មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/03/2024 - 16:43

អស់​ពី​ចិត្ត​ដើម្បី​នារីខ្មែរ​

បង​ស្រី​ ឡឹម​ធី​នឿង ប្រ​ធាន​សាខា​សមាគម​នា​រីភូមិ​ផ្នោរ​កំ​បុត​ ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​បាន​សមាជិក​ក្នុង​សមា​គម​គោ​រព​រាប់​អាន។​ ពី​ព្រោះ​ បង​ស្រី​ជា​គ​រូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ អស់​ពី​ចិត្ត​ជួយ​សមាជិក​នា​រីខ្មែរ​ក្នុង​ការ​កសាង​គ្រួ​សារ​សុភ​មង្គល​ ជឿន​លឿន។​

បង​ស្រី​ ឡឹម​ធី​នឿង ពិនិត្យ​បញ្ជី​បុល​ទុន​របស់​សមាជិក​ក្នុង​សមាគម​។​

ឆ្នាំ​២០១០ ពេល​ចូល​រួម​ក្នុង​សាខា​សមាគម​នារី​ភូមិ​ បង​ស្រី​នឿង​ត្រូវ​បាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ថាម​ដូង​ ឧបត្ថម្ភ​បុល​ទុន​២០ លាន​ដុង​សម្រាប់​ទិញ​គោ​ចិញ្ចឹម។​ តាំង​ពី​ពេល​នោះ​មក​ រំលង​មួយ​ឆ្នាំ​គឺគោ​មេកើត​បាន​កូន​មួយ​ក្បាល​ ប្រ​សិន​បើ​កូន​ឈ្មោល​គឺចិញ្ចឹម​រហូត​ដល់​ធំ​លក់​ ចំ​ណែក​កូន​ញី​គឺ​បង​ស្រី​ទុក​ចិញ្ចឹម​បន្ត។​ ក្រៅ​ពី​នោះ​ បង​នឿង​ថែម​ទាំង​ធ្វើ​ស្រែ​៥ កុង​ ពេល​ទំ​នេរ​គឺ​ទៅ​ធ្វើ​ការ​ឈ្នួល​ឆ្នូក​ស្រូវ​ ដក​ស្មៅ​ ឬ​ត្បាញ​កំ​ប្លោក​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។​ ចំ​ណែក​ប្តី​បង​នឿង​ទៅ​ធ្វើ​ជាង​សំ​ណង់​ដើម្បី​ជួយ​គ្នា​រក​ប្រាក់​គិត​គូរ​ជីវ​ភាព។​ សន្សែ​សន្សំ​បន្តិច​ម្តង​ៗ​ រហូត​ដល់​ឆ្នាំ​ ២០២២ បង​ស្រី​សង់​បាន​ផ្ទះ​មួយ​ខ្នង​មាន​តម្លៃ​ជាង​៤០០លាន​ដុង​ និង​ពង្រីក​ទម្រង់​ចិញ្ចឹម​គោ។​ បង​ស្រី​នឿង ឱ្យ​ដឹង៖ “អា​ស្រ័យ​ចូល​រួម​សកម្ម​ភាព​ក្នុង​សមាគម​ ទើប​ខ្ញុំ​កៀក​ជិត​បាន​ទុន​ បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ ហើយ​ជីវ​ភាព​កាន់​តែ​ធូរ​ធារ​ឡើង។​ ចូល​រួម​ក្នុង​សកម្ម​ភាព​ សមាគម​ ខ្ញុំ​បាន​បង​ប្អូន​នារី​ចែក​រំលែក​នូវ​បទ​ពិសោធន៍ របៀប​ប្រិត​សំ​ចៃ​ របៀប​រក​ស៊ី​ធ្វើ​មាន​ ទម្រង់​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ កសាង​គ្រួ​សារ​សុភ​មង្គល​ សម្បូរ​សប្បាយ។ល។​ ដើម្បី​នារី​រួម​គ្នា​ជឿន​លឿន”។​ ក្រៅ​ពី​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ បង​ស្រី​នឿង​នៅ​ទាំង​ជា​គំរូ​ក្នុង​ការ​កសាង​គ្រួ​សារ​ “៥គ្មាន​ ៣ជ្រះ​” ហើយ​ត្រូវ​បាន​សមាគម​សហ​ព័ន្ធ​នារី​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ទៀត​ផង។​

បង​ស្រី​ឡឹម​ធីនឿង បាន​ធូរ​ធារ​ផ្ដើម​ពី​ទម្រង់​ចិញ្ចឹម​គោ​សាច់។​

ឆ្នាំ​២០១៦ បង​ស្រី​នឿង​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ធ្វើ​ជា​ប្រ​ធាន​សាខា​សាខា​សមាគម​នារី​ភូមិ​ផ្នោរ​កំ​បុត​រហូត​មក​ទល់​សព្វ​ថ្ងៃ។​ ផ្ដើម​ពី​នោះ​ បង​ស្រី​នឿង​តែង​ខ្នះ​ខ្នែង​កៀរ​គរ​បង​ប្អូន​នារី​ខ្មែរ​ចូល​រួម​ក្នុង​សមាគម​ដើម្បី​កៀក​ជិត​ក្នុង​ការ​កសាង​គ្រួ​សារ​សម្បូរ​សប្បាយ​ សុភ​មង្គល; រៀន​សូត្រ​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​; ឧបត្ថម្ភ​ទុន​បុល​អា​ទិភាព​ ជ្រើស​រើស​ទម្រង់​ធ្វើ​ការ​រក​ស៊ី​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​មាន​។​ ជា​មួយ​នឹង​ការ​អស់​ពី​ចិត្ត​ ព្យា​យាម​ក្នុង​ការ​កៀរ​គរ​ បង​ស្រី​នឿង​បាន​កៀរ​គរ​មនុស្ស​ចូល​រួម​ក្នុង​ក្រុម​ក្លឹប​ សរុប​ជាង​ ២០០ នាក់។​ ទន្ទឹម​នឹង​នោះ​ ឧទ្ទេស​នាម​ឱ្យ​សមាជិក​បុល​ទុន​អា​ទិភាព​ពី​ធនាគារ​គោល​នយោ​បាយ​សង្គម​ ចាប់​ពី​ ២០-៥០ លាន​ដុង​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ បង​ស្រី​នឿង ក៏​ជា​ប្រ​ធាន​ក្រុម​បុល​ទុន​ ហើយ​ត្រួត​ពិនិត្យ​សមា​ជិក​ក្នុង​ក្រុម​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ ទើប​សមាជិក​ក្នុង​សមាគម​ភាគ​ច្រើន​ប្រើ​ប្រាស់​ ប្រ​ភព​ទុន​ត្រូវ​ចំ​គោល​ដៅ​ប្រ​សិទ្ធ​ភាព​និង​សង​ដើម​ទុន​ត្រូវ​ពេល​កំ​ណត់។​ បង​ថា​ច់​ធី​វឿង ឱ្យ​ដឹង៖ “អា​ស្រ័យ​បង​ស្រី​នឿង កៀរ​គរ​ចូល​សមា​គម​នា​រីភូមិ​ ទើប​ខ្ញុំ​បុល​ទុន​បាន​ ៣០ លាន​ដុង​ ដើម្បី​ចិញ្ចឹម​គោ​និង​ជួល​ដី​ ៣ កុង​ដាំ​ដំ​ណាំ​រួម​ផ្សំ។​ បច្ចុប្បន្ន​ ការ​ចិញ្ចឹម​គោ​សាច់​ក៏​ចម្រុង​ចម្រើន​ ការ​ដាំ​បន្លែ​បង្ការ​ប្រ​មូល​ផល​ខួប​ឆ្នាំ​ ម្ល៉ោះ​ហើយ​សន្សំ​បាន​ប្រាក់​បង្គួរ​ សង់​បាន​ផ្ទះ​ឥដ្ឋ​សម​រម្យ​ ជីវ​ភាព​ក៏​ធូរ​ធារ​ជា​បណ្ដើរៗ​”។​

បង​ស្រី​ ថាច់​ធីផា​ឡាយ​ អនុប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ថាម​ដូង​ ឱ្យ​ដឹង៖ “បង​ស្រី​ឡឹម​ធី​នឿង រស់​នៅ​ជិត​ស្និទ្ធ​ ស្រុះ​ស្រួល​និង​ជួយ​សមា​ជិក​អស់​ពី​ចិត្ត​ពី​ថ្លើម។​ បង​ស្រី​ជាគំរូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ស្រឡាញ់​មុខ​របរ​ ​អស់​ពី​ចិត្ត​ដើម្បី​ភាព​ជឿន​លឿន​របស់​នារី​ខ្មែរ​នៅ​តំ​បន់​ជន​បទ​ភូមិ​ផ្នោរ​កំ​បុត”៕​

យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ