មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/04/2024 - 17:24

អ៊ំ​ស្រី​ធី​ហ្វែ នៅ​វត្ត​មូល​ជុំ​ព្រែក​ទា

អ៊ំ​ស្រី​ធីហ្វែ នៅ​ឃុំ​ឌិញ​អាង​ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ គឺ​ជា​ពុទ្ធ​បរិស័ទ​ម្នាក់​ក្នុង​ចំ​ណោម​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ទៀត​ ដែល​តែង​មក​ជួយ​ធ្វើ​កិច្ច​ការ​ក្នុង​វត្ត​ និង​ចូល​រួម​ថវិកា​ដើម្បី​កសាង​ខ្លោង​ទ្វារ​វត្ត​មូល​ជុំ​ព្រែក​ទា។​

អ៊ំ​ស្រី​ធីហ្វែ។​

ផ្ទះ​អ៊ំ​ស្រី​ធីហ្វែ នៅ​ចម្ងាយ​ពី​វត្ត​ព្រែក​ទា ជាង​ ១ គីឡូ​ម៉ែ​ត្រ ក្បែរ​ផ្លូវ​លេខ​៦១។​ ពេល​យើង​ខ្ញុំ​ទស្សនា​ខ្លោង​ទ្វារ​ថ្មី​របស់​វត្ត​ គាត់​ក៏​បាន​អញ្ជើញ​មក​វត្ត​ ដើម្បី​កត់​ឈ្មោះ​ជាង​ដែល​កំ​ពុង​ដំ​ណើរ​ការ​ធ្វើ​សាលា​រៀន​ក្នុង​វត្ត​។​ ដោយ​សារ​មាន​អា​យុ​ជាង​ ៧០ ឆ្នាំ​ ហើយ​ពេល​ថ្ងៃ​ត្រង់​ មេឃ​ក្តៅ​ខ្លាំង​ទៀត​ ទើប​គាត់​ឱ្យ​កូន​ស្រី​យក​ម៉ូតូ​ឌុប​មក​វត្ត​។​ គាត់​ចង្អុល​បង្ហាញ​បញ្ជី​ឈ្មោះ​ ដែល​ដាក់​នៅ​ជិត​ខ្លោង​ទ្វារ​វត្ត​ រួច​ប្រាប់​ថា៖ “នេះ​ជា​ឈ្មោះ​ខ្ញុំ​ ដែល​ប្រ​គេន​ថវិកា​កសាង​ខ្លោង​ទ្វារ​ និង​របង​វត្ត​។​ បន្ទាប់​ពី​ចលនា​ពុទ្ធ​បរិស័ទ​កសាង​ខ្លោង​ទ្វារ​និង​របង​វត្ត​សម្រេច​រួច​រាល់​ ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​ ក៏​ចលនា​កសាង​សាលា​រៀន​បន្ត​ទៀត។​ ក្នុង​ចំ​ណោម​ជាង​រាប់​សិប​នាក់​ដែល​ប្តូរ​វេន​គ្នា​កសាង​របង​ខ្លោង​ទ្វារ​ ឥឡូ​វកសាង​សាលា​រៀន​ទៀត​ មាន​ជាង​តែ ៥ នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​សង​ថ្លៃ​ពល​កម្ម​។​ ក្រៅ​ពី​នោះ​ ពុទ្ធ​បរិស័ទ​ជួយ​ធ្វើ​ទាំង​អស់​។​ ខ្ញុំ​មក​វត្ត​ពីរ​លើក​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ពិនិត្យ​កត់​ឈ្មោះ​ជាង​ ធ្វើ​ការ​រួច​បើក​ប្រាក់​ជូន​ជាង​មួយ​ចំ​នួន​ដែល​ស្ថាន​ភាព​លំ​បាក​ ចិញ្ចឹម​កូន​តូច។​ ក្នុង​ក្រុម​ជាង​ យើង​ខ្ញុំ​តែង​ឧបត្ថម្ភ​អង្ករ​ មី និង​សម្លៀក​បំពាក់​ ដើម្បី​ពួក​គាត់​ស្ងប់​ចិត្ត​ជួយ​ធ្វើ​កិច្ច​ការ”។​

អ៊ំ​ស្រី​ហ្វែ រៀប​រាប់​ឱ្យ​ដឹង៖ “ប្តី​ខ្ញុំ​ជា​ជន​ជាតិ​កិញ ប៉ុន្តែ​គាត់​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​វត្ត​ជាង​ខ្ញុំ​ទៀត​។​ ពី​ព្រោះ​គាត់​បើក​ម៉ូតូ​បាន​ ម្ល៉ោះ​ហើយ​ឱ្យ​តែ​ព្រឹក​ឡើង​គាត់​បើក​ម៉ូតូ​មក​វត្ត​ជួយ​កិច្ច​ការ​នេះ​នោះ​ជា​ប្រ​ចាំ។​ ប្តី​ប្រ​ពន្ធ​នឿយ​ហត់​ណាស់​ ទើប​កសាង​បាន​មូល​ដ្ឋាន​រក​ស៊ី​ដូច​សព្វ​ថ្ងៃ​។​ ពិ​សេស​កូន​ៗ​មាន​ជីវ​ភាព​ធូរ​ធារ​ ម្នាក់ទៅ​ធ្វើ​ការ​ ម្នាក់​ទៅ​បង្រៀន​ ម្នាក់​ធ្វើ​អា​ជីវ​កម្ម​ ម្ល៉ោះ​ហើយ​ ប្រាក់​ចំ​ណូល​ពី​ដី​ស្រែ​រាប់​សិប​កុង​និង​ឱ្យ​ជួល​ផ្ទៃ​ដី​ យើង​ខ្ញុំ​ទុក​សម្រាប់​ស៊ី​ចាស់​និង​ស្រប​មតិ​គ្នា​ជួយ​កសាង​វត្ត”។​

អ៊ំ​ស្រី​ហ្វែ ឱ្យ​ដឹង៖ ប្តី​ប្រ​ពន្ធ​គាត់​ប្រ​គេន​ថវិកា​៥០​លាន​ដុង​ ដើម្បី​កសាង​ខ្លោង​ទ្វារ​វត្ត។​ ថវិកា​កសាង​សាលា​រៀន​មិន​ទាន់​គិត​នៅ​ឡើយ​ទេ​ ពី​ព្រោះ​មិន​ទាន់​សម្រេច​រួច​រាល់។​ អ៊ំ​ស្រី​ហ្វែ បង្ហើប​ឱ្យ​ដឹង៖ “ថវិកា​កសាង​សាលា​រៀន​ បើ​ខ្វះ​យើង​ខ្ញុំ​រួម​ចំ​ណែក​បន្ថែម​ទៀត​ ដើម្បី​សមណ​សិស្ស​និង​កូន​ចៅ​មាន​កន្លែង​សិក្សា។​ ចំ​ណែក​កូន​ៗ​ខ្ញុំ​បាន​ផ្តែ​ផ្តាំ​ថា​ “បើ​ខ្វះ​ថវិកា​ ឪ​ពុក​ម្តាយ​ឱ្យ​កូន​ៗ​ដឹង​ ដើម្បី​រួម​ចំ​ណែក​ឬ​ចលនា​មិត្ត​ភ័ក្តិ​ សប្បុរស​ជន​រួម​វិភាគ​ទាន​បន្ថែម”។​ គ្រួ​សារ​ខ្ញុំ​ អ្នក​ណា​ក៏​ស្រុះ​ចិត្ត​រួម​កម្លាំង​កាយ​និង​ថវិកា​ ដើម្បី​រួម​ចំ​ណែក​កសាង​វត្ត​ឱ្យ​កាន់​តែ​សមរម្យ​ជាង​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​

បង​ស្រី​ ធីអៀង​ កូន​ជាង​កំ​បោរ​កំ​ពុង​ធ្វើ​នៅ​ក្នុង​វត្ត​ ឱ្យ​ដឹង៖ “អ៊ំ​ហ្វែ គាត់​ទិញ​សំ​ពត់​សនិង​កំ​ពុង​រក​អ្នក​ដេរ​អាវ​ស​ឱ្យ​យើង​ខ្ញុំ​ដើម្បី​ទៅ​វត្ត​ក្នុង​ពិធី​បុណ្យ​ផ្សេង​ៗ។​ ក្រៅ​ពី​នោះ​ គាត់​តែង​ទិញ​គ្រឿង​ឧបភោគ​បរិភោគ​ជួយ​ផ្គត់​ផ្គង់​ដល់​យើង​ខ្ញុំ​ទៀត​ផង”៕​                            

                                   ហា​ថាញ -វិមាន​

ចែករំលែកអត្ថបទ