ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/03/2024 - 09:37

សុកត្រាំង ត្រៀមបម្រុងបានល្អមហាសន្និបាតរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់

គណៈ​ប្រតិភូ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ដឹក​នាំ​ដោយសម​មិត្ត ឌោ​វ៉ាន់ចៀង  លេខា​មជ្ឈិម​បក្ស  ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ទើប​មាន​កិច្ច​ជំ​នួប​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង អំពី​ការ​ងារ​ត្រៀម​បម្រុង​មហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល​ ២០២៤​ - ២០២៩។

 សម​​មិត្ត ឌោ​​វ៉ាន់​​ចៀង លេខា​​មជ្ឈិម​​បក្ស ប្រ​​ធាន​​គណៈ​​កម្មា​​ធិការ​​មជ្ឈិម​​រណ​សិរ្ស​​មាតុ​​ភូមិ​​វៀត​​ណាម ក្នុង​​​កិច្ច​​ជំ​​នួប​​ធ្វើ​​ការ​​ជា​​មួយ​​នឹង​​គណៈ​​កម្មា​​ធិការ​​បក្ស​​ខេត្ត​​សុក​​ត្រាំង។

តាម​ប្រ​សាសន៍​លោក យឿង​សាខា ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់់​ថ្នាក់​ក្នុង​ខេត្ត បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ ស្ដី​ពី​ការ​កសាង​និង​ពង្រីក​កម្លាំង​សាមគ្គី​ទូទាំង​ជន​ជាតិ; ស្ដី​ពី​អត្ថ​ន័យ​និង​សារៈ​សំ​ខាន់​របស់​មហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាមគ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល ២០២៤-២០២៩ ។ ទន្ទឹម​នឹង​នោះ ការ​ត្រៀម​បម្រុង​ឯក​សារ​មហា​សន្និ​បាត​ធា​នា​ភាព​ជាក់​ស្ដែង ​សម​ស្រប​ទៅ​នឹង​ការ​ណែ​នាំ​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ថ្នាក់​លើ​ច្បាម​ជាប់​សេចក្ដី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស ​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​របស់​ភូមិ​ភាគ និង​ឆ្លើយ​តប​បាន​នូវ​បំណង​រួម​របស់​ប្រ​ជា​ជន។ល។

លេខា​មជ្ឈិម​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឌោវ៉ាន់​ចៀង បាន​វាយ​តម្លៃ​ខ្ពស់​ការ​ងារ​ត្រៀម​បម្រុង​មហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ខេត្ត​សុក​ត្រាំង។ សម​មិត្ត​បាន​រំលឹក ខេត្ត​សុក​ត្រាំង​គប្បី​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​យក​យោ​បល់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ឯក​សារ​មហា​សន្និ​បាត ក្នុង​នោះ ផ្ដុំ​កម្លាំង​ធ្វើ​ឱ្យ​កាន់​តែ​មាន​អត្ថ​ន័យ​នូវ​ខ្លឹម​សារ “ការ​កសាង​មណ្ឌល​តាំង​ទីលំ​នៅ​ស្វ័យ​គ្រប់​គ្រង​ សាមគ្គី សម្បូរ​សប្បាយ  សុភ​មង្គល”។ ចំ​ពោះ​ការ​ងារ​ត្រៀម​បម្រុង​បុគ្គ​លិក គប្បី​បន្ត​ការ​ដាស់​តឿន​ត្រៀម​បម្រុង​ហ្មត់​ចត់  ត្រូវ​ដំ​ណើរ​ការ​បែង​ចែក​ថវិកា​ដើម្បី​ធានា​ដល់​ការ​រៀប​ចំ​មហាសន្និ​បាត​សម្រេច​គុណ​ភាព៕

                            យ្វី​អាញ់ - ថាច់​ធី 

ចែករំលែកអត្ថបទ