ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីៗនៃច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បានរដ្ឋសភា នីតិកាល XV អនុម័តនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី៥ កន្លងហើយ គឺច្បាប់បានកំណត់នូវគោលនយោបាយដីធ្លីជាច្រើនចំពោះជនរួមជាតិភាគតិច។
ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ប្រកាសឱ្យប្រើមានគោលនយោបាយដីធ្លីជាច្រើនចំពោះជនរួមជាតិភាគតិច។
ធានាដីសម្រាប់សកម្មភាពសហគមន៍ដល់ជនរួមជាតិភាគតិច
ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ទើបបានរដ្ឋសភាអនុម័ត ដោយកំណត់ដាច់ដោយឡែកមួយមាត្រា (មាត្រា១៦) កំណត់ពីការទទួលខុសត្រូវរបស់រដ្ឋអំពីដីធ្លីចំពោះជនរួមជាតិភាគតិច។ ឆ្លងតាមរយៈនោះ ច្បាប់បានកំណត់រដ្ឋ មានគោលនយោបាយធានាដីសម្រាប់សកម្មភាពសហគមន៍ដល់ជនរួមជាតិភាគតិច សមស្របជាមួយនឹងទំនៀមទម្លាប់ ជំនឿ អត្តសញ្ញាណវប្បធម៌ និងលក្ខណៈជាក់ស្តែងនៅតំបន់នីមួយៗ។
ទន្ទឹមនឹងនោះ ច្បាប់ក៏បានចែងច្បាស់ថា រដ្ឋមានគោលនយោបាយឧបត្ថម្ភដីធ្លីលើកដំបូងដល់បុគ្គលជាជនរួមជាតិភាគតិច ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ សមស្របជាមួយនឹងទំនៀមទម្លាប់ ជំនឿ អត្តសញ្ញាណវប្បធម៌ និងលក្ខណៈជាក់ស្តែងនៅតំបន់នីមួយៗ ដើម្បីធានាលំនឹងជីវភាព។ ឆ្លងតាមរយៈនោះ ប្រគល់ដីលំនៅឋានក្នុងកម្រិតនិងបានលើកលែង កាត់បន្ថយថ្លៃប្រើប្រាស់ដីធ្លី; អនុញ្ញាតឱ្យផ្លាស់ប្តូរគោលបំណងនៃការប្រើប្រាស់ដីទៅជាដីលំនៅឋានក្នុងកម្រិតប្រគល់ដីលំនៅឋាន និងបានលើកលែង កាត់បន្ថយថ្លៃប្រើប្រាស់ដីចំពោះដីមានប្រភពបានរដ្ឋផ្ដល់ជូន ឱ្យជួល ទទួលស្គាល់ឬស្នងមរតក ផ្តល់ជូន ទទួលផ្ទេរកម្មសិទ្ធិប្រើប្រាស់ដីតាមសេចក្តីកំណត់នៃច្បាប់; ប្រគល់ដីកសិកម្មក្នុងកម្រិតមិនយកកម្រៃប្រើប្រាស់ដី; ឱ្យជួលដីក្រៅកសិកម្ម មិនមែនជាដីលំនៅឋាន ដើម្បីផលិតធ្វើអាជីវកម្ម និងបានលើកលែង កាត់បន្ថយប្រាក់ជួលដីជាដើម។
ឧបត្ថម្ភដីធ្លី ដើម្បីធានាលំនឹងជីវភាពដល់បុគ្គលជាជនរួមជាតិភាគតិច
ស្ថានភាពខ្វះដីលំនៅឋាន ដីផលិតកម្មចំពោះជនរួមជាតិ គឺជាភាពជាក់ស្តែងមួយបាននិងកំពុងកើតឡើង។
ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បានដោះស្រាយនូវកង្វល់នេះ ពេលបានកំណត់រដ្ឋមានគោលនយោបាយឧបត្ថម្ភដីធ្លី ដើម្បីធានាលំនឹងជីវភាពដល់បុគ្គលជាជនរួមជាតិភាគតិច បានរដ្ឋប្រគល់ដី ឱ្យជួលដី បានកំណត់ត្រង់កថាខណ្ឌ២ មាត្រា១៦ ប៉ុន្តែឥឡូវគ្មាននៅដី ឬខ្វះដី បើប្រៀបធៀបជាមួយនឹងកម្រិតដែលស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ជាក់ស្តែងដូចខាងក្រោម៖ ក្នុងករណីគ្មានដីលំនៅឋាន គឺត្រូវបានប្រគល់ដីលំនៅឋាន ជាបន្តអនុញ្ញាតឱ្យផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដីទៅជាដីលំនៅឋាន ក្នុងកម្រិតប្រគល់ដីលំនៅឋាន និងបានលើកលែង កាត់បន្ថយថ្លៃប្រើប្រាស់ដី។ ករណីខ្វះដីលំនៅឋាន គឺអនុញ្ញាតឱ្យផ្លាស់ប្តូរគោលបំណងប្រើប្រាស់ដី ទៅជាដីលំនៅឋានក្នុងកម្រិតប្រគល់ដីលំនៅឋាន និងបានលើកលែង កាត់បន្ថយថ្លៃប្រើប្រាស់ដី។ ករណីគ្មានដីកសិកម្ម ឬខ្វះដីកសិកម្ម គឺបានប្រគល់ដីកសិកម្មជាបន្តក្នុងកម្រិតដោយមិនយកកម្រៃ ឬឱ្យជួលដីក្រៅកសិកម្ម មិនមែនជាដីលំនៅឋាន ដើម្បីផលិតធ្វើអាជីវកម្ម និងបានលើកលែង កាត់បន្ថយថ្លៃជួលដី។
ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) កំណត់លម្អិតអំពីគោលនយោបាយដីធ្លីចំពោះជនរួមជាតិភាគតិច។ ប្រការនេះបង្ហាញឱ្យឃើញថា ច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បានកំណត់យ៉ាងពេញលេញនិងគ្រប់ជ្រុងជ្រោយតាមសំណូមពរនៃសេចក្តីសម្រេចចិត្តលេខ១៨-NQ/TW ស្តីពីគោលនយោបាយចំពោះជនរួមជាតិភាគតិច បង្ហាញច្បាស់ពីការទទួលខុសត្រូវរបស់រដ្ឋសភា ក្នុងការប្រកាសឱ្យប្រើនូវគោលនយោបាយ តែងសំដៅដល់ផលប្រយោជន៍របស់ជនជាតិភាគតិចនិងតំបន់ភ្នំ តែងមានគោលបំណង “មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ”៕
អ្នកយកព័ត៌មាន(បូកសរុប) បកប្រែ៖ វិមាន