រយៈពេលជាង៥ឆ្នាំអនុវត្តបទបញ្ជាលេខ១៩ តំបន់ជនរួមជាតិខ្មែរណាមបូមានជំហានអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យនយោបាយសេដ្ឋកិច្ច វប្បធម៌សង្គម ការពារប្រទេស សន្តិសុខ; រួមចំណែកបង្កជំហានអភិវឌ្ឍន៍ក្នុងទូទាំងតំបន់និងប្រទេសជាតិ។ ថ្វីដ្បិតដូច្នោះក្តី ការអនុវត្តបទបញ្ជាលេខ១៩ ក៏នៅមានភាពខ្វះចន្លោះមួយចំនួន គប្បីទទួលស្គាល់ដោយត្រង់និងដកស្រង់បាននូវមេរៀនបទពិសោធន៍សម្រាប់ដំណាក់កាលថ្មី។
បក្ស រដ្ឋ តែងធានាសិទ្ធិខាងជំនឿសាសនារបស់ប្រជាជន ព្រមទាំងធានាប្រជុំជីវកិច្ចសាសនាស្របច្បាប់ ជាពិសេសសម្រាប់ជនជាតិភាគតិច ក្នុងនោះមានជនជាតិខ្មែរផងដែរ។ រូបថត៖ ព្រះសង្ឃពីរព្រះអង្គនិមន្តបិណ្ឌបាត។
* ទទួលស្គាល់ដោយត្រង់នូវចំណុចខ្វះចន្លោះ
ទន្ទឹមនឹងលទ្ធផលសម្រេចបាន ទទួលស្គាល់ថាយើងនៅមានការលំបាក សាកល្បងមិនតិចទេក្នុងការអនុវត្តគោលនយោបាយជនជាតិនិយាយរួម អនុវត្តបទបញ្ជាលេខ១៩ និយាយដោយឡែក។ លោកសើុងភឿកហ្វាង អតីតអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិគូសបញ្ជាក់៖ តំបន់ណាមបូនិយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក ថ្វីដ្បិតត្រូវបានវិនិយោគជាច្រើនឆ្នាំនិងដោយប្រភពកម្លាំងជាច្រើន ក៏ពិតមែន។ ប៉ុន្តែហេដ្ឋារចនាសម័្ពន្ធសេដ្ឋកិច្ច-សង្គមទីនេះ មិនទាន់ឆ្លើយតបបានទាន់ពេល នឹងតម្រូវការអភិវឌ្ឍនៅឡើយ។ ជនរួមជាតិខ្មែរខិតខំឈានឡើងយ៉ាងខ្លាំង ប៉ុន្តែដោយសារចំណុចចាប់ផ្តើមទាប ប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងជ្រាបជាតិប្រៃ ម្ល៉ោះហើយប្រាក់ចំណូលការងារធ្វើនិងជីវភាពរបស់ប្រជាជនមួយចំនួន ពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាលនៅមានការលំបាក។ ម្យ៉ាងទៀត គុណភាពប្រភពធនធានមនុស្ស មានផ្នែកខ្លះនៅទាប មិនទាន់ឆ្លើយតបតាមសំណូមពរឧស្សាហូបនីយកម្ម ភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិ។ ម្យ៉ាងវិញទៀត អត្តសញ្ញាណវប្បធម៌ជនជាតិពិតមែនតែត្រូវបានអភិរក្សនិងពង្រីក ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទទួលផលឱ្យកាន់តែខ្ពស់និងសម្បូរបែបរបស់ប្រជាជន។ សកម្មភាពរបស់ពុទ្ធសាសនាទក្ខិណនិកាយខ្មែរនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ពិតមែនតែមានផ្នែកជឿនលឿនច្រើន ប៉ុន្តែមានការលំបាកមួយចំនួន គប្បីបន្តយកចិត្តទុកដាក់ឧបត្ថម្ភ៘
លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអាងយ៉ាង គូសបញ្ជាក់៖ ចំនួនគ្រួសារជនជាតិនិងអត្រាគ្រួសារក្រីក្រចំណុះជនរួមជាតិភាគតិចនៅមានចំនួនច្រើន ប្រភពវិនិយោគឧបត្ថម្ភពីមជ្ឈិមនៅមានកម្រិត; ការកៀរគររាល់ប្រភពកម្លាំងរបស់សង្គម ក៏នៅមានខ្វះចន្លោះច្រើន។ ក្រៅពីនេះ ការផ្សព្វផ្សាយចលនាជនរួមជាតិអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ នៅជួបការលំបាកច្រើន អន់ថយដោយសារកម្រិតប្រជាបញ្ញាមិនស្មើគ្នា។ ជនរួមជាតិមួយភាគនៅមានគំនិតរង់ចាំការវិនិយោគ ឧបត្ថម្ភរបស់រដ្ឋនិងសហគមន៍ ខ្វះឆន្ទៈតស៊ូ ជំនះការលំបាកឈានឡើង មិនទាន់ម្ចាស់ការរៀបចំផលិតកម្មនិងធ្វើអាជីវកម្មដោយខ្លួនឯង ដើម្បីបង្កើនប្រាក់ចំណូលលើក ស្ទួយជីវភាព។
ការខ្វះចន្លោះខាងលើត្រូវបានដាក់ចេញដោយមូលហេតុជាច្រើន។ ក្នុងនោះ “មានកន្លែងខ្លះ ប្រព័ន្ធនយោបាយមិនទាន់មានស្មារតីភ្ញាក់រលឹកគ្រប់គ្រាន់ពីការងារជនជាតិ និងសាសនា ខ្វះភាពជិតដិតក្នុងការដឹកនាំ ចង្អុលការ ពិនិត្យដាស់តឿនរៀបចំអនុវត្តគោលនយោបាយ។ ការងារបង្កើតប្រភពរៀបចំបំប៉នកម្មាភិបាលជាជនជាតិមិនទាន់បានយកចិត្តទុកដាក់។ ការធ្វើសេនាធិការ ដាក់ស្នើអំពីជនជាតិជាមួយនឹងសាសនា មានកន្លែងខ្លះស្ថាប័នសមត្ថកិច្ចមិនទាន់មានទំនាក់ទំនងជិតស្និទ្ធពិសេស ដោយឡែកសម្រាប់ពុទ្ធសាសនាទក្ខិណនិកាយ ជាមួយនឹងជនជាតិខ្មែរ។ គោលនយោបាយបានដាក់ឱ្យប្រើប្រាស់នៅរាយប៉ាយ ទាំងបទបញ្ជាលេខ៦៨ និងបទបញ្ជាលេខ១៩ មិនទាន់មានរចនាសម័្ពន្ធទៅជាគោលនយោបាយជាក់ស្តែង។ ប្រភពកម្លាំងអនុវត្តសំខាន់គឺ ឧបត្ថម្ភមិនទាន់អាទិភាពផ្តុំកម្លាំងវិនិយោគអភិវឌ្ឍ...” លោក សើុងភឿកហ្វាង បានវិភាគដូច្នេះ។
* មេរៀនបទពិសោធន៍សម្រាប់ដំណាក់កាលក្រោយ
ប្រជាជនខ្មែរតែងទទួលបានការយកចិត្តទុកដាក់ពីគ្រប់ផ្នែកនិងគ្រប់ថ្នាក់ ដើម្បីអភិវឌ្ឍផលិតកម្ម និងលំនឹងជីវភាព។
ក្រោយរយៈពេលជាង៥ឆ្នាំ ផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ១៩ មានមេរៀនបទពិសោធន៍ជាច្រើនត្រូវបានភូមិភាគនានាដកពិសោធន៍ សម្រាប់ដំណាក់កាលក្រោយ។ លោកគឹមង៉ុកថាយ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ឱ្យដឹង៖ ឆ្លងតាមរយៈស្រាវជ្រាវសបញ្ជាក់៖ កន្លែងណាដែលគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចមានស្មារតីភ្ញាក់រលឹកត្រឹមត្រូវនូវគោល ការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ អំពីការងារជនជាតិនិងរៀបចំអនុវត្តយ៉ាងម៉ឺងម៉ាត់ សមស្របនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគនោះ គឺស្ថានភាពនិងការងារជនជាតិមានការប្ដូរផ្លាស់ ជឿនលឿន។ កន្លែងណាផ្គួបស្មារតីភ្ញាក់រលឹកជាមួយនឹងសកម្មភាពជាក់ស្តែង ព្រមទាំងកៀរគររាល់ប្រភពកម្លាំង ទាញយកផលបានល្អពីសក្តានុពល ឧត្តមភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារប្រទេស សន្តិសុខ កសាងជីវភាពវប្បធម៌ នោះគឺជីវភាពរបស់ជនរួមជាតិត្រូវបានកើនឡើង ពង្រឹងបន្ថែមក្តីទំនុកចិត្តរបស់ជនរួមជាតិក្នុងការដឹកនាំរបស់បក្សនិងរដ្ឋ។
តាមប្រសាសន៍លោក ង្វៀងថាញ់ណេម អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ការងារផ្សព្វផ្សាយគោលនយោបាយជនជាតិនិយាយរួម និងបទបញ្ជាលេខ១៩ និយាយដោយឡែក ត្រូវមានភាពច្បាស់លាស់ ដោះស្រាយឱ្យសមស្របរាល់បញ្ហាកង្វល់ ផ្សារភ្ជាប់ជាមួយផលប្រយោជន៍ និងកាតព្វកិច្ចរបស់សហគមន៍និងសង្គម។ ផ្តើមពីនោះ បង្កបានការយល់ស្របដើម្បីជនរួមជាតិបណ្ដាជនជាតិសកម្មចូលរួមអនុវត្ត។ នៅពេលនោះ គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ទើបស៊ីជម្រៅក្នុងជីវភាពពិតប្រាកដ។ ទន្ទឹមនឹងនោះ ម្ចាស់ការកសាង ពង្រឹងកងជួរកម្មាភិបាល កម្លាំងស្នូល អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ក្នុងការចលនា ផ្សព្វផ្សាយ អនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិ។ កម្មាភិបាល បក្ខជនមានតួនាទីកំណត់ក្នុងការផ្សព្វផ្សាយគោលនយោបាយ អាស្រ័យហេតុនោះ ត្រូវយល់ច្បាស់ពីទំនៀមទម្លាប់ ហើយជានិច្ចកាលត្រូវធ្វើការផ្សព្វផ្សាយ ដោះស្រាយទាន់ពេលរាល់បញ្ហាស្មុគស្មាញក្នុងជនជាតិ ជួយជនរួមជាតិយល់ច្បាស់នូវគោលការណ៍ គោលនយោបាយ ពង្រីកបានទំនៀមទម្លាប់ដ៏ល្អរបស់ជនជាតិគឺជាកត្តាដ៏សំខាន់ សម្រេចការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ជនរួមជាតិខ្មែរ។
ក្រៅពីនេះ មានមតិជាច្រើនលើកឡើង៖ ការជោគជ័យឬបរាជ័យរបស់គោលនយោបាយ ក៏មានទំនាក់ទំនងជិតស្និទ្ធដល់ការអភិរក្សនិងពង្រីកប្រពៃណី សាមគ្គីរបស់បណ្ដាជនជាតិទាំងឡាយ អនុវត្តស្មើភាពរវាងជនជាតិនីមួយៗ។ មិនរើសអើង ទោះបីជាជនជាតិណាក៏ដោយ សុទ្ធតែជាបងប្អូនក្នុងមហាគ្រួសារជនជាតិវៀតណាមទាំងអស់។ ត្រូវសាមគ្គី គោរព ជួយគ្នាទៅវិញទៅមក និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ជនជាតិទាំងឡាយ សំដៅពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិក្នុងការកសាងនិងការពារមាតុភូមិ ប្រទេសជាតិ។ លោកផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុងកឹងធើ ឱ្យដឹង៖ ជាក់ស្តែងរយៈពេលកន្លង អានុភាពអមិត្តតែងឃោសនាញុះញង់បំបែកបំបាក់ ផែនមហាសាមគ្គីជនជាតិ៘ ប៉ុន្តែ អាស្រ័យដោយការអនុវត្តល្អគោលនយោបាយ មហាសាមគ្គីជនជាតិ យើងទប់ស្កាត់បានសកម្មភាពបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត រួមចំណែកស្ថិរភាពនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្តិសុខ និងកសាងប្រព័ន្ធនយោបាយនៅភូមិភាគកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យហេតុនោះ ត្រូវចេះដាស់ស្មារតីប្រវេណីស្នេហាជាតិ សាមគ្គីផ្សារភ្ជាប់ក្នុងការតស៊ូការពារមាតុភូមិនិងកសាងប្រទេសជាតិ ចលនាជនរួមជាតិខ្នះខ្នែងនិងចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ឆ្លងតាមរយៈនោះ ពង្រីកកម្លាំងផ្ទៃក្នុងឈានឡើង កាត់បន្ថយស្មារតីសំអាង ទន្ទឹងរង់ចាំរបស់ជនរួមជាតិភាគតិចមួយចំនួន ក្នុងនោះ មានជនរួមជាតិខ្មែរមួយចំនួនផងដែរ ដើម្បីចូលរួមកសាងភូមិស្រុកកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ៕
ប្រែសម្រួល៖ លីសៀ