិ ឱ្យដឹង៖ បក្សនិងរដ្ឋយើងតែងចាត់ទុកបញ្ហាជនជាតិ និងសាមគ្គីជនជាតិជាបញ្ហាយុទ្ធសាស្ត្រ ជាមូលដ្ឋានគ្រឹះនិងយូរអង្វែងនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសយើង។ ទន្ទឹមនឹងនោះ បានដាក់ចេញនូវគោលការណ៍ដ៏ត្រឹមត្រូវជាច្រើន គ្រប់ជ្រុងជ្រោយ និងសមស្របជាមួយនឹងតម្រូវការអភិវឌ្ឍន៍តំបន់ជន រួមជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះមានជនរួមជាតិខ្មែរ។ គណៈ ក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស មាតុភូមិនិងអង្គការមហាជនភូមិភាគតែងពង្រីកតួនាទីភារកិច្ចក្នុងការបញ្ជ្រាប ធ្វើឱ្យទៅជាភាពជាក់ស្តែងនិងផ្សព្វផ្សាយអនុវត្តគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ក្នុងនោះមានបទបញ្ជាលេខ១៩។ ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនអំពីការងារជនជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ការងារនៅតំបន់ជនរួមជាតិខ្មែរបានពង្រឹងជាបន្ត។ ឆ្លងតាមរយៈនោះ រួមចំណែកអនុវត្តល្អការគិតគូរជីវភាព ថែទាំសុខភាពជូនប្រជាជន អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ពង្រឹងប្រព័ន្ធនយោបាយ និងកងជួរកម្មាភិបាល បក្ខជន និងរក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ជនរួមជាតិខ្មែរ។ល។ អាស្រ័យហេតុនោះ ក្នុងឆ្នាំខាង មុខស្ថានភាពជនរួមជាតិខ្មែរនៅណាមបូ បន្តរក្សាលំនឹងនិងវិវត្តន៍ជាវិជ្ជមាន ដោយជនរួមជាតិភាគច្រើនជឿជាក់លើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។
ថ្វីដ្បិតដូច្នេះក្តី ការព្យាករណ៍ក្នុងពេលខាងមុខ ជនរួមជាតិនឹងបន្តប្រឈមមុខនឹងការលំបាកខាងសេដ្ឋកិច្ច-សង្គម ដោយនិន្នាការកម្មករចំណាកស្រុកក្នុងជនរួមជាតិខ្មែរទៅកាន់ក្រុងហូជីមិញ ខេត្តនានា និងមណ្ឌលឧស្សាហកម្មធំៗ ដើម្បីប្រកបរបរចិញ្ចឹមជីវិត តែងកើតមានជាហូរហែ បង្កប់នូវការលំបាក បញ្ហាប្រឈមអំពីការគ្រប់គ្រងសង្គម អាចបណ្តាលឱ្យអស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ការព្យាករណ៍អំពីការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃ និងស្រុតបាក់ដីតាមឆ្នេរសមុទ្រ ក៏មានការប្រែប្រួលយ៉ាងស្មុគស្មាញ និងធ្ងន់ធ្ងរបណ្តាលឱ្យខូចខាតដល់ទ្រព្យសម្បត្តិ រងផលប៉ះពាល់ដល់ការផលិត និងជីវភាពរបស់ប្រជាជនផងដែរ បំផុតគឺនៅតំបន់ជនរួមជាតិភាគតិច តំបន់ជនរួមជាតិខ្មែរ។ ម្យ៉ាងទៀត ការអភិវឌ្ឍរបស់សង្គមឌីជីថល និងផ្លាស់ប្តូរឌីជីថល គឺជាបដិវត្តន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ-ជាឱកាសសម្រាប់ជនរួមជាតិឈានឡើងនិងអភិវឌ្ឍន៍។ ប៉ុន្តែក្នុងលក្ខណៈគុណភាពប្រភពធនធានមនុស្សនៅទាប ការចាកផុតពីភាពក្រីក្រមិនស្ថិរភាព ហានិភ័យក្រឡើងវិញក្នុងជនរួមជាតិនៅមានកម្រិតខ្ពស់ គឺជាបញ្ហាប្រឈមដ៏ធំមួយ។
ក្នុងនិន្នាការសមាហរណកម្មនិងអភិវឌ្ឍន៍ តំបន់ជនរួមជាតិខ្មែររងផលប៉ះពាល់ទាំង ផ្នែកវិជ្ជមាន និងអវិជ្ជមានរបស់សេដ្ឋកិច្ចទីផ្សារ។ ជាងនេះទៅទៀត ការបែងចែកមានក្រ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិប្រឈមនឹងការសាបរលាបជាសន្សឹមៗ បរិស្ថានជីវស្ថានកំពុងរងការបំពាន ស្ថានភាពតម្លៃរបស់ទំនិញដាំដុះ ចិញ្ចឹមសត្វមិនលំនឹង; ចំពោះគ្រួសារមានដីផលិតតិចតួច ឬគ្មានដីផលិតតែងទៅធ្វើការស៊ីឈ្នួល បច្ចុប្បន្ន មាននិន្នាការលក់ឬបញ្ចាំដី ចំណាកស្រុក ឡើងទៅក្រុងហូជីមិញ និងខេត្តប៊ិញយឿង ដុងណាយ ដើម្បីស្វែងរកការងារធ្វើដែលមានប្រាក់ចំណូលលំនឹង កំពុងមាននិន្នាការកើនឡើង។ ព្រោះហេតុនោះ តាមប្រសាសន៍លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង គប្បីមានវិធានការគ្រប់គ្រងហ្មត់ចត់ការលក់ ឬបញ្ចាំដីនៅតំបន់ជនរួមជាតិ ដើម្បីធានាគ្រួសារជនរួមជាតិមានសម្ភារៈផលិតចិញ្ចឹមគ្រួសារ ដើម្បីចៀសវាងការបំផ្លាញបរិស្ថានរស់នៅ និងជម្លោះក្នុងតំបន់ បំផុតក្នុងជនរួមជាតិខ្មែរ។ល។ បញ្ហាខាងលើទាំងអស់នេះ គប្បីទទួលស្គាល់និងវិភាគឱ្យបានហ្មត់ចត់ ដើម្បីត្រៀមដល់ដំណាក់កាលថ្មីអំពីការងារក្នុងជនរួមជាតិខ្មែរនៅណាមបូ។
* គប្បីបង្កជំហានផ្លាស់ថ្មី...
លោក ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ឱ្យដឹង៖ ជំរុញអនុវត្តបទបញ្ជាលេខ ១៩ ក៏ដូចជាគោលនយោបាយជនជាតិផ្សេងទៀត គណៈកម្មាធិការបក្សក្រុងកឹងធើ នឹងចង្អុលការដល់គណៈកម្មាធិកាបក្ស រដ្ឋអំណាច និងមន្ទីរ គណៈ ផ្នែកដែលជាប់ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន អ្នករដ្ឋការ បុគ្គលិកនិងប្រជាជន បំផុតគឺជនរួមជាតិភាគតិចបញ្ជ្រាបនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេសគឺសេចក្តីកំណត់របស់ច្បាប់ និងគោលនយោបាយថ្មីដែលជាប់ពាក់ព័ន្ធផ្ទាល់ដល់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក។ ផ្តើមពីនោះ ម្ចាស់ការនិងធ្វើឱ្យជាក់ស្តែងនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ បានទាន់ពេល ដើម្បីលើកកម្ពស់ការយល់ដឹងនិងទទួលខុសត្រូវរបស់គណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងប្រជាជនក្នុងការអនុវត្តគោលនយោបាយជនជាតិ; អំណះអំណាងភាពមិនងាករេនៃគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ៖ បណ្តាជនជាតិវៀតណាមសមភាព សាមគ្គី គោរពនិងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ ក្រុងប្រមូលផ្តុំប្រភពកម្លាំងវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិភាគតិច; ពិសេសគឺយកចិត្តទុកដាក់ដល់បញ្ហាលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស កាត់បន្ថយភាពក្រីក្រដោយចីរភាព កសាងប្រព័ន្ធនយោបាយ មូលដ្ឋានរឹងមាំ ផ្សារភ្ជាប់នឹងធានាការពារប្រទេស-សន្តិសុខ បង្កស្ថិរភាពនិងអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ។ល។ ក្រុងបន្តការយកចិត្តទុកដាក់ និងបង្កលក្ខណៈដើម្បីពង្រីកតួនាទីរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ គណៈកម្មការវត្ត មន្ត្រីសង្ឃ អ្នកមានប្រជាប្រិយ និងកម្លាំងស្នូលក្នុងជនរួមជាតិខ្មែរ; បន្តពង្រីកប្រសិទ្ធភាពតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកក្នុងបុព្វហេតុ កសាងនិងការពារមាតុភូមិ។
មតិជាច្រើនយល់ថា ដើម្បីបន្តអនុវត្តល្អនូវគោលនយោបាយជនជាតិ គប្បីពង្រឹងការដឹកនាំ ចង្អុលការនិងលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ អំពីការងារជនជាតិ សាសនា អំពីជនជាតិនិងព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរក្នុងស្ថានភាពថ្មី។ អត់ធ្មត់អនុវត្តទស្សនៈរបស់បក្សអំពីការងារជនជាតិនិងសាសនា តាមសេចក្តីសម្រេចចិត្តរបស់បក្ស។ ធ្វើឱ្យសុក្រឹតប្រព័ន្ធគោលនយោបាយ និងច្បាប់ដែលជាប់ពាក់ព័ន្ធដល់ជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរ។ គោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គម ការការពារប្រទេស សន្តិសុខនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ត្រូវតែគ្រប់ជ្រុងជ្រោយ សំដៅអភិវឌ្ឍន៍ដោយចីរភាពនិងពង្រីកឧត្តមភាព សក្តានុភាពរបស់តំបន់ និងស្មារតីឈានឡើងដោយខ្លួនឯងរបស់ជនរួមជាតិ។ ពង្រីករាល់ប្រភពកម្លាំង ទាញយកសក្តានុភាព ឧត្តមភាព ដើម្បីអភិវឌ្ឍដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិច; ធានាការការពារប្រទេស-សន្តិសុខ; អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនជាតិ។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងដោះស្រាយមានប្រសិទ្ធភាពនូវបញ្ហាបន្ទាន់; ពិនិត្យមើល ផ្គួបបញ្ចូល ធ្វើវិសោធនកម្មនិងបំពេញបន្ថែមគោលនយោបាយ; លើកកម្ពស់ប្រសិទ្ធភាពកម្មវិធី គម្រោង; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើពិពិធកម្មនិងសង្គមូបនីយកម្មប្រភពធនធាន ដើម្បីវិនិយោគអភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិច។
តាមប្រសាសន៍លោក សើុងភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ៖ ជនជាតិនិងព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ មានកត្តាពិសេសជាច្រើន ជាប់ពាក់ព័ន្ធដល់ដំណើរការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រជនជាតិ សាសនា និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្រ្តស្នាក់នៅណាមបូ។ គោលនយោបាយរួមរបស់ជនជាតិ និងសាសនាក្នុងទូទាំងប្រទេស គឺពិបាក នឹងធ្វើឱ្យទៅជាភាពជាក់ស្តែងបានពេញលេញតាមតថភាពស្ថានភាពរបស់ជនរួមជាតិខ្មែរណាស់។ ព្រោះហេតុនោះ ក្រៅពីគោលនយោបាយស្តីពីជនជាតិភាគតិច និងសាសនានិយាយរួមក្នុងទូទាំងប្រទេស គប្បីមានបទបញ្ជាដោយឡែកចំពោះតំបន់ជនរួមជាតិខ្មែរ ដូចជាបទបញ្ជាលេខ១៩ ។ ដើម្បីបទបញ្ជាសម្រាប់តំបន់ជនរួមជាតិខ្មែរពង្រីក ប្រសិទ្ធភាពល្អនោះ គប្បីធ្វើឱ្យជាក់ស្តែងនូវគោលនយោបាយ ធានាប្រភពកម្លាំងអនុវត្ត និងប្រគល់ឱ្យប្រព័ន្ធស្ថាប័នការងារជនជាតិ គ្រប់លំដាប់ថ្នាក់ ចង្អុលការ សហការជាមួយស្ថាប័នសមត្ថកិច្ចនៅតាមភូមិភាគដើម្បីរៀបចំអនុវត្ត។ ត្រួតពិនិត្យតាមកាលកំណត់ សរុបបណ្តោះអាសន្ន បូកសរុបវាយតម្លៃទៅតាមដំណាក់កាលនីមួយៗច្បាស់លាស់ និងធ្វើសេនាធិការស្នើនូវគោលការណ៍ គោលនយោបាយថ្មីសមស្របនឹងភាពជាក់ស្តែង៕
ថាញ់ឡុង-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។